Posts by "ក. ស្រីនាង"

ពីរ​នាក់​ឆក់​កាបូប​បាន​សម្រេច តែ​ត្រូ​វ​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​ម្នាក់

ពីរ​នាក់​ឆក់​កាបូប​បាន​សម្រេច តែ​ត្រូ​វ​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​ម្នាក់

ហេតុការណ៍មួយ បានបង្កការភ្ងាក់ផ្អើល ដល់អ្នកធ្វើដំណើរ នៅតាមផ្លូវបេតុងមួយ កាលពីថ្ងៃទី១១ ខែ សីហា ឆ្នាំ២០១៥ ដោយសារតែ ស្រ្តីរងគ្រោះបានស្រែកឆោរឡោឡើង និងដេញតាមចោរមួយក្រុម មានគ្នា ២នាក់ ដែលបានជិះម៉ូតូធ្វើសកម្មភាព ឆក់កាបូបរបស់គាត់ នៅពេលស្ត្រីរូបនេះ កំពុងធ្វើដំណើរតាមផ្លូវ។ ហេតុការណ៍​នេះ កើតឡើងនៅក្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បណ្តាលឲ្យស្រ្តីរងគ្រោះ របួសមុខ និងក្បាលជង្គង់​យ៉ាង​ដំណំ នៅពេលស្រ្តីរងគ្រោះដួលម៉ូតូ។

ភ្លាមៗ ក្រោយពេលកើតហេតុនោះ សមត្ថកិច្ចខណ្ឌសែនសុខ បានបញ្ជូនដំណឹងដល់កងរាជអាវុធហត្ថ ខណ្ឌ​ព្រែកព្នៅ ដើម្បីធ្វើការស្រាវជ្រាវ តាមចាប់ជនសង្ស័យ ដែលគេចខ្លួន ទៅខណ្ឌព្រែកព្នៅនោះ។ ក្រោយពេល​ធ្វើការស្រាវជ្រាវភ្លាមៗ សមត្ថកិច្ចខណ្ឌព្រែកព្នៅ ចាប់បានជនសង្ស័យ១នាក់ ពីក្នុងចំណោមជនសង្ស័យ​ពីរ​នាក់។

ស្រ្តីរងគ្រោះមានឈ្មោះ ផន សោភា មានអាយុ ៣៥ ឆ្នាំ រស់នៅក្នុងភូមិ អន្លុងក្ងាន់ សង្កាត់ខ្មួញ ខណ្ឌសែនសុខ [...]

បើក​រថយន្ត​បុក​ដើមឈើ ហើយ​ជ្រុល​ទៅ​លាង​នឹង​ប្រឡាយ​ទឹក​ស្អុយ

បើក​រថយន្ត​បុក​ដើមឈើ ហើយ​ជ្រុល​ទៅ​លាង​នឹង​ប្រឡាយ​ទឹក​ស្អុយ

នៅវេលាម៉ោង ២០ និង ៤០នាទីយប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ មានរថយន្តម៉ាក់ កាមរីឆ្លាម ពណ៌ស្ករ​មួយ​គ្រឿង ពាក់ស្លាកលេខ 2A 5854 ភ្នំពេញ បើកដោយបុរសម្នាក់ ដែលមិនស្គាល់ឈ្មោះ បានធ្លាក់ផ្លូវ ចូលទៅក្នុង​ប្រឡាយទឹកស្អុយមួយកន្លែង ស្ថិតនៅតាមផ្លូវ ៣០M ក្នុងភូមិ ដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ មូលហេតុ នៃការបើកធ្លាក់ផ្លូវនេះ ត្រូវបានអ្នកនៅក្នុងហេតុការណ៍ និយាយថា ទំនងមកពី​បុរស ដែលជាអ្នកបើកបរ ស្ថិតក្នុងភាពស្រវឹងស្រា ។

បុរសម្នាក់នេះ បានធ្វើដំណើរក្នុងទិសដៅ ពីជើងទៅត្បួង ស្រាប់តែមកដល់កន្លែងកើតហេតុ រថយន្តក៏រេចង្កូត ទៅ​បុកនឹងដើមកខុបមួយដើម។ ដោយរថយន្តមិនទាន់អស់ល្បឿន ក៏ជ្រុលធ្លាក់ទៅក្នុងប្រឡាយទឹកស្អុយ។ នៅ​ពេលកើតហេតុនោះ រថយន្តនេះមិនបានបង្កផលប៉ះពាល់អ្វី ដល់អ្នកធ្វើដំណើរ ឬអ្នកនៅជុំវិញទីនោះឡើយ ចំណែក​អ្នកបើកបរវិញ ក្រោយពីកើតហេតុ ក៏ចុះពីរថយន្តឡើងជិះម៉ូតូឌុប គេចខ្លួនទៅបាត់។

[...]
ចាប់​ខ្លួន​ប្តី​កំណាច ដែល​បាញ់​ប្រពន្ធ​ខ្លួន​នៅ​ស្ទឹងត្រែង ពី​ទឹកដី​ឡាវ

ចាប់​ខ្លួន​ប្តី​កំណាច ដែល​បាញ់​ប្រពន្ធ​ខ្លួន​នៅ​ស្ទឹងត្រែង ពី​ទឹកដី​ឡាវ

តាមសេចក្ដីរាយការណ៍ ពីខេត្តស្ទឹងត្រែង បានឲ្យដឹងថា នៅថ្ងៃទី១០ ខែ សីហា ឆ្នាំ២០១៥ វេលាម៉ោង ១៩ និង ៤០ នាទីយប់ មានហេតុការណ៍មួយ បានបង្កឲ្យភ្ងាក់ផ្អើល ដល់ប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងភូមិសំរោង ទាំង​មូល ដោយសារតែករណី អំពើហិង្សាក្នុងគ្រួសារមួយ រវាងប្តីនិងប្រពន្ធមួយគូរ បានផ្ទុះឡើង រហូតឈាន​ ដល់​ដកកាំភ្លើងបាញ់ប្រពន្ធ ពីសំណាក់បី្តដែលជាទាហាន ហើយបណ្តាលឲ្យប្រពន្ធ រងរបួសធ្ងន់ធ្ងរ។ ករណីបាញ់​ប្រហារប្រពន្ធនេះ កើតឡើងនៅភូមិសំរោង ឃុំសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

