Posts by "ក. ស្រីនាង"

សកម្មជន​បរិស្ថាន​ពី​ចលនា​មាតា​ធម្មជាតិ ៣នាក់ ត្រូវ​បាន​ចាប់​ខ្លួន

សកម្មជន​បរិស្ថាន​ពី​ចលនា​មាតា​ធម្មជាតិ ៣នាក់ ត្រូវ​បាន​ចាប់​ខ្លួន

នៅព្រឹកថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០១៥ យុវជនបីរូប ដែលជាសមាជិកនៃចលនាមាតាធម្មជាតិ ត្រូវបាន​អាជ្ញាធរ​ស្រុកបទុមសារគរ ចាប់ខ្លួននៅភូមិធ្នុង ឃុំកណ្តោល ស្រុកបទុមសាគរ ខេត្តកោះកុង។ យុវជនទាំងបីមានឈ្មោះ សាន់ ម៉ាឡា - ទ្រី សុវិគា និង សំណាង។ នេះបើតាមការអះអាង របស់សមាជិកមួយរូប របស់ចលនានេះ។

សមាជិកនៃចលនាមាតាធម្មជាតិ លោក តារា បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា មុនការចាប់ខ្លួនបីថ្ងៃ ខាងអធិការដ្ឋាននគរបាលស្រុកបទុមសាគរ បានផ្ងើលិខិតចំនួនបី ឲ្យលោក សាន់ ម៉ាឡា - ទ្រី សុវិគា និងលោក សំណាង ដើម្បីធ្វើការសាកសួរ។ លោកបានមន្ថែមទៀតថា ឥឡូវពួកគេទាំងបី ត្រូវបានចាប់បញ្ជូនខ្លួន ទៅ​ស្នងការ​​ដ្ឋាន​នគរបាលស្រុកបទុមសាគរ បន្ទាប់មកទៅស្នងការខេត្ត ចុងក្រោយបញ្ជូន ទៅដល់​សាលា​ដំបូង​ខេត្ត។

យុវជនទាំងបីត្រូវបានឃាត់ខ្លួន នៅពេលដែលពួកគេព្យាយាម ចូលទៅមើលសកម្មភាពបូមខ្សាច់ របស់​ក្រុមហ៊ុន​ចំនួនពីរ មានឈ្មោះ Direct action [...]

បុក​រថយន្ត​មួយ​ហើយ ជ្រុល​ទៅ​បុក​ម៉ូតូ​៣ទៀត ព្រោះ​នាង​ស្រវឹង!

បុក​រថយន្ត​មួយ​ហើយ ជ្រុល​ទៅ​បុក​ម៉ូតូ​៣ទៀត ព្រោះ​នាង​ស្រវឹង!

គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង ដោយសារស្រ្តីវ័យក្មេងមា្នក់ស្រវឹងស្រា បានបើករថយន្ត នៅតាមផ្លូវ ១៦៣ កែងផ្លូវ ៣៦០ ទល់មុខហាងអិនធ័រណែត (internet) 88 បានជ្រុលចង្អូត ទៅបុករថយន្តមួយ ដែល​បើក​បរដោយបុរសម្នាក់ តាមផ្លូវ ៣៦០ បណ្តាលឲ្យខូចខាត ផ្នែកខាងមុខនៃរថយន្ត។ ដោយរថយន្តបង្ក នៅមិន​ទាន់អស់ល្បឿន ក៏បានទៅបុកម៉ូតូ ដែលចតនៅមុខហាង internet 88 ខូចអស់ ៣គ្រឿង ទើបទៅមុខលែងរួច។ ហេតុការណ៍នេះ បានកើតឡើង នៅថ្ងៃទី១៣ ខែសីហា ឆ្នំា២០១៥ វេលាម៉ោង ២៣ និង ៤០នាទីយប់ ក្នុង​សង្កាត់​ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

រថយន្តបង្កហេតុ ម៉ាក Range Rover ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2T 5227 បើកបរដោយយុវតី​ប្រិមប្រិយ​ម្នាក់ មិនស្គាល់ឈ្មោះ ចំណែកឯរថយន្តរងការខូចខាត ម៉ាក CR-V ពណ៍ស្លែ ស្លាកលេខ 2L 9323 បើកបរ​ដោយបុរសម្នាក់ ដែលគេមិនស្គាល់ឈ្មោះដែរ។ សំណាងល្អ ដែលគ្រោះថ្នាក់នេះ មិននបានបង្ករបួសស្នាម ឬគ្រោះថ្នាក់ដល់ជីវិត [...]

របៀប​ពិសោធន៍​ដើម្បី​ដឹង​ថា ជា​អង្ករ​ផ្លាស្ទីក ឬ​មិន​មែន?

របៀប​ពិសោធន៍​ដើម្បី​ដឹង​ថា ជា​អង្ករ​ផ្លាស្ទីក ឬ​មិន​មែន?

បច្ចុប្បន្ននេះ អង្ករផ្លាស្ទីក បានក្លាយជាប្រធានបទមួយ ដែលក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម បានយក​មក​ជជែកគ្នា យ៉ាច្រើនផុលផុស ហើយបានបង្កឲ្យមានការព្រួយបារម្ភមិនតិចទេ ពីសំណាក់ពលរដ្ឋមួយចំនួន ដែល​ទិញអង្ករមកពីទីផ្សារ ដើម្បីធ្វើជាអាហារប្រចាំថ្ងៃរបស់ខ្លួន។ ពត័មាន ដែលទាក់ទង់ទៅនឹងអង្ករផ្លាស្ទីកនេះ ក៏​ត្រូវបានសារព័តឥមានមួយចំនួន ធ្វើការផ្សាព្វផ្សាយដែរ កាលពីពេលថ្មីៗនេះ។

យ៉ាងណាក៏ដោយ ក៏មានប្រជាពលរដ្ឋមួយចំនួន មិនទាន់បានគិត និងជឿជាក់ថា ពិតជាមានអង្ករផ្លាស្ទីក លក់​នៅលើទីផ្សារកម្ពុជានោះទេ។ បើអញ្ចឹង តើគេធ្វើដូចម្ដេចទៅ ដើម្បបែងចែកឲ្យដឹង ថាតើអង្ករនេះ ជាអង្ករ​ពិត​ស្រិតចេញពីធម្មតា និងអង្ករនោះ ជាអង្ករផ្លាស្ទីក?

