នាងធ្វើអត្តឃាត ព្រោះស្នេហ៍មិនសមបំណង?
- ដោយ: ក. ស្រីនាង អត្ថបទ៖ ក.ស្រីនាង ([email protected]) - យកការណ៍ ៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០១ ធ្នូ ២០១៥
- កែប្រែចុងក្រោយ: December 02, 2015
- ប្រធានបទ: អត្តឃាត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
យុវតីម្នាក់ ត្រូវបានប្រទះឃើញ ស្លាប់ដោយចងក កាលពីវេលាម៉ោង ១៩ និង ៣០នាទី ថ្ងៃ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ក្នុងបន្ទប់ជួលលេខ ២១០ ផ្ទះលេខ ១១B តាមបណ្តោយផ្លូវ ១០១ ក្រុម ១៩ ភូមិ៦ សង្កាត់ បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមសម្តី អ្នកនៅក្បែរបន្ទប់ បានប្រាប់ឲ្យដឹងថា មិនឃើញនារីរងគ្រោះ ចេញក្រៅ និងមានភាពស្ងៀមស្ងាត់ ក្នុងបន្ទប់ ទើបមានការសង្ស័យ ក៏នាំគ្នាទៅប្រាប់ម្ចាស់ផ្ទះ ឲ្យមកគាស់ទ្វាចូលមើល ស្រាប់តែឃើញ នារីរងគ្រោះ បានស្លាប់ដោយចង ក ដោយក្រមា ជាមួយនឹងសសរដែក។ អ្នកជិតខាង បាននាំគ្នាគ្រោងដឹកយុវតីរងគ្រោះ ទៅកាន់មន្ទីពេទ្យកាល់ម៉ែត ប៉ុន្តែនាងបានស្លាប់បាត់ទៅហើយ។
បើតាមសាច់ញាតិយុវតីរងគ្រោះ បានឲ្យដឹងថា មូលហេតុដែលនាំឲ្យយុវតី សម្រេចចិត្តធ្វើអត្តឃាតចង ក ដោយសារតែ មានបញ្ហាសេដ្ឋកិច្ច និងបញ្ហា ជាមួយសង្សារបស់នាង។ នារីរងគ្រោះ មានឈ្មោះ ហង្ស តុលា មានអាយុ ២៨ ឆ្នាំមុខរបរនៅផ្ទះ ស្នាក់នៅកន្លែងកើតហេតុ និងមានស្រុកកំណើត នៅខេត្តពោធិសាត់។
ក្រោយពេលកើតហេតុ មន្ត្រីសមត្ថកិច្ច បានចុះមកពិនិត្យសាកសព ហើយប្រាប់ក្រុមគ្រួសារថា នារីរងគ្រោះពិតជាចង ក ខ្លួនឯង និងបានប្រគល់សាកសព ឲ្យទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យ ទៅតាមប្រពៃណីនៅ ឯស្រុកកំណើត៕