Cambodian Idol៖ ការធ្លាក់របស់ សុបិណ្ឌ បង្ខូចសុបិន្តអ្នកគាំទ្រ
- ដោយ: ក. ស្រីនាង អត្ថបទ និងយកការណ៍៖ ក. ស្រីនាង ([email protected]) - ភ្នំពេញថ្ងៃទី ០៧ កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 14, 2015
- ប្រធានបទ: ចម្រៀង
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅថ្ងៃអាទិត្យ ទី ០៦ ខែ កញ្ញា ឆ្នាំ២០១៥ នេះ បេក្ខជន លន់ សុបិណ្ឌ បានឈានមកដល់វគ្គ Live show នៅក្នុងសប្តាហ៍ទី១ ដែលមានបេក្ខជនចំនួន ១២ នាក់ បានចូលរួម ក្នុងការប្រកួត។ ប៉ុន្តែបេក្ខជន លន់ សុបិណ្ឌ ដែលសម្បូរដោយក្ដីសង្ឃឹមនោះ បានបិតបញ្ចប់ក្ដីសុបិន្តរបស់ខ្លួន ដោយយុវជនរូបនេះ ត្រូវចាកចេញពីកម្មវីធីប្រកួតប្រជែង របស់ទូរទស្សន៍ហង្សមាស ក្រោមក្រសែរភ្នែកសោកស្តាយ ពីសំណាក់អ្នកគាំទ្រជាច្រើន។ អ្នកគាំទ្រទាំងនោះ បានថ្លែងថា មិនគួរនឹងឲ្យយុវជន លន់ សុបិណ្ឌ ធ្លាក់ដូច្នេះសោះ។
បេក្ខជន លន់ សុបិណ្ឌ ដែលមានវ័យ ២៤ឆ្នាំ និងមានដើមកំណើត នៅរាជធានីភ្នំពេញ នៅវគ្គនេះ មានលេខរៀង៣ សម្រាប់សំគាល់ ឲ្យអ្នកគាំទ្របោះឆ្នោត តាមរយះការផ្ញើសារ។ យុវជន សុបិណ្ឌ បានបកស្រាយបទចម្រៀងមួយបទ មានចំណងជើងថា «អន្ទងស្នេហ៍» និងទំនងជាមិនបានសណ្ដំ ឲ្យទស្សនិកជននានា បោះឆ្នោតគាំទ្របេក្ខជននោះឡើយ។ សម្រាប់អ្នកគាំទ្រ របស់បេក្ខជន សុបិណ្ឌ វិញ ជាពិសេសអ្នកគាំទ្រ នៅលើបណ្ដាញសង្គម មិនបានគិតដូចទស្សនិកជនឡើយ។ ពួកគេគិតថា បេក្ខជន លន់ សុបិណ្ឌ ច្រៀងពិរោះ មិនសមធ្លាក់ទេ។
ម្ចាស់គណនីមួយ ដាក់ឈ្មោះ «រ៉ន ចាន់រី» បានសរសេរថា៖ «សោកស្ដាយណាស់ បង សុបិណ្ឌ ពេលដែលនៅពីរនាក់ ខ្ញុំគិតថា បងច្បាស់ជាជាប់ហើយ។ តែនៅពេលដែលចេញលទ្ធផលមក បែរជាធ្លាក់ទៅវិញ។ មិនសម! អត់យល់!»
ចំណែក «Vuth Kon Khmer»បានបង្ហាញទឹកចិត្តថា៖ «ទឹកមុខបង ព្រាប សុវត្តិ គាត់ស្តាយ សុបិណ្ឌ ណាស់ ហើយនិង ណុប បាយ៉ារិទ្ធ។ តែធ្វើម៉េច បើកម្មវិធីនេះកាត់ក្តីទៅ ដោយទស្សនិកជន ដែលស៊ីជោមួយចំនួន គាំទ្រដោយបក្សពួក ដោយមិនគិតថា អ្នកណាគួរតែជាប់ អ្នកណាគួរតែធ្លាក់។»
បើតាមម្ចាស់គណនីមួយទៀត ដាក់ឈ្មោះ «Chem Kamsan» បានសរសេរដែរថា៖ «អឿម រុន ទី២ ប៊ិសខូចកម្មវិធី The voice Cambodia ឥឡូវទៀតហើយ។ សុបិណ្ឌ សំឡេងល្អជាងបេក្ខជនមួយចំនួន ដែលជាប់នេះទៅទៀត។ ស្តាយណាស់! បើយ៉ាងនេះ ម៉េចនឹងអាចរើសបាន អ្នកមានសមត្ថភាពទៅ អោយ តុងឡេង ជាប់វគ្គមុនៗ ឥឡូវដូច អឿម រុន ដែរ ព្រោះចំនួនអ្នកផ្ញើសារមិនច្រើនទេ សម្រាប់បេក្ខជនធម្មតា ឬមិនលេចធ្លោ។»
សូមបញ្ជាក់ថា កម្មវីធីលំដាប់ថ្នាក់ពិភពលោកនេះ បានចាក់បញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍ហង្សមាសនៅ វេលាម៉ោង៨យប់ នាថ្ងៃអាទិត្យ រៀងរាល់សប្តាហ៍៕
» បើចង់ដឹងថា សំនៀងរបស់បេក្ខរូបនេះបែបណានោះ សូមទស្សនាដូចតទៅ