Posts by "ក. ស្រីនាង"

ហ៊ីយ៉ានដាយ ប៉ះ តូយូតា ខូចខាតផ្នែកខាងមុខ

ហ៊ីយ៉ានដាយ ប៉ះ តូយូតា ខូចខាតផ្នែកខាងមុខ

រថយន្តដឹកដីធុន ហ៊ឺយ៉ានដាយ បានប៉ះជាមួយរថយន្ត តូយូតា កាលពីវេលាម៉ោង ១០និង ៤០ នាទីព្រឹកថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ២០១៥ លើដងផ្លូវមួយ ក្នុងភូមិប្រកា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ គ្រោះថ្នាក់នេះ បានបណ្តាលឲ្យខូចខាតរថយន្ត តូយូតា ផ្នែកខាងមុខ និងដាច់កាឡេ ទៅមុខមិនរួច តែមិនបានប៉ះពាល់ ដល់​អាយុជិវិតមនុស្សទេ។

រថយន្តបង្ក ធុន ហ៊ីយ៉ានដាយ គ្មានស្លាកលេខ បើកបរដោយលោក ឡុង សុខ អាយុ ២៥ឆ្នាំ។ យុវជនដែល​មាន​មុខរបរ ជាអ្នកបើករថយន្តដឹកដីរូបនេះ មានស្រុកកំណើតនៅភូមិត្រពាំងលៀប ឃុំផុង ស្រុកបរសេដ្ឋ ខេត្ត​កំពង់ស្ពឺ ហើយបច្ចុប្បន្នស្នាក់នៅ ក្នុងការដ្ឋានរណ្តៅដីតាហេង ក្នុងភូមិអន្លុងគង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។

ចំណែករថយន្តរងការខូចខាត ធុន តូយូតា ពាក់ស្លាកលេខ 2W 0610 ភ្នំពេញ បើកបរដោយលោក នៅ សានិត ភេទប្រុសអាយុ ៣៧ ឆ្នាំ។ លោក សានិត ត្រូវបានគេស្គាល់ថា មានមុខរបរ ជាអ្នកបើករថយន្ត [...]

ចោរ​៦នាក់​វាយ​ជន​រង​គ្រោះ​៣នាក់ ដើម្បី​ប្លន់​យក​ម៉ូតូ

ចោរ​៦នាក់​វាយ​ជន​រង​គ្រោះ​៣នាក់ ដើម្បី​ប្លន់​យក​ម៉ូតូ

ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ២០១៥ វេលាម៉ោង ២៣ និង ៣០នាទីយប់នៅ ជិត​ផ្សារ​រាត្រី ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ខណះពេល ដែលជនរងគ្រោះទាំងបី កំពុងជិះ ម៉ូតូ ធុន​សេ១២៥ មួយគ្រឿងពណ៍ខ្មៅ ស្លាកលេខ 1BE 3689 ភ្នំពេញ ដែលមានទិសដៅទៅកាន់ ក្រុងតាខ្មៅ។

តាមប្រភពពីជនរងគ្រោះ បានឲ្យដឹងថា ពួកគាត់ទាំងបី ដែលបានជិះម៉ូតូរួមគ្នាមួយគ្រឿងនេះ មានឈ្មោះ សូ ប៊ុនរិទ្ធ មានអាយុ ២៣ឆ្នាំ ស្នាក់នៅជិតវត្តកៀនឃ្លាំង ខណ្ឌជ្រោយចង្វា ឈ្មោះ ពុធ ពៅ ភេទប្រុស មានអាយុ ២៥ ឆ្នាំ និងឈ្មោះ ហេង តែគង់ មានអាយុ ១៧ ឆ្នាំ ស្នាក់នៅអាស័យដ្ឋានជាមួយគ្នា។

មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ ធ្វើដំណើរចេញពីផ្ទះ មានគោលបំណងឆ្ពោះទៅកាន់ ក្រុងតាខ្មៅ។ តែនៅពេលកំពុងតែធ្វើដំណើរ មកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខ ជនល្មើសចំនួន៦នាក់ បាន​ធាក់​ម៉ូតូរបស់ជនរងគ្រោះឲ្យដួល រួចបានវាយមកលើ​ពួកគាត់ទាំងបី មុននឹងជនល្មើស [...]

រថយន្ត​ក្រុង​​ថើប​ម៉ូតូ​ពី​ក្រោយ ខូចខាត​តិច​តួច នៅ​ផ្លូវ​មុន្នីរ៉េត

រថយន្ត​ក្រុង​​ថើប​ម៉ូតូ​ពី​ក្រោយ ខូចខាត​តិច​តួច នៅ​ផ្លូវ​មុន្នីរ៉េត

គ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តរបស់ក្រុមហ៊ុន ភ្នំពេញសូរិយា ដឹកជញ្ជូនអ្នកដំណើរ និងម៉ូតូមួយគ្រឿង បាន​កើតឡើងវេលាម៉ោង១៤ និង៤០ នាទីនាថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០១៥។ យានយន្ដទាំងពី ដែលបើកស្រប​ទិស​គ្នា បានប៉ះពារគ្នា នៅក្នុងភូមិ៧ សង្កាត់វាលវង ខណ្ឌ៧មករា រាជធានីភ្នំពេញ បណ្តាលឲ្យខូចខាតម៉ូតូ​តិចតួច ប៉ុន្តែមិនបានធ្វើឲ្យ នរណាម្នាក់រងរបួសនោះទេ។

