ហ្វេសប៊ុក ហ៊ុន សែន ចោទ​​បក្ស​ប្រឆាំង ថា​មាន​«និន្នាការ​ក្រហម»

ថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៤ នេះ ទំព័រហ្វេសប៊ុកដែលមានឈ្មោះថា Samdech Hun Sen, Cambodian Prime Minister បានសរសេរនៅក្នុងទំព័ររបស់ខ្លួន ដែលក្នុងន័យចោទប្រកាន់ ទៅលើគណបក្សប្រឆាំង ក្នុងពេលធ្វើបាតុកម្មកន្លងមក ថាជានយោបាយដែលនាំឲ្យខ្មែរបែកបាក់ ហើយថានោះជានយោបាយដែលមាន«និន្នាកាក្រហម»។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: March 05, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៤ នេះ ទំព័រហ្វេសប៊ុកដែលមានឈ្មោះថា Samdech Hun Sen, Cambodian Prime Minister បានសរសេរនៅក្នុងទំព័ររបស់ខ្លួន ដែលក្នុងន័យចោទប្រកាន់ ទៅលើគណបក្សប្រឆាំង ក្នុងពេលធ្វើបាតុកម្ម​កន្លង​មក ថាជានយោបាយដែលនាំឲ្យខ្មែរបែកបាក់ ហើយថានោះជានយោបាយដែលមាន«និន្នាកាក្រហម»។


រូបភាពអមដោយសំណេរ ដែលរិះគន់គណបក្សប្រឆាំង ថាធ្វើនយោបាយមាន«និន្នាកាក្រហម»។ (រូបថតផ្ដិត​ពី​ហ្វេសប៊ុក)

នយោបាយកម្ពុជា - ក្នុងទំព័រហ្វេសប៊ុកមួយ ដែលមានអ្នកតាមដាន និងចូលចិត្តប្រមាណ ពីរសែននាក់  និងដែល​គេជឿជាក់ថា ទំព័ររបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែននោះ បានសរសេររាយរ៉ាប់នៅលើ«ជញ្ជាំង»របស់ខ្លួនថា ចាប់តាំងពីមុនការបោះឆ្នោតមកទល់ពេលនេះ គឺបក្សប្រឆាំងបានខំអន្ទងអូសទាញប្រជាពលរដ្ឋ និង យុវជនអោយ​ផុងលង់ជឿលើនយោបាយសន្យាយីហោស្រុកបារាំង។ ទំព័រនោះ បានសរសេរចោទប្រកាន់ត្រង់ៗថា គណបក្ស​ប្រឆាំងបានធ្វើ«កុបកម្មហិង្សា​»ជា​ច្រើនលើក ដែលបានបណ្តាលអោយ«សមាជិកជាច្រើននាក់ស្លាប់ របួសពិការដាច់​បាយ អស់គោក្របី អស់ផ្ទះនៅ ជីវភាពកាន់តែយ៉ាប់ទៅៗ មិនដូចការសន្យារបស់គាត់»។

ក្រោយពី«ជញ្ជាំង»ត្រូវបានផ្សាយបានបន្ដិចមក អ្នកប្រើប្រាស់ហ្វេសប៊ុកមួយរូបឈ្មោះថា Roeung Vuthy បានចោទ​សួរវិញ​ភ្លាមថា​៖ «ខ្ញុំសូមសួរវិញថា តើកាលដែលធ្វើឲ្យ សមាជិកជាច្រើននាក់ស្លាប់ របួសពិការ ដាច់បាយ អស់គោ​ក្របី អស់ផ្ទះនៅ ជីវភាពកាន់តែយ៉ាប់ទៅៗ ទាំងអស់នេះគឺដោយសារអ្នកណា?» រីឯអ្នកប្រើប្រាស់ម្នាក់ទៀត Sedhi Sedh បានសរសេរ​តប​វិញថា «យីហោ​ស្រុកបារាំង គឺគ្រាន់បើជាងអាយ៉ងយួនហៅមិនលឺ!»

