កាតា អ៊ែរវ៉េស នឹងបើកជើងហោះហើររបស់ខ្លួន មកកម្ពុជា
ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសកាតា នឹងបើកការហោះហើរក្នុងពេលខាងមុខរបស់ខ្លួន ឆ្ពោះទៅកាន់រាជធានីភ្នំពេញ ប្រទេសកម្ពុជា ដោយឆ្លងកាត់តាម ទីក្រុងហូជីម៉ិញប្រទេសវៀតណាម។
យន្ដហោះប្រភេទ អ៊ែប៊ូស អា៣៣០-២០០ របស់ក្រុមហ៊ុនអាកាសចរណ៍ កាតា អ៊ែរវេស្ស។
ចាប់ពីថ្ងៃទី ២០កុម្ភះឆ្នាំ២០១៣ទៅ ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសកាតា ក្នុងឈូងសមុទ្រពែក នឹងបើកការហោះហើរ ប្រចាំថ្ងៃរបស់ខ្លួន ភ្ជាប់ពីប្រទេសរបស់ខ្លួន មករាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ជាមួយនឹងយន្ដហោះប្រភេទ អ៊ែប៊ូស អា៣៣០-២០០ (Airbus A330-200) ដែលអាចទទួលអ្នកដំណើរបាន ២៤នាក់ សំរាប់ថ្នាក់អ្នកធ្វើជំនួញ និង២៤៨នាក់ សំរាប់អ្នកដំណើរធម្មតា។ ការហោះហើរនឹងកំណត់ធ្វើក្នុងជំហ៊ានដំបូង នៅថ្ងៃពុធ [...]