Posts by "ក. ស្រីនាង"

លេង​សើច​បោះ​«ផាវ»​ទៅ​ឲ្យ​ស្វា ផ្ទុះ​ដាច់​ម្រាម​ដៃ បន្ទាប់​មក​ស្លាប់

លេង​សើច​បោះ​«ផាវ»​ទៅ​ឲ្យ​ស្វា ផ្ទុះ​ដាច់​ម្រាម​ដៃ បន្ទាប់​មក​ស្លាប់

«ការលេងសើច បានក្លាយជាទុក្ខទោស សម្រាប់អ្នកដទៃ» តើនេះ ជាទង្វើដ៏សប្បាយរីករាយ របស់មនុស្សរាល់​រូបឬ? មនុស្សមួយក្រុមនេះ បានដុតផាវ លាក់ក្នុងកញ្ចប់នំ ហើយបានបោះកញ្ចប់នោះ ទៅឲ្យសត្វស្វា​មួយ​ក្បាល​ស៊ី។ ផាវដែលបានផ្ទុះឡើង មិនត្រឹមតែបង្កការភ័យខ្លាច ដល់សត្វស្វាទេ តែថែមទាំងបានធ្វើសត្វដ៏កំសត់ ដាច់​ម្រាមដៃមួយ។ រឿងដែលអាណោចអាធមជាងនេះ សត្វស្វាបានស្លាប់​នៅពេលក្រោយមក បើទោះក្រុមគ្រូពេទ្យ របស់អង្គការការពារសត្វមួយ បានខិតខំយកសត្វដ៏កំសត់នេះ ទៅព្យាបាលក៏ដោយ។

តាមការអះអាង កាលពីថ្ងៃទី២២ ខែសីហា របស់ម្ចាស់ទំព័រទ្វីសធើមួយ ដែលដាក់ឈ្មោះ «ZoologiMY» បាន​ឲ្យ​ដឹងថា ហេតុការណ៍បានកើតឡើង តាំងពីមួយខែមុន នៅក្នុងតំបន់ឧទ្យាន «Taman TAR» នៃសង្កាត់ «Ampang»​ របស់រដ្ឋធានីកូឡាឡំពួរ ប្រទេសម៉ាឡេស៊ី។ បន្ទាប់ពីបានរងគ្រោះ នឹងផាវដែលមានកម្លាំងផ្ទុះ ដ៏ខ្លាំងនោះរួច សត្វស្វាដែលក្រុមអ្នកថែរក្សាសត្វ បានដាក់ឈ្មោះ «Michai» [...]

«ទឹក​ភ្នែក​ស្រី​ម៉ាស្សា»​របស់ ចេន សាយចៃ ល្បី​ពេញ​ហ្វេសប៊ុក

«ទឹក​ភ្នែក​ស្រី​ម៉ាស្សា»​របស់ ចេន សាយចៃ ល្បី​ពេញ​ហ្វេសប៊ុក

បន្ទាប់ពីបានទទួលការគាំទ្រ ពីសំណាក់ទស្សនិកជន ជាមួយនឹងបទ បាត់ខោខ្លី ឥលូវនេះតារាចម្រៀង ដែលមានសំនៀងរដឺន កញ្ញា ចេន សាយចៃ ប្រចាំនៅផលិតកម្មថោន បានច្រៀងបទថ្មីមួយបទទៀត ដែលមានចំណងជើងថា «ទឹកភ្នែកស្រីម៉ាស្សា»។ចម្រៀងថ្មីនេះ បានបង្កឲ្យអ្នកគាំទ្រ ពេញចិត្តយ៉ាងខ្លាំង។

ក្រោយពីបានផ្សាព្វផ្សាយ នៅលើបណ្តាញសង្គម របស់ផលិតកម្មថោន បានតែមួយម៉ោងប៉ុណ្ណោះ ចម្រៀងថ្មី របស់អ្នកនាង ចឺ សាយចៃ បានទាក់ទាញ ឲ្យមានប្រិយមិត្តចូលទស្សនា ច្រើនរាប់សិបម៉ឺនដង។ ក្រុមអ្នក​ប្រើ​ប្រាស់ បណ្តាញសង្គមទាំងនោះ បានសរសើរមិនដាច់ពីមាត់ថា បទនេះពិរោះណាស់ ត្រូវជាមួយនឹងសំលេង របសនាង ចេន សាយចៃ ឥតខ្ចោះ។

