Posts by "ក. ស្រីនាង"

ខេមរៈ សេរីមន្ដ រង​មួយ​កំផ្លៀង ព្រោះ​«នាង​ជា​ពិភពលោក​ខ្ញុំ»

ខេមរៈ សេរីមន្ដ រង​មួយ​កំផ្លៀង ព្រោះ​«នាង​ជា​ពិភពលោក​ខ្ញុំ»

បន្ទាប់ពីបទ «លើសពីហ្វ្រែនបានអត់» ដែលទទួលបាន ការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ទស្សនិកជននោះ លោក ខេមរ សិរីមន្ត បានត្រឡប់មកច្រៀង រួមគ្នាជាមួយលោក ជេមស៍ នូវចម្រៀងមួយបទ ដែលមាន​ចំណង​ជើងថា «នាងជាពិភពលោកខ្ញុំ»។

«នាងជាពិភពលោកខ្ញុំ» ជាបទមនោសញ្ចេតនា ដែលនិយាយពីស្នេហ៍ ដែលពោពេញដោយចិត្តសាវា របស់​បុរសម្នាក់ (សម្ដែងដោយលោក ខេមរៈ សេរីមន្ត) ដែលមានមិត្តម្នាក់ទៀត (សម្ដែងដោយលោក ជេមស៍)។ នៅ​ពេលដែលលោក ជេមស៍ បានឃើញមិត្ត មានចិត្តជាព្រានដូច្នោះ ក៏សុំមិត្តម្នាក់នេះ ដើម្បីមើលថែនាងម្តង... ប៉ុន្តែ​ទោះជាយ៉ាង ក៏លោក ខេមរៈ នៅតែស្រលាញ់ស្មោះ ចំពោះតែនាងតែម្នាក់។

ចម្រៀងនេះ គ្រាន់តែបានដាក់ផ្សាយ នៅលើបណ្ដាញសង្គមត្រឹមតែមួយថ្ងៃប៉ុណ្ណោះ តែមានការចែករំលែក ដល់ទៅជាង៣០០០ដងទៅហើយ។ ក្រុមអ្នកប្រើប្រាសបណ្ដាញសង្គម បាននិយាយថា បទនេះពិរោះណាស់ ខ្លះសរសេរថា ឡូយណាស់ និងខ្លះទៀត សរសើការសម្ដែងរបស់តារា ទាំងអស់នៅចម្រៀង៕


» [...]
Cambodian Idol៖ ព្រាប សុវត្ថិ ឲ្យ​ពិន្ទុ​បែប​«អាត្មា​និយម»?

Cambodian Idol៖ ព្រាប សុវត្ថិ ឲ្យ​ពិន្ទុ​បែប​«អាត្មា​និយម»?

«Cambodian Idol» ដែលជាកម្មវិធីមួយ របស់ទូរទស្សន៍ហង្សមាស កំពុងរងនូវការរិះគន់ ពីសំណាក់អ្នក​តាម​ដាន និងទស្សនិកជន ជាពិសេសប្រិយមិត្ត ដែលប្រើប្រាស់បណ្ដាញសង្គម។ ក្រុមអ្នករិះគន់ បានចោទប្រកាន់ លើការដាក់ពិន្ទុ របស់លោក ព្រាប សុវត្ថិ គណៈកម្មការមួយរូប ពីចំណោមគណកម្មការទាំងបួន ថាមិន​យុត្តិធម៌ និងមានលក្ខណៈ«អាត្មានិយម»។

ម្ចាស់គណនីមួយរូប ដាក់ឈ្មោះ «Sofie Afeldt» បានសរសេរថា៖ «ការដែរគណៈកម្មាធិការ​សម្រេចចិត្តមិន​ត្រឹមត្រូវ គឺវាអយុត្តិធម៌សំរាប់អ្នកដែលប្រកួត។ ខ្ញំុយល់ថា បេក្ខជន ធាវី គាត់ច្រៀងពិរេាះតាំងតែពីដំបូង សំលេង​គាត់ ដូចលេាកព្រាប សុវត្តិ ណាស់ រីឯសំលេងរបស់បេក្ខជន កាក្រៃ មិនពីរេាះ ច្រៀងមិនសូវច្បាស់ផង ក៏​ឲ្យ​ជាប់ដែរ។»

