Posts in ‘សម្រាំងបច្ចុប្បន្នភាព’ Category

ព្យុះសេនឌី-អាមេរិក៖ វីដេអូ និងរូបភាពខ្លះៗ

ព្យុះសេនឌី-អាមេរិក៖ វីដេអូ និងរូបភាពខ្លះៗ

កាសែតញ៉ូយកថែម៍ បានតម្លើងកាម៉េរ៉ាមួយ នៅលើដំបូលអាគាររបស់ខ្លួន កណ្ដាលទីក្រុងញ៉ូយក ហើយបានដាក់ថត​ចោលរហូត ពេញទាំងថ្ងៃច័ន្ទ និងឆ្លងចូលមកថ្ងៃអង្គារ ដើម្បីតាមសង្កេតមើល ពីដំណើរឆ្លងកាត់នៃព្យុះសង្ឃរា សេនឌី ដែលបានបំផ្លិចបំផ្លាញ សហរដ្ឋអាមេរិកយ៉ាងធ្ងន់ធ្ងរជាទីបំផុត។ សូមអញ្ជើញទស្សនាវីដេអូ ដែលដាក់បង្វិលអោយលឿន និងរូបភាពមួយចំនួនទៀត ដូចខាងក្រោម៖

[...]
ព្យុះសេនឌី-អាមេរិក៖ តួលេខ​សំខាន់ៗ នៅ​ក្រោយ​វិនាសកម្ម

ព្យុះសេនឌី-អាមេរិក៖ តួលេខ​សំខាន់ៗ នៅ​ក្រោយ​វិនាសកម្ម

ព្យុះសង្ឃរា សេនឌី ដែលជាព្យុះសង្ឃរាមួយ ក្នុងចំណោមព្យុះដ៏ខ្លាំងផ្សេងទៀត ដែលទើបនឹងបានវាយលុក​ទន្ទ្រានទឹកដី​ប៉ែកឦសាន (កើតឆៀងជើង) នៃសហរដ្ឋអាមេរិក បានបន្សល់ទុកនូវភាពបង្ហិនបង្ហោចខ្លោចផ្សារ នៅតំបន់ឆ្នេរខាងកើត​នៃ​ប្រទេស ទឹកជំនន់ពេញប្រៀបក្នុងរន្ធរថភ្លើងក្រោមដី និងផ្នែកមួយនៃសង្កាត់ម៉ាណាតាន់ (Manhattan) នៅទីក្រុងញ៉ូយក បង្ខំអោយទីផ្សារហិរញ្ញវត្ថុបិទទ្វា និងការបង់ខាតជាច្រើនកោដដុល្លាអាមេរិក។ ខាងក្រោមនេះ ជាតួលេខសំខាន់ៗ ដែលជា​លទ្ធផលបូកសរុបបណ្ដោះអាសន្ន នៅថ្ងៃបន្ទាប់ពីមហាវិនាសកម្ម ជាប្រវត្តិសាស្រ្តនេះ។

 
រថយន្ដ បានអណ្ដែតឡើងទល់ពិដាន នៅក្នុងចំណតរថយន្ដក្រោមដីមួយ នៅទីក្រុងញ៉ូយក។ រូបថតរ៉យទើរ។

[...]
កម្ពុជា៖ ស្គាល់​គ្នា​តាម​ហ្វេសប៊ុក ហៅ​ទៅ​សម្លាប់ និង​ជម្រិត

កម្ពុជា៖ ស្គាល់​គ្នា​តាម​ហ្វេសប៊ុក ហៅ​ទៅ​សម្លាប់ និង​ជម្រិត

ជនសង្ស័យ ចំនួន៤នាក់ បានត្រូវឃាត់ខ្លួន ក្រោយពីអំពើឃាតកម្មមួយ ទៅលើស្រ្តីវ័យក្មេងម្នាក់។ ជនសង្ស័យត្រូវបាន​គេ រកឃើញ ថាមានទំនាក់ទំនងស្គាល់គ្នា ជាមួយនឹងជនរងគ្រោះ តាមបណ្ដាញសង្គមហ្វេសប៊ុក។ ប្រសិនបើនេះជារឿង​ពិត​មែន យើងអាចរាប់ថា ជាព្រឹត្តិការណ៍បន្ថែមថ្មីមួយទៀត នៅក្នុងខែតុលានេះ បើប្រៀបធៀបនឹងព្រឹត្តិការណ៍ពីរផ្សេងទៀត ដែលមានកើតនៅប្រទេសបារាំង និងកាណាដា ដែលជនរងគ្រោះបានសម្លាប់ខ្លួន ដោយសារតែការគម្រាម និងការ​បក​បរិហាកេរ្តិ៍ នៅលើបណ្ដាញអាំងធើណែត និងជាពិសេស នៅតាមបណ្ដាញហ្វេសប៊ុក។


រូបថតរបស់ កញ្ញាឯកស្ប៉ាយ លឹម ស្រីពេជ្រ ក្នុងទំព័រហ្វេសប៊ុករបស់នាង។

មិនមែនជារឿងមួយប្លែកប៉ុន្មានទេ បើគេនិយាយពីឃាតកម្មដែលកើតឡើងជាច្រើន នៅប្រទេសកម្ពុជា [...]

