ស្រវឹង​បើក​បុក​រនាំង​ចែក​ផ្លូវ​អស់​០៤ផ្ទាំង នៅ​លើ​ផ្លូវ​ព្រះ​មុន្នីវង្ស

បង្កគ្រោះថ្នាក់តែម្នាក់ឯង ព្រោះតែស្រវឹង បុរសម្នាក់ បានបើកឡានរបស់ខ្លួន ទៅបុករនាំងដែក ចែកផ្លូវអស់០៤ផ្ទាំង ទាំងយប់ នៅតាមបណ្តោយផ្លូវមុន្នីវង្ស បណ្តាលឱ្យរថយន្ដ រងការខូចខាតមួយចំនួន។ ចំណែកម្ចាស់រថយន្ដ បន្ទាប់ពីគ្រោះថ្នាក់ បានរត់គេចខ្លូនទុកឡានចោល នៅកណ្តាលផ្លូវមិនទទួលខុសត្រូវ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០៨កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: September 16, 2015
  • ប្រធានបទ: ចរាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង២ និង៣០នាទីយប់ ថ្ងៃទី០៧ ខែកញ្ញាឆ្នាំ២០១៥ នៅ​តាម​បណ្តោយ​ផ្លូវព្រះមុន្នីវង្ស ក្នុងសង្កាត់បឹងកេងកងទីបី ខណ្ឌចំការមន រាជធានីភ្នំពេញ។ គ្រោះថ្នាក់នេះ ត្រូវបាន​អ្នក​ឃើញហេតុការណ៍ អះអាងឱ្យដឹងថា ម្ចាស់រថយន្តទំនងជាស្រវឹង ព្រោះបើកឡានម៉ាកកូរ៉ូឡា ពណ៍ទឹក​ប្រាក់ ដែលមានស្លាកលេខ ភ្នំពេញ២I-៨៧៨៥នេះ បើកបរពីត្បួងទៅជើង ក្នុងល្បឿនលឿន។​ នៅពេលមក​ដល់ចំណុចកើតហេតុ ជិតស្តុបបូកគោ ស្រាប់តែបានរ៉េចង្កូត ទៅបុករនាំងចែកផ្លូវពេញទំហឹង រហូតដល់​ឡាន​ទៅមុខលែងរួច។

ក្រោយកើតហេតុ គេឃើញម្ចាស់ឡានគេចខ្លូន ពីកន្លែងគ្រោះថ្នាក់ ដោយទុករថយន្តខ្លួន នៅចោលនៅ​កណ្តាល​ផ្លូវ មិនទទួលខុសត្រូវ។ ប៉ុន្មាននាទីក្រោយ មកមានសមត្ថកិច្ចនគរបាល ចររាចរណ៍ក្រុង បានចុះមកដល់​កន្លែង​កើតហេតុ រួចធ្វើការពិនិត្យ និងរៀបចំផ្លូវ រួមទាំងស្ទួចយករថយន្ត ទៅកាន់ការិយាល័យចររាចរណ៍​ផ្លូវ​គោក រាជធានី​ភ្នំពេញ។ សមត្ថកិច្ចចរាចរណ៍ បានបញ្ជាក់ចុងក្រោយថា ករណីនេះ មិនបង្កឱ្យអ្នកដំណើរ​ផ្សេងទៀត​រង​គ្រោះនោះទេ គឹឡាននេះបង្កគ្រោះថ្នាក់ខ្លូនឯង ព្រោះតែបើកបរនៅពេលស្រវឹង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...