ចោរ​៦​នាក់​បាញ់​កាំភ្លើង​៣គ្រាប់ ដើម្បី​ប្លន់​ម៉ូតូ​ពី​យុវជន​ម្នាក់

ក្រុមចោរមួយក្រុម បានបាញ់ចំនួន ៣ គ្រាប់ និងវាយកម្មកររោងចក្រម្នាក់ ដើម្បីប្លន់យកម៉ូតូ ខណះ​ដែល​កម្មករ​រូប​នោះ កំពុង​ជិះ​ត្រឡប់​មក​ផ្ទះ​ជួល​វិញ នៅមុខវត្តនួនមុន្នី។
Loading...
  • ដោយ: ក. ស្រីនាង អត្ថបទ៖ ក. ស្រីនាង ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១១ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 12, 2015
  • ប្រធានបទ: ឆក់ប្លន់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សកម្មភាពប្លន់នេះ កើតឡើងនៅម៉ោង ១២ និង ៥០ នាទីយប់ ឈានចូលថ្ងៃទី ១១ ខែ សីហា ឆ្នាំ២០១៥ តាម​បណ្តោយផ្លូវ មុន្នីរេត ទល់មុខវត្តនួនមុន្នី ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះ យុវជន សុខ ពិសិដ្ឋ អាយុ ២៦ ឆ្នាំ ជាកម្មកររោងចក្រមួយ ស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមាន ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ។ ម៉ូតូរបស់យុវជនរងគ្រោះ ដែលត្រូវចោរប្លន់នោះ ជាម៉ូតូធុន C១២៥ ស៊េរី២០១៥ ពណ៍ខ្មៅ ស្លាកលេខភ្នំពេញ 1FD-6505 ។ មុនពេលកើតហេតុ យុវជន សុខ ពិសិដ្ឋ បានជិះម៉ូតូមកពីម្ដុំ​អូឬស្សី ក្នុងបំណងត្រឡប់មកផ្ទះជួលវិញ នៅភូមិទ្រា។ តែមកដល់កន្លែងកើតហេតុ យុវជនអភ័ពបានជួប​នឹង​ចោរ​​មួយ​ក្រុម មានគ្នា ៦នាក់ ជិះម៉ូតូ អាសងពីរគ្រឿង ហើយបានធ្វើសកម្មភាព បាញ់កាំភ្លើងចំនួន ៣ គ្រាប់ មក​លើ​ជន​រងគ្រោះ ហើយបានវាយ និងកាំភ្លើងខ្លីទៀតផង តែដោយសារជនល្មើសមិនអស់ចិត្ត ក៏បានបាញ់​សំដៅ ទៅ​លើ​ជនរងគ្រោះទៀត តែសំណាងល្អ ដែលបាញ់មិនចំជនរងគ្រោះ។

ក្រុមជនល្មើស បានប្លន់យកម៉ូតូ ហើយបានជិះគេចចេញទៅ ដោយសុវិត្តិភាព។ ជនរងគ្រោះបានឲ្យ​ដឹង​ថា គាត់​តែងតែធ្វើដំណើរ តាមផ្លូវនេះជារើយៗ មិនដែលមានបញ្ហា ឬក៏ជួបហេតុការណ៍អ្វីឡើយ ទើបតែ​យប់​កើត​​ហេតុ​នេះ ដែលយុវជនបានជួបប្រទះ នឹងក្រុមចោរទាំង ៦ នាក់នេះ តែម្តង។

ក្រោយពេលជនល្មើសយកម៉ូតូទៅបាត់ ជនរងគ្រោះបានដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ដើម្បី​​ឲ្យជួយអន្តរាគមន៍ លើករណីប្លន់នេះ។ លោក ម៉ៅ សាវឿន មេប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យ បាន​ប្រាប់ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ប៉ុស្តិ៍បានទទួលពាក្យបណ្តឹង ពីជនរងគ្រោះ ហើយកំពុងតែស្រាវជ្រាវ តាម​ចាប់ជនល្មើស៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...