មន្រ្តីនគរបាល ដែលចុះទៅដល់កន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ និច ចាន់ណៃ មាន​អាយុ ៣៧ ឆ្នាំ រស់នៅក្នុងភូមិចំការលើ ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ចំណែកឯជនបង្កជាប្តី ឈ្មោះ នៅ សារិទ្ធ មាន​អាយុ ៤១ឆ្នាំ រស់នៅក្នុងភូមិឃុំជាមួយគ្នា និងមានមុខរបរជាទាហាន នៅវរ:ការពារព្រំដែនលេខ ១០១។

សមត្ថកិច្ចបានដាក់សង្ស័យ ជាជំហានដំបូងថា [...]

ចោរ​៦​នាក់​បាញ់​កាំភ្លើង​៣គ្រាប់ ដើម្បី​ប្លន់​ម៉ូតូ​ពី​យុវជន​ម្នាក់

ចោរ​៦​នាក់​បាញ់​កាំភ្លើង​៣គ្រាប់ ដើម្បី​ប្លន់​ម៉ូតូ​ពី​យុវជន​ម្នាក់

សកម្មភាពប្លន់នេះ កើតឡើងនៅម៉ោង ១២ និង ៥០ នាទីយប់ ឈានចូលថ្ងៃទី ១១ ខែ សីហា ឆ្នាំ២០១៥ តាម​បណ្តោយផ្លូវ មុន្នីរេត ទល់មុខវត្តនួនមុន្នី ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះ យុវជន សុខ ពិសិដ្ឋ អាយុ ២៦ ឆ្នាំ ជាកម្មកររោងចក្រមួយ ស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមាន ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ។ ម៉ូតូរបស់យុវជនរងគ្រោះ ដែលត្រូវចោរប្លន់នោះ ជាម៉ូតូធុន C១២៥ ស៊េរី២០១៥ ពណ៍ខ្មៅ ស្លាកលេខភ្នំពេញ 1FD-6505 ។ មុនពេលកើតហេតុ យុវជន សុខ ពិសិដ្ឋ បានជិះម៉ូតូមកពីម្ដុំ​អូឬស្សី ក្នុងបំណងត្រឡប់មកផ្ទះជួលវិញ នៅភូមិទ្រា។ តែមកដល់កន្លែងកើតហេតុ យុវជនអភ័ពបានជួប​នឹង​ចោរ​​មួយ​ក្រុម មានគ្នា ៦នាក់ ជិះម៉ូតូ អាសងពីរគ្រឿង ហើយបានធ្វើសកម្មភាព បាញ់កាំភ្លើងចំនួន ៣ គ្រាប់ មក​លើ​ជន​រងគ្រោះ ហើយបានវាយ និងកាំភ្លើងខ្លីទៀតផង តែដោយសារជនល្មើសមិនអស់ចិត្ត ក៏បានបាញ់​សំដៅ ទៅ​លើ​ជនរងគ្រោះទៀត តែសំណាងល្អ [...]

រលំ​ដើម​អម្ពិល​ចំណាស់​ខូច​ម៉ូតូ​ចំនួន​១០​គ្រឿង

រលំ​ដើម​អម្ពិល​ចំណាស់​ខូច​ម៉ូតូ​ចំនួន​១០​គ្រឿង

ហេតុការណ៍ដួលរលំដើមអម្ពិល ដ៏សម្បើមនេះ កើតឡើងនៅម៉ោង ប្រមាណជាង ៩ព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ​២០១៥ ស្ថិតនៅតាមបណ្ដោយផ្លូវ ជាប់ខាងកើតអគារកាណាឌីយ៉ា ដែលមានទីតាំង នៅក្នុងសង្កាត់វត្ដភ្នំ ខណ្ឌ​ដូនពេញ រាជធានីភ្នំពេញ បណ្តាលឲ្យខូចខាតម៉ូតូ របស់បុគ្គលិកដែលធ្វើការនៅទីនោះ (អាគារ កាណាឌីយ៉ា) អស់ចំនួន ១០ គ្រឿង។

ដើមអម្ពិលនេះ បានដួលរលំដោយឯកឯង ដោយគ្មានអ្វី មកប៉ះទង្គិចឡើយ សូម្បីតែភ្លៀង ឬខ្យល់បន្តិច ក៏​មិន​មានដែរ។ នេះដោយសារតែអាយុកាល របស់ដើមអម្ពិលដែលចាស់ ហើយក៏ដល់ពេល ត្រូវផុតជីវិត​ពីផែនដី​នេះ។ នេះបើតាមការអះអាង របស់សមត្ថកិច្ចសង្កាត់វត្តភ្នំ នៅការកើតហេតុ។

ភ្នាក់ងារ របស់ក្រុមសមត្ថកិច្ច បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថា ដើមអម្ពិលនេះ មានអាយុកាលចាស់​ណាស់ហើយ ទើបបានជាមានការដាច់ឬស គល់ និងដួលរលំដូច្នេះ។ ភ្នាក់ងាររូបនោះ បានបន្ថែមទៀតថា នេះ​សំណាងហើយ​ ដែលមិនបណ្តាលឲ្យប៉ះពាល់ ដល់មនុស្ស [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...