លេងសើចបោះ«ផាវ»ទៅឲ្យស្វា ផ្ទុះដាច់ម្រាមដៃ បន្ទាប់មកស្លាប់
«ការលេងសើច បានក្លាយជាទុក្ខទោស សម្រាប់អ្នកដទៃ» តើនេះ ជាទង្វើដ៏សប្បាយរីករាយ របស់មនុស្សរាល់រូបឬ? មនុស្សមួយក្រុមនេះ បានដុតផាវ លាក់ក្នុងកញ្ចប់នំ ហើយបានបោះកញ្ចប់នោះ ទៅឲ្យសត្វស្វាមួយក្បាលស៊ី។ ផាវដែលបានផ្ទុះឡើង មិនត្រឹមតែបង្កការភ័យខ្លាច ដល់សត្វស្វាទេ តែថែមទាំងបានធ្វើសត្វដ៏កំសត់ ដាច់ម្រាមដៃមួយ។ រឿងដែលអាណោចអាធមជាងនេះ សត្វស្វាបានស្លាប់នៅពេលក្រោយមក បើទោះក្រុមគ្រូពេទ្យ របស់អង្គការការពារសត្វមួយ បានខិតខំយកសត្វដ៏កំសត់នេះ ទៅព្យាបាលក៏ដោយ។
តាមការអះអាង កាលពីថ្ងៃទី២២ ខែសីហា របស់ម្ចាស់ទំព័រទ្វីសធើមួយ ដែលដាក់ឈ្មោះ «ZoologiMY» បានឲ្យដឹងថា ហេតុការណ៍បានកើតឡើង តាំងពីមួយខែមុន នៅក្នុងតំបន់ឧទ្យាន «Taman TAR» នៃសង្កាត់ «Ampang» របស់រដ្ឋធានីកូឡាឡំពួរ ប្រទេសម៉ាឡេស៊ី។ បន្ទាប់ពីបានរងគ្រោះ នឹងផាវដែលមានកម្លាំងផ្ទុះ ដ៏ខ្លាំងនោះរួច សត្វស្វាដែលក្រុមអ្នកថែរក្សាសត្វ បានដាក់ឈ្មោះ «Michai» [...]