មជ្ឈ​មណ្ឌល​ជាតិ​ផ្តល់​ឈាម៖ គ្រាន់​តែ​ធ្វើ​អំពើ​ល្អ​នេះ ក៏​បាន!

មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានធ្វើការផ្សព្វផ្សាយ តាមរយៈរូបភាពផ្សេងៗ និងតាមរយៈ ស្ពតពាណិជ្ជកម្មមួយចំនួន ដើម្បីឲ្យមាន ការចូលរួមផ្តល់ឈាម ឲ្យបានច្រើនពីយុវជន។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ និងនយកការណ៍៖ ក. សោភណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី១០ មិនា ២០១៥
  • កែប្រែចុងក្រោយ: March 10, 2015
  • ប្រធានបទ: ជ្រុងមួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ទោះជាយុវជន ឬយុវនារី ក៏អាចបរិច្ចាគឈាមបានដែរ។ បើមិនអាចជួយអ្វី ដល់ជនក្រីក្របានច្រើនទេ គ្រាន់តែធ្វើ​អំពើ​ល្អ​នេះក៏បាន ដើម្បីរួមចំណែកកាត់បន្ថយ ទូរលេខអ្នកស្លាប់ប្រចាំថ្ងៃ ដោយសារខ្វះឈាម» ទាំងនេះជាសម្តី របស់មន្រ្តី​ទំនាក់​ទំនង​សារធារណៈ នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម អ្នកស្រី អ៊ូ បាណុង ថ្លែងនៅក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ ក្នុងពេលដែលអ្នកស្រីចុះធ្វើការ ផ្សព្វផ្សាយពីរឿងនេះ នៅតាមបណ្តាគ្រឹះស្ថានសិក្សានានា នៅក្នុង​រាជធានី​ភ្នំពេញ។

មន្ត្រីផ្នែកសុខាភិបាលខាងលើ បានរៀបរាប់ដែរថា ក្នុងរយៈពេលពីរខែចុងក្រោយនេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ជួប​ភាពខ្វះខាតនូវឈាមប្រភេទ A និង O ដែលអស់ពីរស្តុក។ ហេតុផលទាំងនេះ បានធ្វើឲ្យក្រុមគ្រូពេទ្យ និងក្រុម​គ្រូពេទ្យ​របស់​មជ្ឈមណ្ឌលជាតិផ្តល់ឈាម ជម្រុញទឹកចិត្តយុវជនទូទាំងប្រទេស ឲ្យចូលរួមផ្តល់ឈាម ដោយស្មគ្រចិត្ត​ឲ្យបាន​ច្រើន។

អ្នកស្រី បាណុង បានពន្យល់ថា បើមានឈាមនៅក្នុងស្តុក ពេលមានអ្នកជំងឺត្រួវការ គ្រូពេទ្យអាចផ្តល់ជូនភ្លាមៗ តែបើ​ដូច​សព្វថ្ងៃ គ្មានសល់នៅក្នុងស្តុក អ្នកជំងឺត្រូវតែរងចាំសាច់ញាតិ ឬមិត្តភក្តិដើម្បីផ្តល់ឈាមជាបន្ទាន់។ ប៉ុន្តែទោះជាយ៉ាងណា ក៏ត្រូវចំណាយពេលក្នុងការពិនិត្យ ឈាមទាំងនោះ ថាមានមេរោគឬអត់ យ៉ាងហោចណាស់ ក៏ចំណាយពេលពី៥ ទៅ៦ ម៉ោងដែរ ទើបដឹងពីលទ្ធផលនេះ។ ការពន្យាពេល អាចបណ្តាលអ្នកជំងឺ ដែលមានសភាពធ្ងន់ធ្ងរស្លាប់បាន ព្រោះ​តែ​គ្មាន​ឈាមបញ្ចូល។

ព្រោះតែរឿងរ៉ាវទាំងអស់នេះ ជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ ត្រូវបានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បង្កើនការផ្សព្វផ្សាយ នៅក្នុង​រាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្ត ដើម្បីផ្តល់ព័ត៍មានទាំងនេះ ដល់យុវជនទូទាំងប្រទេស ក៏ដូចជាជំរុញឲ្យយុវជន ធ្វើការផ្តល់ឈាម ដោយស្ម័គ្រចិត្ត និងដោយផ្ទាល់។

និស្សិតមួយរូប កញ្ញា លាង បញ្ញា បានឲ្យដឹងដែរថា នៅប្រទេសម្ពុជាសព្វថ្ងៃ មានគ្រោះថ្នាក់ចររាចណ៍កើតឡើងជាប្រចាំ ហើយអ្នករបួសទាំងនោះ សុទ្ធតែបាត់បង់ឈាមច្រើន។ បើទោះជាពេលបន្ទាន់នោះ គាត់មានសាច់ញាតិក៏ដោយ ក៏មិន​ប្រាកដថា មានឈាមប្រភេទដូចគ្នាដែរ។ និស្សិតខាងលើ បានបន្ថែមថា នាងនឹងធ្វើការបរិច្ចាគឈាម តាមដែលនាង​អាច​ធ្វើបាន ព្រោះនាងជានិស្សិតគ្មានលទ្ធភាព អាចជួយអ្វីបានច្រើនជាងនេះទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...