Posts in ‘ពីនេះពីនោះ’ Category

ហ្វេសប៊ុក ហ៊ុន សែន ចោទ​​បក្ស​ប្រឆាំង ថា​មាន​«និន្នាការ​ក្រហម»

ហ្វេសប៊ុក ហ៊ុន សែន ចោទ​​បក្ស​ប្រឆាំង ថា​មាន​«និន្នាការ​ក្រហម»

ថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៤ នេះ ទំព័រហ្វេសប៊ុកដែលមានឈ្មោះថា Samdech Hun Sen, Cambodian Prime Minister បានសរសេរនៅក្នុងទំព័ររបស់ខ្លួន ដែលក្នុងន័យចោទប្រកាន់ ទៅលើគណបក្សប្រឆាំង ក្នុងពេលធ្វើបាតុកម្ម​កន្លង​មក ថាជានយោបាយដែលនាំឲ្យខ្មែរបែកបាក់ ហើយថានោះជានយោបាយដែលមាន«និន្នាកាក្រហម»។


រូបភាពអមដោយសំណេរ ដែលរិះគន់គណបក្សប្រឆាំង ថាធ្វើនយោបាយមាន«និន្នាកាក្រហម»។ (រូបថតផ្ដិត​ពី​ហ្វេសប៊ុក)

នយោបាយកម្ពុជា - ក្នុងទំព័រហ្វេសប៊ុកមួយ ដែលមានអ្នកតាមដាន និងចូលចិត្តប្រមាណ ពីរសែននាក់  និងដែល​គេជឿជាក់ថា ទំព័ររបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែននោះ បានសរសេររាយរ៉ាប់នៅលើ«ជញ្ជាំង»របស់ខ្លួនថា ចាប់តាំងពីមុនការបោះឆ្នោតមកទល់ពេលនេះ [...]

ជនជាតិ​ចិន​ម្នាក់ បូជា​ខ្លួន​«ជូន»​ខ្លា ដោយ​សារ​ភាព​អស់​សង្ឃឹម​ក្នុង​ជីវិត

ជនជាតិ​ចិន​ម្នាក់ បូជា​ខ្លួន​«ជូន»​ខ្លា ដោយ​សារ​ភាព​អស់​សង្ឃឹម​ក្នុង​ជីវិត

នៅក្នុងលោក តើមានមនុស្សប៉ុន្មាននាក់ ដែលពោរពេញទៅដោយសុទ្ធាជ្រះថ្លា សុទ្ធចិត្តបូជារូបរាងកាយ ឲ្យក្លាយ​ជា​ចំណីរបស់សត្វខ្លា? ជនជាតិចិនមួយរូប ដែលមានរោគចិត្តក្នុងរយៈពេលចុងក្រោយនេះ បានប៉ុនប៉ងធ្វើ​ឲ្យសម្រេច​នូវ​បំណងដ៏ចម្លែក កាលពីសប្ដាហ៍កន្លងមក ដោយបានលោតចូលទៅក្នុងទ្រុងរបសសត្វខ្លា នៃសួនសត្វនៅខេត្តឆេងឌូ ប្រទេសចិន។


រូបភាពថតដោយអ្នកទេសចរណ៍ បង្ហាញពីយុវជនយ៉ាង កំពុងត្រូវបានសត្វខ្លាខាំ។

ជីវិត - នៅមុនព្រឹត្តិការណ៍នេះកើតឡើង យុវជនចិនអាយុ ២៧ឆ្នាំ លោក យ៉ាង ជិនហៃ (Yang Jinhai) បានប្រកាស​តាមបណ្ដាញសង្គមថា លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីចាប់ផ្ដើមនូវជីវិថ្មី ដោយសារតែលោក​រកបានការងារថ្មី​មួយ ជាភ្នាក់ងាrសន្ដិសុខ នៅក្នុងខេត្ត ឆេងឌូនេះតែម្ដង។ [...]

ហ្វេសប៊ុក ហ៊ុន សែន៖ អាណត្តិ​ទី​៥ នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​ល្អៗ

ហ្វេសប៊ុក ហ៊ុន សែន៖ អាណត្តិ​ទី​៥ នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​ល្អៗ

«អាណត្តិទី៥ នាំមកនូវការផ្លាស់ប្តូរល្អៗសំរាប់ប្រទេសជាតិ» នេះជាឃ្លាមួយដែលដកស្រង់ចេញពីទំព័រ ហ្វេសប៊ុក​មួយ ដែលគេជឿថា ជារបស់នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន។ ឃ្លាដ៏ខ្លី តែមានន័យវែង ហាក់ចង់បញ្ជាក់​អះអាងប្រាប់​ទៅដល់អ្នក​គាំទ្រទំព័រនេះ ពីអ្វីល្អៗ ដែលនាយករដ្ឋមន្ត្រីចាស់វស្សាជាងគេនៅអាស៊ីរូបនេះ នាំ​មកឲ្យ​សំរាប់សង្គមកម្ពុជាទាំងមូល។


លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

សង្គមខ្មែរ - ទំព័រហ្វេសប៊ុកមួយដែលមានឈ្មោះថា Samdech Hun Sen, Cambodian Prime Minister ទំព័រនេះ​ត្រូវបានគេជឿថា ជារបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន នោះ បានសរសេរនៅទំព័ររបស់ខ្លួនថា «រួបរួមជាមួយសម្តេច​តេជោ ហ៊ុន សែន ក្នុងការផ្លាស់ ប្តូរសង្គមជាតិអោយបានល្អប្រសើរ» ឃ្លានេះ [...]

«ហ៊ុន សែន ចុះ​ចេញ​ទៅ!» ចម្រៀង​កុមារ​សម្រាប់​ចុង​ឆ្នាំ​២០១៣? (vdo)

«ហ៊ុន សែន ចុះ​ចេញ​ទៅ!» ចម្រៀង​កុមារ​សម្រាប់​ចុង​ឆ្នាំ​២០១៣? (vdo)

យ៉ាងហោចណាស់នៅចុងឆ្នាំនេះ គេមិនបានស្ដាប់លឺចម្រៀង«កុំលេងដី» ឬ«ឱស្វាយច័ន្ទី»ទៀតហើយ តែគេបែជា​លឺ​«ហ៊ុន សែន អើយចុះចេញទៅ» ឬ«ហ៊ុន សែន ចុះចេញទៅ» ជាមួយនឹងកាយវិការចង្អុលមេដៃ​ទាំងសងខាង​ទម្លាក់​ទៅក្រោម ដែលគេដឹងថាជាសញ្ញា«អវិជ្ជមាន»នោះ ទៅក្នុងចំណោមអ្នកទាមទារតវ៉ាមិនទាន់ពេញវ័យ អាយុប្រមាណ​ជា១០ឆ្នាំ យកមកច្រៀងលេងនៅតាមទីសាធារណៈនានា នៅរាជធានីភ្នំពេញទៅវិញ។


ក្រុមអ្នកតវ៉ាវ័យក្មេង នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត ហ្វេសប៊ុក)

ពីនេះពីនោះ - ដូចអ្វីតាមការគ្រោងទុករបស់គណបក្សសង្គ្រោះជាតិ នាថ្ងៃអាទិត្យទី២២  ខែធ្នូ កន្លងមកនេះ ប្រជា​ពលរដ្ឋរាប់ម៉ឺននាក់ ពីតាមបណ្តាខេត្តក្រុងនានា ដង្ហែក្បួនបាតុកម្ម កាត់តាមវិថីនានា នៃរាជធានី [...]

អង់គ្លេស៖ ចង់​បំបាត់​រាជានិយម នឹង​មាន​ទោស​និរទេស​ខ្លួន​តាម​សមុទ្រ?

អង់គ្លេស៖ ចង់​បំបាត់​រាជានិយម នឹង​មាន​ទោស​និរទេស​ខ្លួន​តាម​សមុទ្រ?

អ្នកដែលនិយាយពី«ការបំបាត់»រាជានិយម នៅចក្រភពអង់គ្លេស អាចនឹងមានទោសជាប់ពន្ធនាគារ ... បើសូម្បី​ជន​នោះ ប្រើប្រាស់ពាក្យនេះជាការលេងសើចក៏ដោយ។


ព្រះ​មហាក្សត្រីយ៉ានី អលីហ្សប៊េដ ២ នៃចក្រភពអង់គ្លេស។ (រូបថត ឯកសារ)

រាជានិយម - រាជធានីឡុងដ៍នៃចក្រភពអង់គ្លេស បានរំលឹកឡើងវិញ ពីរាល់ការថ្លែងឬការអំពាវនាវណាក៏ដោយ ដែលនិយាយ​ដល់«ការបំបាត់»រាជានិយម នៅក្នុងប្រទេស នឹងត្រូវចាត់ទុកជានិច្ចកាល ថាជាបទល្មើសដែលត្រូវ​ទទួលទោសជាប់ពន្ធនាគារមួយជីវិត។ ការរំលឹកនេះបានធ្វើឡើង នៅក្រោយពេលមានការភ្លេចភ្លាំងមួយ ត្រូវបាន​ដាក់​បញ្ចូលដោយចៃដន្យ ទៅក្នុងច្បាប់ថ្មីដែលរដ្ឋាភិបាលអង់គ្លេស ត្រៀមនឹងដាក់ផ្សាយនៅខែឧសភាខាងមុខ។

ច្បាប់ថ្មីនោះបានកំណត់ពី«ការលែងចាត់ទុក»ថាជាបទល្មើស ទៅក្នុងបញ្ជីមួយមានចំនួន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...