ព្យុះសង្ឃរា សេនឌី បក់​លើ​ឆ្នេរ​ខាង​កើត នៃ​សហរដ្ឋអាមេរិក

ព្យុះសង្ឃរា សេនឌី បក់​លើ​ឆ្នេរ​ខាង​កើត នៃ​សហរដ្ឋអាមេរិក

ព្យុះសង្ឃរា សេនឌី នេះ ដែលនឹងនាំមកជាមួយផង នូវខ្យល់បង់ដ៏ខ្លាំងក្លា និងមានភ្លៀងធ្លាក់យ៉ាងសម្បើមនោះ ត្រូវបាន​បណ្ដាជនអាមេរិក ដែលរស់នៅជាប់ឆ្នេរខាងកើតនៃសហរដ្ឋអាមេរិក រំពឹងគិតថានឹងមកដល់ទីក្រុងញ៉ូយក នៅថ្ងៃច័ន្ទទី ២៩តុលានេះ។ ទីក្រុងញ៉ួយក ជាទីក្រុងដែលមានប្រជាជនរស់នៅច្រើនជាងគេ ក្នុងចំណោមទីក្រុងធំៗជាច្រើនផ្សេងទៀត របស់ប្រទេសមហាអំណាចមួយនេះ។

បណ្ដាជនប្រមាណជា ៥០លាននាក់ នឹងត្រូវទទួលផលប៉ះពាល់ ក្នុងនោះលទ្ធភាពដែលមានលក្ខណៈធ្ងន់ធ្ងរជាងគេ នឹង​អាចមានដូចជា ទឹកជំនន់ និងការដាច់ចរន្ដអគ្គិសនី ដោយសារតែដើមឈើជាច្រើននឹងត្រូវខ្យល់បោកបក់ផ្ដួលរំលំ ហើយប៉ះ​ទៅលើបង្គោលភ្លើង ឬខ្សែរភ្លើង ជាដើម។

ការឃោសនាជាច្រើន នៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតី [...]

បើកអោយ​ចូល​គោរព​​ព្រះ​វិញ្ញាណក្ខន្ធ ជា​សាធារណៈ តែ​បដិសេធ​មេ​បក្ស​ប្រឆាំង

បើកអោយ​ចូល​គោរព​​ព្រះ​វិញ្ញាណក្ខន្ធ ជា​សាធារណៈ តែ​បដិសេធ​មេ​បក្ស​ប្រឆាំង

បណ្ដាជនអ្នកគោរពស្រឡាញ់ អង្គព្រះមហាវីរក្សត្រ ព្រះបាទនរោត្ដម សីហនុ ដែលមានបំណងចង់ចូលទៅថ្វាយគាវរកិច្ច​ចុងក្រោយ នៅ​ចំពោះព្រះម្ឈូសារ អាចដាក់ពាក្យសុំមកព្រះបរមរាជវាំង ចាប់តាំងពីថ្ងៃទី២៦ខែតុលានេះតទៅ។


អ្នកស្ដាយស្រណោះ អតីតព្រះមហាក្សត្រ នៅមុខព្រះបរមរាជវាំង។ រូបថត nbcnews.com។

ប្រជាជនខ្មែរជាច្រើនពាន់នាក់ ដែលមានមកពីគ្រប់ទិសទីក្នុងប្រទេសកម្ពុជា បានប្រមូលគ្នាមកជួបជុំយ៉ាងសម្បើម គិត​ចាប់តាំងពីថ្ងៃដំបូង ដែលអតីតព្រះមហាក្សត្រ ទ្រង់សោយទីវង្គត់នៅទីក្រុងប៉េកាំងប្រទេសចិន ហើយនៅតែបន្ដ កាន់​ព្រះមរណទុក្ខដដែលនេះ រហូតដល់បីខែក្រោយ បើទោះជារយះពេល៧ថ្ងៃ នៃការកាន់ព្រះមរណទុក្ខជាផ្លូវការ បានបញ្ចប់​រួចហើយក៏ដោយ។ ហើយពួកគេអាចដាក់ពាក្យសុំមកព្រះបរមរាជវាំង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...