ចោរ៦នាក់វាយជនរងគ្រោះ៣នាក់ ដើម្បីប្លន់យកម៉ូតូ
- ដោយ: ក. ស្រីនាង អត្ថបទ៖ ក. ស្រីនាង ([email protected]) - យកការណ៍ ៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០៤ កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 13, 2015
- ប្រធានបទ: ឆក់ប្លន់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ២០១៥ វេលាម៉ោង ២៣ និង ៣០នាទីយប់នៅ ជិតផ្សាររាត្រី ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ខណះពេល ដែលជនរងគ្រោះទាំងបី កំពុងជិះ ម៉ូតូ ធុនសេ១២៥ មួយគ្រឿងពណ៍ខ្មៅ ស្លាកលេខ 1BE 3689 ភ្នំពេញ ដែលមានទិសដៅទៅកាន់ ក្រុងតាខ្មៅ។
តាមប្រភពពីជនរងគ្រោះ បានឲ្យដឹងថា ពួកគាត់ទាំងបី ដែលបានជិះម៉ូតូរួមគ្នាមួយគ្រឿងនេះ មានឈ្មោះ សូ ប៊ុនរិទ្ធ មានអាយុ ២៣ឆ្នាំ ស្នាក់នៅជិតវត្តកៀនឃ្លាំង ខណ្ឌជ្រោយចង្វា ឈ្មោះ ពុធ ពៅ ភេទប្រុស មានអាយុ ២៥ ឆ្នាំ និងឈ្មោះ ហេង តែគង់ មានអាយុ ១៧ ឆ្នាំ ស្នាក់នៅអាស័យដ្ឋានជាមួយគ្នា។
មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ ធ្វើដំណើរចេញពីផ្ទះ មានគោលបំណងឆ្ពោះទៅកាន់ ក្រុងតាខ្មៅ។ តែនៅពេលកំពុងតែធ្វើដំណើរ មកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខ ជនល្មើសចំនួន៦នាក់ បានធាក់ម៉ូតូរបស់ជនរងគ្រោះឲ្យដួល រួចបានវាយមកលើពួកគាត់ទាំងបី មុននឹងជនល្មើស បានលើកយកម៉ូតូ របស់ជនរងគ្រោះជិះគេចខ្លួន បាត់ស្រមោល។
ក្រោយពេលជនល្មើស ជិះម៉ូតូគេចខ្លួនបាត់ ជនរងគ្រោះទាំងបីនាក់ បាននាំគ្នាទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលវត្តភ្នំ ដើម្បីតាមចាប់ជនល្មើស៕