ក្រីក្រពេក សម្រេចទុកកូន រហូតសម្រាលនៅលើរ៉ឺម៉កកង់បីតាមផ្លូវ
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០៤ កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 13, 2015
- ប្រធានបទ: ជីវិត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ហេតុការណ៍ភ្ញាក់ផ្អើល បានកើតឡើង កាលពីវេលាម៉ោង ៤ និង៣០ នាទីទៀបភ្លឺថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវ២០០៥ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នោះ គឺស្ត្រីម្នាក់ បានសម្រាលបុត្រ នៅលើរ៉ឺម៉កកង់បីមួយ យ៉ាងអណោចអធ័ម។ ទារកតូច ដែលទើបនឹងកើត ត្រូវអ្នកម្តាយប្រាប់ថា ជាកូនស្រី ហើយនេះជាកូនទីបី សម្រាប់អ្នកស្រី ជាមួយនឹងស្វាមី ដែលជាកម្មករសំណង់ រកព្រឹកខ្វះល្ងាច។ បន្ទាប់ពីដឹង ពីហេតុការណ៍នេះ អ្នកដំណើរនៅជិតរ៉ឺមកកង់បី បានរូតរះជួយស្រ្តីជាម្តាយ យកទៅសង្គ្រោះភ្លាមៗ នៅមណ្ឌលសុខភាព ទឹកថ្លា។
តាមប្រសាសន៍ របស់អនុប្រធានមណ្ឌលសុខភាពទឹកថ្លា លោក ប៉ាន ជ្រឹង ប្រាប់នៅថ្ងៃទី០៤ ខែកញ្ញានេះថា ស្ត្រីជាម្តាយ និងទារកដែលទើបនឹងកើត បានឆ្លងផុតពីគ្រោះថ្នាក់ហើយ នៅក្នុងពេលនេះ។ លោកថា អ្វីជាបញ្ហា គឺគ្រួសារដែលមាន តែពីរនាក់ប្ដីប្រពន្ធនេះ គ្មានប្រាក់ សម្រាប់បង់ថ្លៃសេវា មើលសុខភាពឡើយ សូម្បីតែសេវាសម្រាល របសមណ្ឌលសុខភាព ដែលមានកម្រិត៣០ដុល្លារនេះ ក៏ដោយ។ ដោយហេតុកនេះហើយ លោកបានសម្រេច ជាមួយក្រុមប្រឹក្សាហិរញ្ញប្បទាន ក្នុងមណ្ឌល ថាមិនគិតថ្លៃសេវាសម្រាលនេះទេ ហើយថែមទាំងជួយបើកថ្នាំ រយៈពេល០៥ថ្ងៃ សម្រាប់ស្រ្តីខាងលើទៀតផង។
ចំពោះការចាកចេញ ពីមន្ទីពេទ្យត្រឡប់ទៅផ្ទះវិញ លោកមិនហ៊ានសម្រេចនោះទេ ព្រោះនៅត្រូវការត្រូតពិនិត្យ សុខភាពម្តាយនិងទារក ពីសំណាក់ឆ្មបជំនាញជាមុនសិន ថាអាចចេញ នៅថ្ងៃណាមួយបាន៕