រីឯ Voeun Tola ដែលទំនងជាយល់ស្របនឹងការលើកឡើង របស់ទំព័រហ្វេសប៊ុកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ខាងលើ បាន​បញ្ចេញយោបល់ដោយជួយបន្ទរការបរិហាទៀតថា «តាំងពីដើមដល់ចប់ សង្រ្គោះជាតិបានធ្វើអ្វីខ្លះ​ហើយ ក្រៅពីពីចោទថាយួន ពុករលួយ លក់ជាតិ និងក្បត់ជាតិ ឃើញតែនិយាយពាកបែបនេះដដែលៗ គ្មានបាន​ការ​អ្វីទាំងអស់ ក្រៅពីបង្ក​ចលាចល​ ម្នាក់ៗអួតសុទ្ធតែស្រលាញ់ជាតិ តែបានធ្វើអ្វីចំពោះជាតិហើយឬនៅ ?»។ ការលើក​ឡើងនេះ ទំនងជាចង់​និយាយអំពីការលាបពណ៌ ដែលបានកើតឡើងយ៉ាងព្រោងព្រាត នៅក្នុងប្រទេសកម្ពុជា​សព្វ​ថ្ងៃនេះ រវាងក្រុមអ្នកគាំទ្រនិងប្រឆាំងទៅវិញទៅមក។

ប៉ុន្តែប្រសិនជាអ្នកគាំទ្រលោក ហ៊ុន សែន លើកឡើងពីការលាបពណ៌របស់ក្រុមអ្នកគាំទ្រគណបក្សប្រឆាំង ទៅលើ​មេដឹកនាំជា«ប្រវត្តិសាស្ត្រ»របស់​ខ្លួននោះ ទំព័រហ្វេសប៊ុក ហ៊ុន សែន ដដែលក៏មិនអន់ប៉ុន្មានដែរ ក្នុងការលាប​ពណ៌​ត្រឡប់​ទៅគណបក្សប្រឆាំងវិញ។ ដូចនៅ​ក្នុង​ឃ្លាសរសរថា «តាមការចូលរួមពីប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស អស់រយៈពេលប៉ុន្មានខែនេះ នៅក្នុង​យុទ្ឋសាស្រ្តកុបកម្មផ្លាស់ប្តូរទាំងហិង្សា និងអហិង្សារបស់បក្សប្រឆាំង គឺបាន​បង្ហាញអោយឃើញកាន់តែច្បាស់ អំពី​"និន្នាការក្រហម"ប្រឆាំង និងជាតិសាសន៍ឯង»។

«និន្នាការក្រហម» ដែលគ្មាននរណាគិតថា ជាការលើកឡើងដោយវិចារណញ្ញាណពិតប្រាកដនោះទេ។ នរណាៗ ក៏​ដឹងដែរថា គឺលោក ហ៊ុន សែន ខ្លួនលោកទៅវិញទេ ដែលធ្លាប់ជាអតីតទាហានខ្មែរក្រហមកុម្មុយនីស ហើយបានរត់​ចោលជួរ និងងាកមកប្រឆាំងរបបនេះវិញ ក្រោយការជួយគាំទ្រពីប្រទេសវៀតណាមកុម្មុយនីសមួយទៀតនោះ។ បន្ទាប់ពីអ្វីដែលលោក ហ៊ុន សែន និយាយថា បានរំដោះប្រជាជនកម្ពុជាចេញពីរបប​កុម្មុយនីសខ្មែរក្រហមនោះហើយ លោក ហ៊ុន សែន និង​បណ្ដា​សមមិត្តរបស់លោក ត្រូវបានបន្ដុបឡើងធ្វើមេដឹកនាំដោយវៀតណាម ដើម្បី​តម្លើង​របប​កុម្មុនីសថ្មីបែបវៀតណាមមួយទៀត ដែល​សុទ្ធសឹងតែជារបបប្រកាន់«និន្នាការក្រហម»ទាំងអស់។

រហូតមកដល់ថ្ងៃនេះ ព្រះរាជាណាចក្រកម្ពុជាទីពីរ នៅក្រោមការដឹកនាំដ៏«ចាស់វស្សា»របស់លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា ដែលជាអតីតគណបក្សកុម្មុយនីសបង្កើតដោយវៀតណាមនោះ ក៏តែងរងនូវការរិះគន់ថា កំពុងស្ថិតនៅក្រោយ​ការគ្រប់គ្រង តាមបែបកុម្មុយនីស«ក្រហម»នោះនៅឡើយដែរ។

Mean Chey ដោយមិនយល់ស្រប និងទំព័រហ្វេសប៊ុកខាងលើ បានប្រតិកម្មថា «សូម្បីតែកូនក្មេង​បៀមដៃ​ក៏មិន​ជឿ​សម្តេចដែរ ល្មមឈប់បោករាស្ត្រខ្មែរទៀតទៅសម្តេច គួរតែអាណិតអានាគតពលរដ្ឋខ្មែរខ្លះផងទៅ មានតែខ្មែរទេ​ដែល​ចេះយោគយលខ្មែរដូចគ្នា យួនវាគ្មានដឹងគុណខ្មែរទេ»៕

-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected] ) -ភ្នំពេញ ថ្ងៃទី ០៤ ខែមិនា ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...