Cambodian Idol៖ ព្រាប សុវត្ថិ ឲ្យ​ពិន្ទុ​បែប​«អាត្មា​និយម»?

បន្ទាប់ពីការប្រកួតប្រជែង របស់បេក្ខជនជាច្រើនរូប នៅក្នុងវគ្គ Theater Round I រួចមក អ្នកដែលគាំទ្រកម្មវិធី ខេមបូឌៀន​អាយឌល (Cambodian Idol) បានរិះគន់ លើគណៈកម្មការថា មិនយុត្តិធម៍ចំពោះការដាក់ពិន្ទុ សម្រាប់​បេក្ខជន​មួយ​ចំនួន។ អ្នក​រិះគន់​ខ្លះ បានចង្អុល​ចំ​ទៅ​លោក ព្រាប សុវត្ថិ ថាជាមេ​ប្រយោគ​«អាត្មា​និយម» ក្នុង​ការ​ដាក់​ពិន្ទុ។
Loading...
  • ដោយ: ក. ស្រីនាង អត្ថបទ និងយកការណ៍៖ ក. ស្រីនាង ([email protected]) - ភ្នំពេញថ្ងៃទី ១៩ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 20, 2015
  • ប្រធានបទ: ចម្រៀង
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«Cambodian Idol» ដែលជាកម្មវិធីមួយ របស់ទូរទស្សន៍ហង្សមាស កំពុងរងនូវការរិះគន់ ពីសំណាក់អ្នក​តាម​ដាន និងទស្សនិកជន ជាពិសេសប្រិយមិត្ត ដែលប្រើប្រាស់បណ្ដាញសង្គម។ ក្រុមអ្នករិះគន់ បានចោទប្រកាន់ លើការដាក់ពិន្ទុ របស់លោក ព្រាប សុវត្ថិ គណៈកម្មការមួយរូប ពីចំណោមគណកម្មការទាំងបួន ថាមិន​យុត្តិធម៌ និងមានលក្ខណៈ«អាត្មានិយម»។

ម្ចាស់គណនីមួយរូប ដាក់ឈ្មោះ «Sofie Afeldt» បានសរសេរថា៖ «ការដែរគណៈកម្មាធិការ​សម្រេចចិត្តមិន​ត្រឹមត្រូវ គឺវាអយុត្តិធម៌សំរាប់អ្នកដែលប្រកួត។ ខ្ញំុយល់ថា បេក្ខជន ធាវី គាត់ច្រៀងពិរេាះតាំងតែពីដំបូង សំលេង​គាត់ ដូចលេាកព្រាប សុវត្តិ ណាស់ រីឯសំលេងរបស់បេក្ខជន កាក្រៃ មិនពីរេាះ ច្រៀងមិនសូវច្បាស់ផង ក៏​ឲ្យ​ជាប់ដែរ។»

រីឯអ្នកប្រើប្រាស់បណ្ដាសង្គមម្នាក់ទៀត «Chan TreaBmc» បានសរសរថា៖ «ព្រាប សុវត្តិ អាត្មានិយម​ណាស់ មិនសមឲក្រុម សួនវណ្ណចន្នី ធ្លាក់ទាំងអស់សោះ ចន្នី ច្រៀងបានពីរោះ ជាងក្រុមផ្សេងទៀត ច្រើន​ណាស់ មិន​សមណា មិនឲ្យជាប់សូម្បីតែម្នាក់»។

ប៉ុន្តែបើទោះជាអ្នករិះគន់ បានបញ្ចេញយោបល់ខឹងសម្បារយ៉ាងណា ទៅនឹងការឲ្យពិន្ទុ នៃកម្មវិធីនេះក៏ដោយ ក៏នៅមានមនុស្សមួយចំនួនទៀត បានសម្ដែងការគាំទ្រដែរ។ អ្នកប្រើប្រាស់ហ្វេសប៊ុក «Yon Saron» បាន​សរសេរថា៖ «លោក ព្រាប សុវត្ថិ មានភាពប្រាកដប្រជា និងការយល់ដឹងខ្ពស់ផ្នែកចម្រៀង» ខណៈ​ម្នាក់​​ទៀត​ដាក់ឈ្មោះ «Bong Kung» បានសរសេរបន្ទរថា៖ «សូមសរសើរនូវសុទិដ្ឋិនិយមរបស់បង ព្រាប សុវត្ថិ»។

សូមបញ្ជាក់ដែរថា កម្មវិធី «Cambodian Idol» ដែលចាក់បញ្ចាំង នៅរៀងរាល់រាត្រីថ្ងៃអាទិត្យនេះ មាន​គណៈកម្មកាចំនួនបួនរូប ដែលសុទ្ធតែជាតារាល្បីៗនៅកម្ពុជា និងប្រចាំឲ្យផលិតកម្មហង្សមាស មានលោក ព្រាប សុវត្ថិ កញ្ញា ឱក សុគន្ធកញ្ញា លោក ណុប បញ្ញារិទ្ធ និង លោក ឆន សុវណ្ណរាជ។ តារាទាំងបួនរូបនេះ សុទ្ធសឹង ជាមេប្រយោគ ដែលមានសិទ្ធិឲ្យពិន្ទុសម្រេចលើ ការប្រលងរបស់បេក្ខជន ថាអាចបន្តទៅមុខ ឬយ៉ាង​ណា។

យ៉ាងណាក៏ដោយ សម្រាប់មតិនិយមកណ្ដាលមួយចំនួន បានសរសេរថា នេះជារឿងធម្មតានៃការ​ប្រកួត​ប្រជែង មានធ្លាក់ មានជាប់ និងខ្លះទៀតស្នើឲ្យមានការផ្លាស់ប្ដូរ របៀបដាក់ពិន្ទុនៅក្នុងកម្មវិធីនេះ ដែលពួក​គេ​មើលទៅ មានសភាពអយុត្តិធម៌។ អ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់ ដាក់ឈ្មោះ «Chhorda Kc» បាន​សរសេរ​ថា៖ «ខ្ញុំចង់អោយផ្លាស់ផ្តូរចេញ នូវរបៀបឲ្យពិន្ទុបែបនេះ វាមិនសុក្រិតទេ! ដើម្បីកុំអោយកំហុសទាំងនេះ កើត​ឡើងម្តងទៀត!»៕


» តើតារាចម្រៀងល្បី លោក ព្រាប សុវត្ថិ ពិតជា«អាត្មានិយម»មែនឬ? សូមទស្សនាវីដេអូនេះ នៃកម្មវិធី «Cambodian Idol» ដូចតទៅ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...