ព្រាប កុល៖ ការប្រកាសទ្រព្យសម្បត្តិរបស់មន្រ្តីរាជការ គួរមានលក្ខណៈ«បើកចំហរ»
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បានលើកឡើងថា ច្បាប់ប្រកាសទ្រព្យសម្បត្តិ នៅក្នុងប្រទេសកម្ពុជា មានលក្ខណៈជាការសំងាត់ មិនទាន់មានលក្ខណៈបើកចំហរនោះទេ។ លោកថា ប្រកាសទ្រព្យសម្បត្តិជាលក្ខណៈសំងាត់នេះ មានប្រសិទ្ធិភាពតែមួយភាគប៉ុណ្ណោះ ប៉ុន្តែមិនបានចូលរួមក្នុងការកាត់បន្ថយអំពើពុករលួយ ឲ្យមានប្រសិទ្ធភាពពេញលេញនោះទេ ។
លោក ព្រាប កុល បានពន្យល់ថា ចង់ឱ្យការអនុវត្តនេះឱ្យមានប្រសិទ្ធិភាពពេញលេញបាន ទាល់តែច្បាប់នេះតម្រូវឱ្យមន្រ្តីជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិទាំងអស់ ត្រូវប្រកាសជាចំហរ ដើម្បីឱ្យសាធារណៈជនដឹង និងចូលរួមតាមដាន ពីការកើនឡើងឬការប្រែប្រួល នៃទ្រព្យសម្បត្តិរបស់មន្រ្តីជាប់កាតព្វកិច្ច។ លោកថា បើកចំហរនេះ វាក៏បង្កភាពងាយស្រួល ក្នុងការចាត់វិធានការអនុវត្តច្បាប់ផងដែរ។
[...]