ម្ចាស់គណនេយ្យហ្វេសប៊ុកមួយរូប ដែលដាក់ឈ្មោះ Rayuth Thea នៅលើបណ្ដាញសង្គម បានបង្ហាញពី​ការ​ពិសោធន៍អង្កររបស់លោក ដោយថតជាវីដេអូផង ទៅកាន់ប្រិយមិត្តទាំងអស់ ដើម្បីឲ្យដឹងទាំងអស់គ្នាថា [...]

ទំនាស់​ពាក្យ​សំដី​រហូត​ដល់... ជះ​ខ្លាញ់​ដាក់​គ្នា

ទំនាស់​ពាក្យ​សំដី​រហូត​ដល់... ជះ​ខ្លាញ់​ដាក់​គ្នា

ហេតុការណ៍ឈ្លោះទាស់ទែងគ្នាមួយ បានកើតឡើង នៅម៉ោង ១៦ ល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ រវាង​បុរស​អ្នករត់កង់បីពីរនាក់ ដែលបានឈាន ដល់ការវាយតប់ និងជះខ្លាញ់​របស់អ្នកលក់នំ​នៅក្បែរនោះ​ដាក់គ្នា បណ្តាលឲ្យរងរបួស ដល់គូជម្លោះ រួមទាំងអ្នកធ្វើដំណើរ អស់ចំនួន ៥នាក់ នៅម្តុំផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនបង្កហេតុឈ្មោះ ចាន់ សឿន មានអាយុ ៣២ឆ្នាំ មុខរបរជាអ្នករត់កង់បី មានទីលំនៅផ្ទះលេខ ៤២E សង្កាត់​ផ្សារដេប៉ូទី២ ខណ្ឌទួលគោក។ ចំណែកជនរងគ្រោះ ដែលជាគូជម្លោះ ឈ្មោះ សំ ម៉ាលីន អាយុ ៣២ឆ្នាំ និង​មាន​មុខរបររត់កង់បី មានផ្ទះជួលនៅមុខផ្សារដេប៉ូ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រសាសន៍ របស់មន្ត្រីនគរបាលមួយរូប បានឲ្យដឹងថា ដើមហេតុដំបូងកើតចេញពី ឈ្មោះ ចាន់ សឿន ដែល​បានគប់កែវកាហ្វេជ័រ រំលងក្បាល លោក សំ ម៉ាលីន បណ្តាលឲ្យជនរងគ្រោះខឹង ក៏បានជជែក និង​ប្រតាយ​ប្រតប់គ្នា ហើយនាំឲ្យជនបង្ក ទាញខ្ទះខ្លាញ់កំពុងក្ដៅ [...]

ក្រឡាប់​រថយន្ត​ក្រុង​ធ្លាក់​ពី​ភ្នំ​ដង​រែក​ ស្លាប់​១៦នាក់ របួស​២០នាក់

ក្រឡាប់​រថយន្ត​ក្រុង​ធ្លាក់​ពី​ភ្នំ​ដង​រែក​ ស្លាប់​១៦នាក់ របួស​២០នាក់

នៅថ្ងៃទី ១៣ ខែ សីហា ឆ្នាំ២០១៥ វេលាម៉ោង ១១ និង ៣០ នាទីព្រឹក មានរថយន្តក្រុងដឹកប្រជាពលរដ្ឋក្នុង សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ចំនួន ៣៦ នាក់ ដែលនាំគ្នាទៅធ្វើបុណ្យ នៅវត្តក្នុងតំបន់ជាយដែន នៃខេត្តឧត្តរមានជ័យ បានក្រឡាប់ពីលើភ្នំដងរែក។ ហេតុការណ៍នេះ ​កើតឡើងនៅភូមិជើងភ្នំ ឃុំត្រពាំងព្រៃ ស្រុក​អន្លុងវែង បណ្តាលឲ្យស្លាប់ ១២ នាក់ និងរងរបួស ២៤ នាក់ (អ្នករបួសបួននាក់​បានស្លាប់ ពេលទៅដល់​មន្ទីរពេទ្យ។

តាមលោក ម៉ែន លី ស្នងការនគរបាល ខេត្តឧត្តរមានជ័យ ដែលបានថ្លែង នៅក្រោយពេលកើតហេតុ បានឲ្យ​ដឹងថា ប្រជាពលរដ្ឋរងគ្រោះទាំងអស់នេះ មានទីលំនៅក្នុងសង្កាត់ព្រៃសរ រាជធានីភ្នំពេញ។ បន្ទាប់ពីធ្វើ​បុណ្យ​តាមវត្តរួច ពលរដ្ឋទាំងនោះ បាននាំគ្នាហួសទៅលេង ច្រកជំាស្រងំា ក៏ស្រាប់តែជួបគ្រោះថ្នាក់នេះតែម្តង។

ក្រោយពេលកើតហេតុភ្លាមៗលោក សរ ថាវី អភិបាលខេត្តឧត្តមមានជ័យ ក្នុងនាមជាគណៈបញ្ជាការ កង​ឯកភាពខេត្ត [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...