ចេញពីធ្វើការកណ្តាលយប់ ត្រូវចោរប្លន់បាញ់ស្ទាក់ តែមិនសម្រច
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១១ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 11, 2015
- ប្រធានបទ: ប្លន់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ហេតុការណ៍ប្លន់បាញ់ ទាំងកណ្តាលផ្លូវនេះ បានកើតឡើង កាលពីវេលាម៉ោង ១២ និង៣០នាទី យប់ថ្ងៃទី១០ ឈានចូលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវ សុធារស ទល់មុខនឹងផ្សារទំនើប អ៊ីអនម៉ល។ ក្រុមចោរ បានធ្វើសកម្មភាពប្លន់ ត្រូវបានជនរងគ្រោះឈ្មោះ ពូច សុវណ្ណារិទ្ធ ប្រាប់ឲ្យដឹងថា មានគ្នាបីនាក់ជិះ ម៉ូតូពីគ្រឿង មួយគ្រឿងម៉ាក់ ស៊ុយសាគីនិច បើកបរដោយបុរសពីរនាក់ មិនស្គាល់អត្តសញ្ញាណ មួយគ្រឿងទៀត ម៉ាកឌ្រីម ស៊េរី២០១៥។
ក្នុងវ័យ២២ ដែលជិះម៉ូតូ ស្គូពី ពណ៌ស ឌុបប្អូនស្រីជីដូនមួយម្នាក់ ឈ្មោះ សេង សុវណ្ណិកា ចេញពីធ្វើការ ជារៀងរាល់ថ្ងៃនោះ បានរៀបរាប់ពីព្រឹត្តិការណ៍ ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា ដំបូងខ្លួនជិះពីរនាក់បងប្អូនធម្មតា ស្រាប់តែមកដល់ មុខផ្សារអ៊ីអន មានម៉ូតូពីរគ្រឿង តាមពីក្រោយ មកដល់ជិត បានដកកាំភ្លើងខ្លី បាញ់តម្រង់ប្អូនស្រីរបស់ខ្លូន បញ្ឈិតស្មារ បណ្តាលឲ្យនាង ធ្លាក់ពីលើម៉ូតូភ្លាម។ បន្ទាប់ពីប្អូនស្រីធ្លាក់ពីលើម៉ូតូ ខ្លួននៅបន្តបើកគេច តម្រង់កន្លែងអ្នកលក់មួយ នៅជិតនោះ ទើបក្រុមចោរឈប់តាម ហើយបើកម៉ូតូគេចខ្លូន បាត់ស្រមោល។
ជិះម៉ូតូ ស្គូពី របស់ជនរងគ្រោះ មានពាក់ស្លាកលេខ ភ្នំពេញ ១CU-៦១៥១ ហើយត្រូវបាន យុវជន សុវណ្ណារិទ្ធ ជិះបត់ត្រឡប់ មករកនារីរងគ្រោះវិញ។ នាង សុវណ្ណិការ បានដួលនៅលើថ្នល់ រងរបួសដាច់រលាត់ជើង ដោយសារការអូសទៅលើផ្លូវ។ អ្នកទាំងពីររស់នៅបច្ចុប្បន្ន នៅទល់មុខពេទ្យរូស្សី និងមានស្រុកកំណើត នៅខេត្តកំពត។ តាមការបញ្ជាក់របស់ជនរងគ្រោះ បានឲ្យដឹងថា ករណីនេះ បើកុំតែខ្លូនបើកម៉ូតូ ចូលទៅកន្លែង ដែលមានមនុស្សឲ្យជួយ ប្រហែលជាត្រូវក្រុមចោរ ប្រល័យជីវិតយកម៉ូតូបាត់ទៅហើយ។
បន្ទាប់ពីការជួយអន្តរាគមន៍នានា ពីអ្នកនៅជិតនោះ និងមន្រ្តីនគរបាល ជនរងគ្រោះបានយកប្អូនស្រី ទៅមន្ទីរពេទ្យដើម្បីរុំរបួស។ ករណីនេះ បានធ្វើឲ្យអ្នកនៅម្តុំនោះ មានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះមិនធ្លាប់មានហេតុការណ៍បាញ់ប្លន់ នៅពេលកំពុងជិះមានមនុស្សច្រើន តាមផ្លូវបែបនេះ ពីមុនមកទេ។ អ្នកខ្លះបានប្រាប់កូនចៅថា ឈប់ធ្វើការយប់ទៅ ហើយបើមិនចាំបាច់ កុំចេញទៅណាទាំងយប់ព្រលប់អី ព្រោះបច្ចុប្បន្ន មានរឿងសាហាវៗ កើតឡើងច្រើនណាស់៕