«ទឹកភ្នែកស្រីម៉ាស្សា» ជាបទចម្រៀងបែបកំសត់ ដែលនិយាយពីខ្សែជីវិត របស់ស្រ្តីដែលប្រកបរបរម៉ាស្សា ដែល​កំព្រាឪពុករស់នៅជាមួយម្តាយ មានជំងឺ និងដោយសារទាក់ទង ជាមួយកូនអ្នកមាន ទើបម្តាយនិងគូដណ្តឹង​របស់គេ មកជេនិងវាយដល់ផ្ទះ។

[...]
រថយន្ត​ទេសចរណ៍​ប៉ះ​ជា​មួយ​ម៉ូតូ ស្លាប់​២នាក់

រថយន្ត​ទេសចរណ៍​ប៉ះ​ជា​មួយ​ម៉ូតូ ស្លាប់​២នាក់

បុរសជិះម៉ូតូ២នាក់ បានស្លាប់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ នៅលើបណ្តោយផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ វេលាម៉ោង៤ទាបភ្លឺ ថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០១៥។

គ្រោះថ្នាក់នេះបង្កដោយរថយន្តទេសចរណ៍ ១២ កៅអីម៉ាកសាំយ៉ុង ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ 2Z 4992 ភ្នំពេញ បានបើកទៅបុកម៉ូតូមួយគ្រឿង ម៉ាកវេវ (wave) ពណ៍ខ្មៅស្លាកលេខ 1AJ 8690 ភ្នំពេញ ដែលបើក​បញ្រ្ចាស​ទិសគ្នា។ ប៉ុន្តែគេមិនស្គាល់អត្តសញ្ញាណជនបង្ក និងជនរងគ្រោះនោះទេ។

ក្រោយពេលកើតហេតុ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យលោក យឹម សារ៉ាន់ បានមកធ្វើអន្តរាគមន៍ នៅ​កន្លែងកើតហេតុ និងបានយករថយន្តបង្ក និងម៉ូតូរងគ្រោះទៅដោះស្រាយ នៅចរាចរណ៍ក្រុង។ ចំណែកអ្នក​បើក​រថយន្តបង្ក បានរត់គេចខ្លួន បាត់ដោយសុវត្ថិភាព។

តាមលោក យឹម សារ៉ាន់ បានឲ្យដឹងទៀតថា គ្រោះថ្នាក់នេះបង្កឡើង ដោយរថយន្តក្រុង១២កៅអី។ ប៉ុន្តែ​មិន​ដឹង​ពីមូលហេតុ ដែលបង្កឲ្យមានគ្រោះថ្នាក់នេះឡើយ៕

សហភាព​អឺរ៉ុប​ផ្តល់​ជំនួយ​៨,៩ លាន​អ៉ឺរ៉ូ ឲ្យ​សាលា​ក្ដី​ខ្មែរ​ក្រហម

សហភាព​អឺរ៉ុប​ផ្តល់​ជំនួយ​៨,៩ លាន​អ៉ឺរ៉ូ ឲ្យ​សាលា​ក្ដី​ខ្មែរ​ក្រហម

យោងតាមលិខិតចេញផ្សាយនៅថ្ងៃទី ២១ ខែ សីហា ឆ្នាំ២០១៥របស់ អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការ​កម្ពុជា ដែលហៅកាត់ថា អ.វ.ត.ក បានសរសេរថា សហភាពអឺរ៉ុប បានផ្តល់ថវិកាដល់សាលាក្ដីនេះ ចំនួន ៨,៩​លាន​អឺរ៉ូ សម្រាប់គម្រោងឆ្នាំ ២០១៥ និង២០១៦។ ថវិកានេះ បែងចែកសម្រាប់ភាគីជាតិ ២ លានអឺរ៉ូ និង ៣,៥ លាន​អឺរ៉ូ ដល់ភាគីអន្តរជាតិ។

