វាយយុវជនម្នាក់ដែលទាក់កូនស្រីខ្លួនអាយុ១១ឆ្នាំ ហើយថតវីដេអូផ្សាយ
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - ប៉ារីស ថ្ងៃទី១០ មិនា ២០១៥
- កែប្រែចុងក្រោយ: March 11, 2015
- ប្រធានបទ: អនិតិជន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជាច្រើនខែណាស់មកហើយ កុមារីជាតិប្រេស៊ីល វ័យ១១ឆ្នាំមួយរូប តែរងការរំខានមិនស្វាង ពីយុវជនមិនស្គាល់មុខម្នាក់ អាយុ២៣ឆ្នាំ។ តាមកម្មវិធីក្នុងទូរស័ព្ទ ហៅថា WhatsApp យុវជនម្នាក់នេះ បានផ្ញើរមកឲ្យកុមារី នូវរូបថតស្រាត អាសអាភាស និងមានបំណងចង់ជួបកុមារីជាខ្លាំង។ ប៉ុន្តែនៅពេលបានណាត់ ជួបជាមួយកុមារី ក្នុងរដ្ឋ ហ្គ័រអាស (Goiás) នៅកន្លែងមួយដាច់ស្រយ៉ាល មិនមានមនុស្សម្នានោះ យុវជនដែលបានទាក់ទង ក្មេងមិនគ្រប់អាយុនេះ បែរជាបានជួបជាមួយ នឹងឪពុករបស់នាងទៅវិញ។
ការក្ដៅក្រហាយ លាយឡំនឹងការស្អប់ខ្ពើមផងនោះ បុរសជាឪពុក បានវាយយុវជន នៅសល់តែដង្ហើមចង្រិត ហើយបានថតជាវីដេអូ យកមកបង្ហោះ តាមអ៊ិនធើណែត។ បុរសបានសរសេរពន្យល់ ជាលក្ខណៈព្រមាន នៅជាប់ជាមួយវីដេអូថា «មនុស្សដែលធ្វើអាក្រក់ នឹងទទួលផលអាក្រក់»។ រូបភាពក្នុងវីដេអូ បានក្លាយជាទិដ្ឋភាពមួយ គួរឲ្យភ្ញាក់ផ្អើល នៅលើគេហទំព័រចែករំលែកវីដេអូ ហៅថា Liveleak (វីដេអូនៅខាងក្រោមអត្ថបទ) ដោយបានបង្ហាញ ពីមុខមាត់ដាបទៅដោយឈាម និងមានមាត់ ភ្នែក ហើមស្ពុលនោះផង។
បុរសបានច្របាច់ក យុវជន ហើយធ្វើការព្រមាន ឲ្យយុវជនបញ្ឈប់ ការទាក់ទងជាមួយកូនស្រីខ្លួន។ គេបានស្ដាប់ឭយុវជនឆ្លើយតបវិញថា៖ «ឈប់ហើយៗៗ» ខណៈបុរសជាឪពុកកុមារី បាននិយាយទៀតថា៖ «ហ្អែងចង់ស្គាល់រសជាតិ ដ៏ឆ្ងាញ់នេះទៀត(?)»។ បន្ទាប់មកវីដេអូ ក៏បានបញ្ចប់ត្រឹមនេះ។
យុវជនអាយុ២៣ឆ្នាំ បានស្លាប់នៅបីថ្ងៃក្រោយមក នៅក្នុងព្រៃមួយ នៅមិនឆ្ងាយពីនោះ។ ក្នុងពេលនេះ នគរបាលប្រេស៊ីល កំពុងធ្វើការស៊ើបអង្កេត លើករណីនេះ ប៉ុន្តែមិនទាន់ដឹងថា តើមរណភាពរបស់យុវជន បណ្ដាលមកពីការវាយទាត់ធាក់ ពីសំណាក់បុរសជាឪពុកនោះ ឬយ៉ាងណានៅឡើយ។ ប៉ុន្តែនគរបាល កំពុងស្វែងរកបុរសជាឪពុកនោះ ឲ្យចូលខ្លួនបំភ្លឺ៕
រូបភាពក្នុងវីដេអូ អាចប៉ះទង្គិចដល់អារម្មណ៍៖