Posts by "ក. ស្រីនាង"

រថយន្ត​ដឹក​ខ្សាច់​បុក​ម៉ូតូ បង្ក​របួស​បាក់​ឆ្អឹង​២នាក់

រថយន្ត​ដឹក​ខ្សាច់​បុក​ម៉ូតូ បង្ក​របួស​បាក់​ឆ្អឹង​២នាក់

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០១៥ វេលាម៉ោង ១៥ និង ៥០នាទីរសៀល ដែល​បង្កឡើង ដោយរថយន្តដឹកខ្សាច់ ដែលបានទៅបុកម៉ូតូ សងកូរ៉េ នៅតាមផ្លូវជាតិលេខ២ ក្នុងភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ គ្រោះថ្នាក់បានបណ្ដាល ឲ្យអ្នកជិះម៉ូតូទាំងពីរនាក់ ស្រ្តីជា​ប្រពន្ធបាក់ភ្លៅទាំងពីរ ចំណែកប្តី បានបាក់ឆ្អឹងដងកាំបិត។

តាមប្រភព ពីកន្លែងកើតហេតុ បានឲ្យដឹងថា គេឃើញមានប្តីប្រពន្ធពីរនាក់ខាងលើ បានជិះម៉ូតូពណ៍ក្រហម ពាក់ស្លាក លេខ ភ 6595 ស.រ 1 តាមផ្លូវជាតិលេខពីរ ទិសដៅពីលិចទៅកើត ស្របទិសជាមួយរថយន្ត ធុន ហ៊ីណូ ពណ៌សរ មានស្លាកលេខភ្នំពេញ 3B 3248 ដែលជារថយន្តដឹកខ្សាច់ បើកបរដោយ បុរស​មិនស្គាល់​អត្តសញ្ញាណ។ ប៉ុន្តែរថយន្តធំនេះ បានបើកបរក្នុងល្បឿនលឿន លុះមកចំណុចកើតហេតុ ក៏បានបុកម៉ូតូពី​ក្រោយ ពេញមួយទំហឹង ធ្វើឲ្យប្រពន្ធម្ចាស់ម៉ូតូ ខ្ទាតចូលក្រោមរថយន្ត បណ្តោយឲ្យកិនរបួសទាំងពីរនាក់ [...]

រថយន្ត​បុក​ម៉ូតូ ដាច់​ជើង​មួយ​ចំហៀង​និង​ធ្លាយ​គ្រឿង​ក្នុង​ចេញ​ក្រៅ

រថយន្ត​បុក​ម៉ូតូ ដាច់​ជើង​មួយ​ចំហៀង​និង​ធ្លាយ​គ្រឿង​ក្នុង​ចេញ​ក្រៅ

បើតាមគណនីហ្វេសប៊ុក ដែលបានយកករណីនេះ មកបង្ហោះ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ បានកើតឡើង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី ០៨ខែ កញ្ញា ឆ្នាំ២០១៥ រវាងរថយន្តធន់ធ្ងង់ និងម៉ូតូ ស្ថិត​នៅ​តាមបណ្តោយ ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ លេខ១៩០ និងលេខ១៩១ ត្រង់ចំណុចផ្លូវកោង ភូមិព្រៃនប់១ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ដូចនៅក្នុងរូបថតបញ្ជាក់ស្រាប់ បុរសជាអ្នកជិះម៉ូតូ បានរងគ្រោះ​ដាច់ជើងមួយចំហៀង និងបានធ្លាយគ្រឿងក្នុង ចេញមកក្រៅ។

គណនីហ្វេសប៊ុកដដែល បានឲ្យដឹងទៀតថា រថយន្តធន់ធ្ង ដែលពាក់ស្លាកលេខ ភ្នំពេញ 3B 9590 នេះ បាន​បើកបរតាមបណ្តោយផ្លូវជាតិ ៤ រហូតមកកដល់ត្រង់ចំណុចផ្លូវកោង ក្នុងភូមិព្រៃនប់១ ទើបបានបុក​ជាមួយ​ម៉ូតូ។ បុរសម្ចាស់ម៉ូតូ ដែលជារងគ្រោះ ដាច់ជើង និងធ្លាយគ្រឿងក្នុងនោះ មានឈ្មោះ ស៊ុន ទ្រី មានអាយុ ៥៧ ឆ្នាំមានមុខរបរកម្មករ ស្នាក់នៅក្នុង ភូមិព្រៃនប់១ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

[...]
គេចម៉ូតូ ទៅ​បុក​រថយន្ត​ ដល់​ថ្នាក់​ក្រឡាប់​ផ្ងា​ជើង

គេចម៉ូតូ ទៅ​បុក​រថយន្ត​ ដល់​ថ្នាក់​ក្រឡាប់​ផ្ងា​ជើង

ករណីគ្រោះថ្នាក់ រហូតក្រឡាប់រថយន្តផ្ងារជើង ឡើងលើរវាងរថយន្តកូរូឡា (corolla) និងរថយន្តបាឡែន និង​កូរូឡាមួយទៀត បានកើតនៅវេលា ម៉ោង ១៩ និង ៣០ នាទីយប់ថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ២០១៥។ យានយន្ត​ទាំងបី បានប៉ះគ្នា នៅមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិចិនតុង) ដែលស្ថិតនៅក្នុង ខណ្ឌ​ពោធិ៍សែន​ជ័យ រាជធានីភ្នំពេញ បណ្តាលឲ្យខ្ទេចរថយន្តផ្នែកខាងមុខ យ៉ាងខ្លាំង។

