ទូស្សេ​ខ្សែរ​ភ្លើង​បាន​បង្ក​អគ្គិភ័យ​ឆេះ​រោង​កម្មករ នៅ​ខណ្ឌ​សែនសុខ

ក្រុមកម្មករ នៅក្នុងបូរី«ពិភពថ្មី»នាតំបន់ទីមួយ ស្ថិតក្នុងខណ្ឌសែនសុខ ប្រមាណ២នាក់ រងរបួស និងសម្ភារៈ​មួយ​ចំនួន​ទៀត បានរងអគ្គិភ័យឆេះខូចខាត ដោយសារ មូលហេតុបង្កឡើង ដោយទូស្សេខ្សែរភ្លើង។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០៤សីហា ២០១៥
  • កែប្រែចុងក្រោយ: August 04, 2015
  • ប្រធានបទ: គ្រោះអគ្គិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ករណីបង្កការភ្ញាក់ផ្អើលនេះ បានកើតឡើង កាលពីវេលាម៉ោង ៦ ព្រឹក ថ្ងៃទី ០៤ ខែ សីហា ឆ្នាំ២០១៥ នៅក្នុង​ដីឡូតិ៍មួយកន្លែង ក្នុងភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលជារោង សម្រាប់​កម្មកររបស់បូរី«ពីភពថ្មី»ស្នាក់នៅ។ តាមការបញ្ជាក់ ពីអ្នកនៅក្នុងហេតុការណ៍នេះ បានឲ្យដឹងថា សម្ភារៈ​និង​របស់របរមួយចំនួនធំ ត្រូវបានខូចខាត តែមនុស្សបានរត់ចេញបានភ្លាមៗ ដោយមានរបួស តែពីរនាក់​ប៉ុណ្ណោះ។ អ្នកទាំងពីរ ត្រូវគេស្គាល់ថា ជាឪពុកនិងកូន ឪពុកឈ្មោះ ស្រ៊ុន ចំណែកកូនមិនស្គាល់ឈ្មោះ ជាអ្នកធ្វើការ​នៅ​បូរី​ខាងលើ ជាមួយគ្នា។

សាក្សីនៅកន្លែងកើតហេតុ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ភ្លើងបានចាប់ផ្តើមឆេះចេញ ជារូបរាង នៅ​ម៉ោង៦ព្រឹក រហូតដល់ម៉ោង ៧ និង៣០ នាទី ទើបពន្លត់បានជោគជ័យ ក្នុងនោះប្រើប្រាស់អស់ឡានទឹក ចំនួន​១២​គ្រឿង។ សាក្សីបន្ថែមទៀតថា ការខូចខាតសរុបរួមមាន៖ ម៉ូតូប្រាំគ្រឿង កង់ ១២គ្រឿង រួមទាំងការខូច​សម្ភារៈ មួយចំនួនធំ និងមានអ្នករបួសពីរនាក់ខាងលើ។

ម្ចាស់សម្ភារៈខូចខាតម្នាក់ យុវជន សម្រេច បានប្រាប់ទស្សនាវដ្តីថា ម៉ូតូរបស់ខ្លួន ម៉ាក ឌ្រីម សេរី២០១៣ ស្លាក​លេខ ព្រៃវែង ១I-៧៨១៩ រងការខូចខាតគ្មានសល់។ ម្ចាស់ម៉ូតូបានឆ្លងឆ្លើយ ទាំងភាពសោកស្តាយថា ភ្លើង​បាន​ឆាបឆេះភ្លាមៗ យ៉ាងសន្ធោសន្ធៅ មានលក្ខណៈទាបចុះមកដី ធ្វើឲ្យអ្នកស្នាក់នៅ ភ័យស្លន់រត់ចេញស្ទើរ​មិន​ទាន់ របស់របរគ្មាននៅសល់ទេ គឺភ្លើងលេបត្របាក់ស្ទើទាំងស្រុង។ កម្មករផ្នែកលាបថ្នាំ វ័យ១៩ឆ្នាំរូបនេះ បាន​បញ្ជាក់​ទៀត​ថា គេនៅមិនទាន់ដឹងថា នរណារជាអ្នកផ្តល់ សំណងខូចខាតនោះទេ នៅពេលភ្លាមៗនេះ ដោយគិតថា​វា​ជា​ឧបទ្ទវហេតុ។

អ្នកនៅក្នុងហេតុការណ៍ ដែលបានរត់ចេញមក ដោយគ្មានរបួសម្នាក់ទៀត លោក សុខ ឃៀង បានរៀបរាប់ថា គ្មាន​នរណាម្នាក់ យកសម្ភារៈចេញមកក្រៅ បាននោះទេ ម្នាក់ៗព្យាយាមរត់ ឲ្យតែរួចជីវិត។ លោក​លើកឡើង​ថា៖ «រត់ចេញមក បានតែខ្លូនមួយ គ្មានយកបានអីទេ»។ អ្នករងគ្រោះរូបនេះ បានបន្ថែមទៀតថា ករណីភ្លើង​ឆេះ​សន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលនៅព្រឹកនេះ បណ្តាលមកពីបញ្ហា ទូស្សេខ្សែរភ្លើង នៅក្នុងរោង (កន្លែង) ស្នាក់​នៅ​របស់កម្មករ តែហេតុការណ៍នេះ មិនមានកម្មករណាម្នាក់ រងគ្រោះដល់អាយុជីវិតនោះទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...