ចំណែកថវិកាដែលនៅសល់ ៣,៤ លានអឺរ៉ូ នឹងត្រូវសម្រេច នៅឆ្នាំ២០១៦។ ក្នុងចំណោម្ចាស់ជំនួយធំៗ ដែល​បានផ្ដល់ជំនួយមកសាលាក្ដីកូនកាត់មួយនេះ សហភាពអឺរ៉ុបបានផ្តល់ថវិកា ចាប់តាំងពី សាលាក្ដីនេះបាន​ផ្តើម​ដំណើរការ ពីឆ្នាំ២០០៦ រហូតមកដល់ពេលនេះ មានទំហំប្រមាណជា ១៦,២ លានអឺរ៉ូហើយ។

លោក ក្រាញ់ តូនី ជាប្រធានការិយាល័យរដ្ឋបាលស្តីទី និងលោក ឃ្នុត រ៉ូហ្សិនហក អនុប្រធាន ការិយាល័យ​រដ្ឋបាល នៃសាលាក្ដី បានមានប្រសាសន៍ថា៖ «យើងខ្ញុំសូមបង្ហាញការវាយតម្លៃខ្ពស់ ចំពោះការគាំទ្រថវិកា របស់សហភាពអឺរ៉ុប។ ជំនួយហិរញ្ញវត្ថុថ្មី [...]

មន្រ្តី​នគរបាល​ប៉ុស្តិ៍ និង​អនុប្រធាន​ប៉ុស្តិ៍​អន្តរជាតិ​ប៉ោយប៉ែត ប៉ះ​សម្ដី​គ្នា​ផ្អើល​មហាជន

មន្រ្តី​នគរបាល​ប៉ុស្តិ៍ និង​អនុប្រធាន​ប៉ុស្តិ៍​អន្តរជាតិ​ប៉ោយប៉ែត ប៉ះ​សម្ដី​គ្នា​ផ្អើល​មហាជន

នៅព្រឹកថ្ងៃទី ២១ ខែ សីហា ឆ្នាំ២០១៥នេះ ហេតុការណ៍ឈ្លោះគ្នាមួយ បានកើតឡើងដោយសារតែការ ខ្វែង​គំនិតគ្នា រវាងសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចអន្តោប្រវេសន៍ ដែលស្ថិតនៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នៅក្នុងករណីខាងនេះ មិនបានបង្កគ្រោះថ្នាក់ ដល់អ្នកណាម្នាក់ឡើយ គ្រាន់តែបង្កការភ្ងាក់ផ្អើល ដល់​ប្រជា​ពលរដ្ឋ និងអ្នកដំណើរតាមផ្លូវប៉ុណ្ណោះ។

ដើមហេតុ នៃការជជែងគ្នា យ៉ាងតឹងសរសៃរកនេះ មានពាក់ព័ន្ធ ដល់ការអន្តរាគមន៍ រឿងករណីចោរឆក់​ទូរស័ព្ទ​ដៃមួយគ្រឿង ពីពលរដ្ឋមួយរូប។ មន្ត្រីនគរបាលមូលដ្ឋាន ទទួលបណ្ដឹងជនរងគ្រោះ និងចាប់ជនល្មើសបាន តែលោកអនុប្រធានប៉ុស្តិ៍ មកអន្តរាគមន៍យកជនល្មើសទៅ ដោយចោទមន្ត្រីមូលដ្ឋាន មិនបានសហការណ៍
ជា​មួយគាត់ ។

ហេតុការណ៍នេះ ត្រូវបានថតជាប់ជាវីដេអូ ហើយយកមកបង្ហោះ នៅលើបណ្ដាញសង្គម បង្កឲ្យមានការ​ចែក​រំលែក យ៉ាងច្រើន។ មិនត្រឹមតែប៉ុណ្ណឹង ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងនោះ ក៏បានបញ្ចេញមតិយោបល់ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...