បុរសអ្នកលក់ស្បែកជើងម្នាក់ បានចង់កសម្លាប់ខ្លួន
- ដោយ: ក. ស្រីនាង អត្ថបទ៖ ក. ស្រីនាង ([email protected]) - យកការណ៍ ៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១៨ សីហា ២០១៥
- កែប្រែចុងក្រោយ: August 18, 2015
- ប្រធានបទ: អត្តឃាត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ករណីចង់កសម្លាប់ខ្លួននេះ បានកើតឡើង នៅវេលាម៉ោង ប្រមាណជា១៥ និង៣០នាទីល្ងាច ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ ហើយបានបង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋដែលរស់នៅ ជុំវិញកន្លែងកើតហេតុ។ បុរសជាអាជីវករលក់ ស្បែកជើងមួយរូប នៅផ្សារអូឡាំពិក បានចង់ករសម្លាប់ខ្លួន ដោយមិនដឹងមូលហេតុច្បាស់លាស់។ ហេតុការណ៍នេះ កើតនៅផ្ទះជួលលេខ ៧៩E3 តាមបណ្តោយផ្លូវលេខ១៦៤ កែងផ្លូវ លេខ១០៩ ក្នុងសង្កាត់អូឬស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
បើតាមសំដីរបស់ម្ចាស់ផ្ទះ ឈ្មោះ យៀវ គៀង បានឲ្យដឹងថា ជនរងគ្រោះជាអាជីវករលក់ស្បែកជើង ផ្សារអូឡាំពិក រស់នៅជាមួយប្រពន្ធ និងកូនឈ្នូល ២នាក់ ហើយព្រលឹមឡើងពួកគេទៅបាត់ យប់បានមកផ្ទះ។ ចំណែកជនរងគ្រោះ តែងតែយកបាយទៅឲ្យ នៅម៉ោង ៨ ឬ ៩ ជារៀងរាល់ថ្ងៃ។ លុះដល់ថ្ងៃកើតហេតុ ម្ចាស់ផ្ទះបានជួបនឹងជនរងគ្រោះ នៅពេលព្រឹកដែរ ស្រាប់តែដល់ពេលថ្ងៃ ក៏លឺថាជនរងគ្រោះចង់កសម្លាប់ខ្លួន ក្នុងបន្ទប់ទឹក ស្លាប់បាត់ទៅហើយ ទាំងមិនដឹងមូលហេតុច្បាស់លាស់។ គាត់បានបញ្ជាក់ថា ជនរងគ្រោះ មានស្រុកកំណើតនៅព្រែកពោធិ៍។
ក្រោយពេលរកឃើញបុរសរងគ្រោះ ប្រជាពលរដ្ឋបានទូរស័ព្ទហៅ រថយន្តសង្រ្គោះបន្ទាន់ និងសមត្ថកិច្ចដើម្បីជួយជនរងគ្រោះ តែគួរឲ្យស្តាយជនរងគ្រោះ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
តាមសំដី របស់មន្ត្រីសមត្ថកិច្ច បានអះអាងដែរថា បុរសជនរងគ្រោះ ដែលមានឈ្មោះ តាំង ហ្គិចឡាយ អាយុ៤០ឆ្នាំ ពិតជាបានចង់កសម្លាប់ខ្លួន ក្នុងបន្ទុប់ទឹកខ្លួនឯង។ តែមន្ត្រីសមត្ថកិច្ចទាំងនោះ នៅតែមិនទាន់ដឹងពីមូលហេតុដែលបណ្ដាល ឲ្យបុរសនេះគិតខ្លីដូច្នេះឡើយ។ ក្រោយពីធ្វើកោសល្សវិច្ច័យរួច ក្រុមសមត្ថកិច្ចបានប្រគល់សាកសព អោយទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើតរបស់ខ្លួន៕