តាមសាក្សី នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តកូរូឡាពណ៍សរ ស្លាក លេខ ភ្នំពេញ 2C 7915 បើកបរដោយជនជាតិចិន មិនស្គាល់អត្តសញ្ញាណ តាមផ្លូវសហព័ន្ធរូស្សី។ លុះមកដល់ កន្លែង​កើតហេតុ បានបើកគេចម៉ូតូមួយគ្រឿង ហើយក៏ជ្រួលទៅបុករថយន្តបាឡែន ស្លាកលេខ ភ្នំពេញ 2P 7214 ដែល​ធ្វើដំណើរបញ្រ្ចាស់ទិសគ្នា ចំពីមុខមួយទំហឹង។

បន្ទាប់ពីបុករថយន្តបាឡែនរួចហើយ រថយន្តនេះបានបន្ត ទៅបុករថយន្តកូរូឡា ពណ៍ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2E 9384 ដែលធ្វើដំណើរស្របទិស [...]

Cambodian Idol៖ ការធ្លាក់របស់ សុបិណ្ឌ បង្ខូចសុបិន្តអ្នកគាំទ្រ

Cambodian Idol៖ ការធ្លាក់របស់ សុបិណ្ឌ បង្ខូចសុបិន្តអ្នកគាំទ្រ

នៅថ្ងៃអាទិត្យ ទី ០៦ ខែ កញ្ញា ឆ្នាំ២០១៥ នេះ បេក្ខជន លន់ សុបិណ្ឌ បានឈានមកដល់វគ្គ Live show នៅ​ក្នុង​សប្តាហ៍ទី១ ដែលមានបេក្ខជនចំនួន ១២ នាក់ បានចូលរួម ក្នុងការប្រកួត។ ប៉ុន្តែបេក្ខជន លន់ សុបិណ្ឌ ដែល​សម្បូរដោយក្ដីសង្ឃឹមនោះ បានបិតបញ្ចប់ក្ដីសុបិន្តរបស់ខ្លួន ដោយយុវជនរូបនេះ ត្រូវចាកចេញ​ពីកម្មវីធី​ប្រកួត​ប្រជែង របស់ទូរទស្សន៍ហង្សមាស ក្រោមក្រសែរភ្នែកសោកស្តាយ ពីសំណាក់អ្នកគាំទ្រជាច្រើន។ អ្នកគាំទ្រ​ទាំង​នោះ បានថ្លែងថា មិនគួរនឹងឲ្យយុវជន លន់ សុបិណ្ឌ ធ្លាក់ដូច្នេះសោះ។

បេក្ខជន លន់ សុបិណ្ឌ ដែលមានវ័យ ២៤ឆ្នាំ និងមានដើមកំណើត នៅរាជធានីភ្នំពេញ នៅវគ្គនេះ មាន​លេខ​រៀង៣ សម្រាប់សំគាល់ ឲ្យអ្នកគាំទ្របោះឆ្នោត តាមរយះការផ្ញើសារ។ យុវជន សុបិណ្ឌ បានបកស្រាយ​បទ​ចម្រៀង​មួយបទ មានចំណងជើងថា «អន្ទងស្នេហ៍» និងទំនងជាមិនបានសណ្ដំ ឲ្យទស្សនិកជននានា បោះ​ឆ្នោត​គាំទ្របេក្ខជននោះឡើយ។ សម្រាប់អ្នកគាំទ្រ របស់បេក្ខជន សុបិណ្ឌ វិញ [...]

កម្មករ​នឹង​ឈប់​សម្រាក​ពេល​ភ្ជុំ​បិណ្ឌ រហូត​ដល់​​ថ្ងៃ​​ពុធ​ទី១៤ ​តុលា

កម្មករ​នឹង​ឈប់​សម្រាក​ពេល​ភ្ជុំ​បិណ្ឌ រហូត​ដល់​​ថ្ងៃ​​ពុធ​ទី១៤ ​តុលា

បន្ទាប់ពីមានការស្នើសុំ កាលពីពេលថ្មីៗនេះ ឲ្យរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវះ ធ្វើការបក​ស្រាយ ស្តីពីការឈប់សម្រាក នាពេលបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០១៥ ដែលប្រព្រឹត្តទៅ ចំថ្ងៃអាទិត្យ ចន្ទ និងអង្គារ​នោះ លោក អ៊ិត សំហេង បានសរសេរសំបុត្រ តបមកសមាគម រោងចក្រកាត់ដេរនៅកម្ពុជាវិញ ដោយអះ​អាង​ថា កម្មករនិយោជិក នឹងត្រូវបានឈប់សម្រាក មួយថ្ងៃទៀត ជំនួសឲ្យថ្ងៃឈប់សម្រាក ដែលចំថ្ងៃ​អាទិត្យ។

លិខិតស្រាយបំភ្លឺ ចុះថ្ងៃ ទី ០២ ខែ កញ្ញា ឆ្នាំ២០១៥ របស់លោករដ្ឋមន្រ្តី ក្រសួងការងារ បានសរសេរថា យោង​តាមមាត្រា ១៦២ នៃច្បាប់ស្តីពីការងារ ក្នុងករណីបុណ្យដែល ត្រូវបានឈប់សម្រាក ចំថ្ងៃអាទិត្យនោះ កម្មករ​និយោជិក នឹងត្រូវបានឈប់សម្រាក មួយថ្ងៃបន្តទៀត។ ដូច្នេះការឈប់សម្រាក ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ​២០១៥ នេះ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យ ចន្ទ និង អង្គារ៍ ត្រូវថ្ងៃទី ១១ - ១២ និងទី១៣ នឹងត្រូវបាន​ឈប់​សម្រាក នៅថ្ងៃពុធ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...