បុក​រថយន្ត​មួយ​ហើយ ជ្រុល​ទៅ​បុក​ម៉ូតូ​៣ទៀត ព្រោះ​នាង​ស្រវឹង!

ស្រ្តីវ័យក្មេងម្នាក់ បានបើករថយន្ត ទៅបុករថយន្តមួយទៀត នៅតាមផ្លូវ ៣៦០ ធ្វើឲ្យមានការភ្ងាក់ផ្អើល។ សាក្សី​និយាយ​ថា យុវតី​រូប​នោះ បាន​បើក​បរ ក្នុងភាពស្រវឹងស្រា។
Loading...
  • ដោយ: ក. ស្រីនាង អត្ថបទ៖ ក. ស្រីនាង ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី១៤ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 17, 2015
  • ប្រធានបទ: ចរាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង ដោយសារស្រ្តីវ័យក្មេងមា្នក់ស្រវឹងស្រា បានបើករថយន្ត នៅតាមផ្លូវ ១៦៣ កែងផ្លូវ ៣៦០ ទល់មុខហាងអិនធ័រណែត (internet) 88 បានជ្រុលចង្អូត ទៅបុករថយន្តមួយ ដែល​បើក​បរដោយបុរសម្នាក់ តាមផ្លូវ ៣៦០ បណ្តាលឲ្យខូចខាត ផ្នែកខាងមុខនៃរថយន្ត។ ដោយរថយន្តបង្ក នៅមិន​ទាន់អស់ល្បឿន ក៏បានទៅបុកម៉ូតូ ដែលចតនៅមុខហាង internet 88 ខូចអស់ ៣គ្រឿង ទើបទៅមុខលែងរួច។ ហេតុការណ៍នេះ បានកើតឡើង នៅថ្ងៃទី១៣ ខែសីហា ឆ្នំា២០១៥ វេលាម៉ោង ២៣ និង ៤០នាទីយប់ ក្នុង​សង្កាត់​ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

រថយន្តបង្កហេតុ ម៉ាក Range Rover ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2T 5227 បើកបរដោយយុវតី​ប្រិមប្រិយ​ម្នាក់ មិនស្គាល់ឈ្មោះ ចំណែកឯរថយន្តរងការខូចខាត ម៉ាក CR-V ពណ៍ស្លែ ស្លាកលេខ 2L 9323 បើកបរ​ដោយបុរសម្នាក់ ដែលគេមិនស្គាល់ឈ្មោះដែរ។ សំណាងល្អ ដែលគ្រោះថ្នាក់នេះ មិននបានបង្ករបួសស្នាម ឬគ្រោះថ្នាក់ដល់ជីវិត ទៅលើអ្នកណាម្នាក់ឡើយ ដោយគ្រាន់តែខូចខាតរថយន្ត និងម៉ូតូប៉ុណ្ណោះ។

ក្រោយពីបង្កគ្រោះថ្នាក់ នាងកញ្ញាអ្នកបើករថយន្ត បានរត់ចូលទៅពួនក្នុងហាង Internet 88 រងចាំសមត្ថកិច្ច​មកដល់។ មួយសន្ទុះក្រោយមក នគរបាលចរាចរណ៍ក្រុង បានមកកន្លែងកើតហេតុ ទើបស្រ្តីបង្កចេញមក ប៉ុន្តែ​មិនបានចរចារឿងសំណងអ្វីឡើយ ជាមួយម្ចាស់រថយន្ត និងម៉ូតូដែលរងការខូចខាត។

រីឯកម្លាំងសមត្ថកិច្ចវិញ ក៏បាននាំយករថយន្តទាំង២ និងម៉ូតូទាំង៣គ្រឿង ចេញទៅ ដើម្បីរងចាំការដោះ​ស្រាយ​ជាក្រោយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...