លួច​​ដោះ​​ម៉ូតូ​ ពី​រ៉ឺមក​កង់​បី ទាំង​កណ្ដាល​យប់ ត្រូវ​ម្ចាស់​ភ្ញាក់​ទាន់

បុរសស្រ្តីពីរនាក់ប្តីប្រពន្ធ ជាម្ចាស់ម៉ូតូកង់បីមួយគ្រឿង ត្រូវបានចោរម្នាក់ ចូលលួចដោះម៉ូតូដល់ក្នុងផ្ទះ នៅ​កន្លែង​ទុក​ម៉ូតូ ខាង​មុខ​បន្ទប់​ជួល។ ករណីលួចចូលផ្ទះដោះម៉ូតូនេះ មិនបានសម្រេចនោះទេ ដោយ​សារ​ស្រ្តី​ជា​ប្រពន្ធ​ភ្ញាក់​ទាន់ បាន​ឆោរឡោ ហៅអ្នកជិតខាងឲ្យជួយ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១១ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 12, 2015
  • ប្រធានបទ: ចោរកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ស្រ្តីជាប្រពន្ធ ឈ្មោះ ខាន់ យឿ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅព្រឹកថ្ងៃទី១១ ខែសីហា នេះថា ដំបូង​ឡើយ អ្នកស្រីមិនបានឃើញទេ គ្រាន់តែលឺសម្លេងហាក់ចម្លែក ទើបចេញមកបើកទ្វារផ្ទះមើល ក៏ប្រទះឃើញ​មនុស្ស កំពុងធាក់បញ្ឆេះម៉ូតូអ្នកស្រី តែមិនទាន់ឆេះ។ ភ្លាមនោះ អ្នកស្រីបានដាស់ស្វាមី រួចឆោឡោស្រែក​ឲ្យ​អ្នកជិតខាង ជួយដេញជនសង្ស័យខាងលើ។ ហេតុការណ៍បង្កការភ្ញាក់ផ្អើល ដល់អ្នកជិតខាងនេះ កាលពី​វេលា​ម៉ោង១ និង៣០នាទីយប់ ថ្ងៃទី១០ ចូលមកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥។

លោក ស៊ឹម ឆាត វ័យ ៣៥ឆ្នាំ ជាស្វាមីបានឲ្យដឹងដែរថា លោកបច្ចុប្បន្ន ជាអ្នករត់ម៉ូតូកង់បី រស់នៅភ្នំពេញជា​មួយ​ប្រពន្ធ នៅថ្ងៃយប់កើតហេតុ ម៉ូតូរបស់លោក ចតទុកនៅមុខផ្ទះ ដូចរាល់ដង តែថ្ងៃនេះ លោកមិនបានចាក់សោរ​ទេ។ លោកបន្ថែមទៀតថា អ្នកចូលដោះម៉ូតូលោក មិនបានសម្រេចទេ ហើយចូលលួចដោះម៉ូតូ តែម្នាក់ឯង​ប៉ុណ្ណោះ ដែលលោកមិនអាចចំណាំភិនភាគបាន ព្រោះមេឃងងិតពេក។ ពេលកំពុងតែបញ្ឆេះម៉ូតូ ក៏ស្រាប់តែ​ត្រូវ​ម្ចាស់ភ្ញាក់ទាន់ ហើយបានស្រែកឲ្យអ្នកជិតខាងជួយ ធ្វើឲ្យចោរភ័យលោះព្រលឹង ហើយស្រវេស្រវា​រត់គេច​ខ្លួន បាត់ស្រមោល។

ម្ចាស់ម៉ូតូរងគ្រោះខាងលើ រស់នៅក្រុមទី៣ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យមាន រាជធានី​ភ្នំពេញ និងមានស្រុកកំណើត នៅភូមិអង្គ្រង ឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង។ តាមសំដីរបស់​ប្រជា​ពលរដ្ឋ​ម្នាក់ បានប្រាប់អ្នកសារព័ត៌មានថា ចោរហ៊ានចូលលួចម៉ូតូកង់បី នៅក្នុងភូមិបែបនេះ បណ្តាលមកពី​មាន​ល្បែងស៊ីគ្រប់ប្រភេទ ដែលអាជ្ញាធរមិនបានយកចិត្តទុកដាក់ ក្នុងការបង្ក្រាប ហើយបណ្តែតបណ្តោយ ឲ្យលេង​ស្រេច​តែចិត្ត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...