កម្មករ​នឹង​ឈប់​សម្រាក​ពេល​ភ្ជុំ​បិណ្ឌ រហូត​ដល់​​ថ្ងៃ​​ពុធ​ទី១៤ ​តុលា

ចំពោះថ្ងៃឈប់សម្រាក ដែលចំលើថ្ងៃអាទិត្យ នាពេញបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ក្នុងពេលខាងមុខនេះ សមាគម​រោង​ចក្រ​កាត់ដេរ​នៅ​កម្ពុជា បានដាក់លិខិត សុំឲ្យរដ្ឋមន្ត្រីក្រសួងការងារបកស្រាយ។ លោក អ៊ិត សំហេង ក៏បាន​សរសេរ​សំបុត្រ​មួយ ពន្យល់​ពី​ករណី​នេះ ត្រឡប់​ទៅ​សមាគម​វិញ​ដែរ។
Loading...
  • ដោយ: ក. ស្រីនាង អត្ថបទ និងយកការណ៍៖ ក. ស្រីនាង ([email protected]) - ភ្នំពេញថ្ងៃទី ០៧ កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: September 14, 2015
  • ប្រធានបទ: កម្មករ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីមានការស្នើសុំ កាលពីពេលថ្មីៗនេះ ឲ្យរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវះ ធ្វើការបក​ស្រាយ ស្តីពីការឈប់សម្រាក នាពេលបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០១៥ ដែលប្រព្រឹត្តទៅ ចំថ្ងៃអាទិត្យ ចន្ទ និងអង្គារ​នោះ លោក អ៊ិត សំហេង បានសរសេរសំបុត្រ តបមកសមាគម រោងចក្រកាត់ដេរនៅកម្ពុជាវិញ ដោយអះ​អាង​ថា កម្មករនិយោជិក នឹងត្រូវបានឈប់សម្រាក មួយថ្ងៃទៀត ជំនួសឲ្យថ្ងៃឈប់សម្រាក ដែលចំថ្ងៃ​អាទិត្យ។

លិខិតស្រាយបំភ្លឺ ចុះថ្ងៃ ទី ០២ ខែ កញ្ញា ឆ្នាំ២០១៥ របស់លោករដ្ឋមន្រ្តី ក្រសួងការងារ បានសរសេរថា យោង​តាមមាត្រា ១៦២ នៃច្បាប់ស្តីពីការងារ ក្នុងករណីបុណ្យដែល ត្រូវបានឈប់សម្រាក ចំថ្ងៃអាទិត្យនោះ កម្មករ​និយោជិក នឹងត្រូវបានឈប់សម្រាក មួយថ្ងៃបន្តទៀត។ ដូច្នេះការឈប់សម្រាក ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ​២០១៥ នេះ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យ ចន្ទ និង អង្គារ៍ ត្រូវថ្ងៃទី ១១ - ១២ និងទី១៣ នឹងត្រូវបាន​ឈប់​សម្រាក នៅថ្ងៃពុធ ទី១៤ ខែតុលា មួយថ្ងៃបន្ថែមទៀត ជំនួសថ្ងៃ អាទិត្យ។

» សូមអានលិខិតរបស់រដ្ឋមន្ត្រីការងារ ទាំងស្រុង ដូចខាងក្រោម៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...