មូលហេតុ ដែលបង្កឲ្យរថយន្ត ពាក់ស្លាកលេខភ្នំពេញ 3B-6642 បុកម៉ូតូ ម៉ាកឌ្រីមសេរី ២០១៥ ពណ៍ខ្មៅ ពី​ក្រោយ ដោយសារម៉ូតូ ដែលកំពុងនៅប្រកាន់ស្តាំហើយ បែរជាជែងមកកណ្តាលផ្លូវនោះ។ ខណៈឯរថយន្ដ​វិញ ត្រូវបានប្រុងប្រយ័ត្ន ក៏បានប៉ះម៉ូតូនេះ ពីក្រោយតែម្ដង។

បន្ទាប់ពីកើតមានបញ្ហានេះ សមត្ថកិច្ចបានចុះមកវាស់វែង នៅកន្លែងកើតហេតុ ហើយភាគីទាំងសងខាង បាន​សម្រេចចិត្តសម្របសម្រួលគ្នា ដើម្បីបញ្ចាប់រឿង ដោយភាគីខាងរថយន្ត សុខចិត្តសងសំណង ទៅភាគីខាង​ម៉ូតូ​ដែលខូចខាត៕

មេចែកចាយគ្រឿងញៀនត្រូវអស់ល័ក្ខ

មេចែកចាយគ្រឿងញៀនត្រូវអស់ល័ក្ខ

យោងតាមការចុះផ្សាយ របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០១៥ វេលាម៉ោង១១នាទីព្រឹក បានបញ្ជាក់ថា មេខ្លោងគ្រឿងញៀនដ៏ធំ២នាក់ នៅក្នុងខេត្តស្ទឹងត្រែង ត្រូវ​បានចាប់ខ្លួន នៅភូមិលើ ឃុំព្រះរំកិល ស្រុកឋាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងជាប់ព្រំដែន កម្ពុជា-ឡាវ ។

កម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ បានសហការជាមួយការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ក្រោមការដឹកនាំដោយលោក ជា ពេជ្រ ព្រះ​រាជ​អាជ្ញាអមសាលាដំបូងខេត្ត បានចាប់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ និងដកហូតបានគ្រឿងញៀន ចំនួន២​កញ្ចប់ធំ ស្មើនឹង២គីឡូក្រាម។

ជនសង្ស័យទី១ មានឈ្មោះ: ឡុង ចាន់ទ្រី ហៅ ណយ ភេទប្រុសមានអាយុ២៩ឆ្នាំ មានទីលំនៅភូមិឃុំខាងលើ។ ចំណែកទីជនសង្ស័យទី២ ឈ្មោះ ជូ សាវឿន ភេទប្រុសមានអាយុ៥៣ឆ្នាំ មានទីលំនៅ ផ្ទះលេខ៣៥ ផ្លូវជាតិ​លេខ​៥ សង្កាត់ឫស្សីកែវ [...]

Cambodian Idol៖ អេង តុងឡេង ច្រៀង​មិន​ពិរោះ​បែរ​ជា​ជាប់?

Cambodian Idol៖ អេង តុងឡេង ច្រៀង​មិន​ពិរោះ​បែរ​ជា​ជាប់?

បន្ទាប់ពីបានឆ្លងកាត់ វគ្គជាច្រើន និងបានបកស្រាយចម្រៀង ទាំងភាសាខ្មែរ និងភាសារបរទេសរួចមក បេក្ខជន អេង តុងឡេង បានជាប់ឈានដល់វគ្គ Green Miles ដែលជាវគ្គ ជិតបញ្ចាប់របស់កម្មវីធី Cambodian Idol បន្ទាប់​ពីបេក្ខជន វ័យ២១ឆ្នាំ រូបនេះ បានច្រៀងបទចំរៀង មានចំណងជើងថា «what make you beautiful»។

ប៉ុន្តែដំណើរឈានឡើង របស់តារាចម្រៀងថ្មី មានកំណើតនៅរាជធានីភ្នំពេញ រូបនេះ មិនជាត្រូវបាន​ស្វាគមន៍​ប៉ុន្មាន នៅលើបណ្តាញសង្គមទេ។ ក្រុមអ្នករិះគន់ បាននិយាយថា តុងឡេង ច្រៀងមិនពិរោះ មិនច្បាស់ផង ស្រាប់​តែអាចឈាន ទៅវគ្គបន្ត ដែរ។

តាមម្ចាស់គណនី «Leng Eng» បានបរិហាដាក់បេក្ខជន ខ្លាំងៗថា៖ «ងាប់ហើយ ទាអួលអាចម៍លោកអើយ មួយ​បទនេះ ជាបទញុំចូលចិត្តជាងគេ ច្រៀងខុសតុង (Ton) ខុសពាក្យ ក៏អោយជាប់ដែរ។ ដោយសារ​ច្រៀង​ភាសា (បរទេស) មែន បានឲ្យជាប់ចឹង?»

ចំណែកម្ចាស់គណនី «Chao Sokmey»បានសរសេរថា៖ «ខ្ញុំមិនដឹងថា គេយកសម្លេង [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...