រីឯអ្នកប្រើប្រាស់បណ្ដាសង្គមម្នាក់ទៀត «Chan TreaBmc» បានសរសរថា៖ «ព្រាប សុវត្តិ អាត្មានិយម​ណាស់ មិនសមឲក្រុម សួនវណ្ណចន្នី ធ្លាក់ទាំងអស់សោះ ចន្នី ច្រៀងបានពីរោះ [...]

អំណាច​ព្រះ​អគ្គី​លេប​អស់​ផ្ទះ​មួយ​ខ្នង នៅប៉ោយប៉ែត

អំណាច​ព្រះ​អគ្គី​លេប​អស់​ផ្ទះ​មួយ​ខ្នង នៅប៉ោយប៉ែត

ហេតុការណ៍អគ្គីភ័យមួយ បានកើតឡើង នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោង ៣ និង ៤០នាទីទាបភ្លឺ នាភូមិប៉ាលីល័យ២ សង្កាត់ប៉ាលីល័យ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយបានឆាបឆេះ ផ្ទះរបស់​ប្រជាពលរដ្ឋមួយខ្នង បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិ នៅក្នុងផ្ទះទាំងស្រុង។

ម្ចាស់ផ្ទះឈ្មោះ សោម ឡាំ អាយុ ៦២ឆ្នាំ បាននិយាយថា ផ្ទះដែលត្រូវភ្លើងឆេះនេះ ផ្នែកខាងលើសង់ពីឈើ និង​ខាងក្រោមសង់ពីថ្មទាំងស្រុង ហើយមានទំហំទទឹង ៨ ម៉ែត បណ្តោយ ៩ ម៉ែត ដំបូលប្រក់ សង្ក័សី។

នៅពេលភ្លើងកំពុងតែឆាបឆេះ ប្រជាពលរដ្ឋនៅជិតខាង និងសមត្ថកិច្ចបាននាំគ្នាជួយពន្លត់ដែរ តែគួរឲ្យ​សោក​ស្តាយ ទោះខំប្រឹងយ៉ាងណា ក៏នៅតែជួយមិនបាន។ ប៉ុន្តែជាសំណាងល្អ ដែលម្ចាស់ផ្ទះមិនបានរងរបួស​អ្វី​ឡើយ នៅក្នុងហេតុកាតណ៍នេះ ហើយអគ្គីភ័យ ក៏មិនបានរាលដាល ដល់ផ្ទះអ្នកជិតខាងដែរ គ្រាន់តែបាត់បង់​ទ្រព្យ​សម្បត្តិ​តែប៉ុណ្ណោះ។

លោក អ៊ុំ សុផល អធិការក្រុងប៉ោយប៉ែត បានលើកឡើងថា [...]

មន្ត្រី​ស័ក្តិ៣ បើក​បុក​របង​ភូមិ​គ្រឹះ ធ្លាយ​ដល់​រថយន្ត ២គ្រឿង​ទៀត

មន្ត្រី​ស័ក្តិ៣ បើក​បុក​របង​ភូមិ​គ្រឹះ ធ្លាយ​ដល់​រថយន្ត ២គ្រឿង​ទៀត

នៅវេលាម៉ោង៤ និង៣០ នាទី ព្រឹកព្រហាម ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ មានករណីគ្រោះថ្នាក់​ចរាចរណ៍​មួយ បានកើតឡើង បង្កដោយមន្រ្តីយោធាពាក់ស័ក្ត ៣ មួយរូប ដែលបានបើករថយន្ត ម៉ាក Luxus RX 350 ពណ៍​ខ្មៅ ស្លាកលេខ 2AD 8482 របស់ខ្លួន ទៅបុកភូមិគ្រឹះមួយ បណ្តាលឲ្យខូចខាតរបង និងរថយន្ត​ចំនួន ២ គ្រឿង នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

រថយន្តរងការខូចខាតទី១ ម៉ាក Luxus LS 450L ស្លាកលេខភ្នំពេញ 2AQ-7778 បែកកញ្ចក់ខាងឆ្វេង និង​របក​ថ្នាំ​ផ្នែកខាងក្រោយ។ ចំណែករថយន្តមួយទៀត មិនស្គាល់ម៉ាក ស្លាកលេខ រដ្ឋ 09 2.0050 ខូចខាតផ្នែក​ខាង​មុខ។

ប្រភពនៅនឹងកន្លែង បានឲ្យដឹងថា រថយន្ដបង្កដែលបើកបរ ដោយមន្ត្រីយោធាស្រវឹងម្នាក់នេះ បានធ្វើដំណើរ​ពី​ស្ពានអាកាសក្បាលថ្នល់ លុះដល់រង្វង់មូលវិមានឯករាជ្យ ទើបបានរេចង្កួត ទៅបុករបងដែក នៃភូមិគ្រឹះ​នោះ​តែ​ម្ដង។ ក្រោយពេលកើតហេតុ រថយន្តបង្កមិនបានឈប់ទេ ហើយព្យាយាមបើកគេច [...]

បុរស​អ្នក​លក់​ស្បែ​ក​ជើង​ម្នាក់ បាន​ចង់​ក​សម្លាប់​ខ្លួន

បុរស​អ្នក​លក់​ស្បែ​ក​ជើង​ម្នាក់ បាន​ចង់​ក​សម្លាប់​ខ្លួន

ករណីចង់កសម្លាប់ខ្លួននេះ បានកើតឡើង នៅវេលាម៉ោង ប្រមាណជា១៥ និង៣០នាទីល្ងាច ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ ហើយបានបង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋដែលរស់នៅ ជុំវិញកន្លែងកើតហេតុ។ បុរសជា​អាជីវករ​លក់ ស្បែក​ជើងមួយរូប នៅផ្សារអូឡាំពិក បានចង់ករសម្លាប់ខ្លួន ដោយមិនដឹងមូលហេតុ​ច្បាស់​លាស់។ ហេតុ​ការណ៍​នេះ កើតនៅផ្ទះជួលលេខ ៧៩E3 តាមបណ្តោយផ្លូវលេខ១៦៤ កែងផ្លូវ លេខ១០៩ ក្នុង​សង្កាត់​​អូឬស្សី​ទី៣ ខណ្ឌ​៧មករា រាជធានីភ្នំពេញ។

បើតាមសំដីរបស់ម្ចាស់ផ្ទះ ឈ្មោះ យៀវ គៀង បានឲ្យដឹងថា ជនរងគ្រោះជាអាជីវករលក់ស្បែកជើង ផ្សារ​អូឡាំពិក រស់នៅជាមួយប្រពន្ធ និងកូនឈ្នូល ២នាក់ ហើយព្រលឹមឡើងពួកគេទៅបាត់ យប់បានមកផ្ទះ​។ ចំណែក​ជនរងគ្រោះ តែងតែយកបាយទៅឲ្យ នៅម៉ោង ៨ ឬ ៩ ជារៀងរាល់ថ្ងៃ។ លុះដល់ថ្ងៃកើតហេតុ ម្ចាស់​ផ្ទះ​បានជួបនឹងជនរងគ្រោះ នៅពេលព្រឹកដែរ ស្រាប់តែដល់ពេលថ្ងៃ ក៏លឺថាជនរងគ្រោះចង់កសម្លាប់ខ្លួន ក្នុង​បន្ទប់​ទឹក ស្លាប់បាត់ទៅហើយ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...