Posts by "សេក មនោរកុមារ"

ប្រធានាធិបតីរ៉ូស្សី ប្រកាស​លែង​លះ​តាម​ទូរទស្សន៍

ប្រធានាធិបតីរ៉ូស្សី ប្រកាស​លែង​លះ​តាម​ទូរទស្សន៍

ប្រធានាធិបតីនៃប្រទេសរ៉ូស្សី និងភរិយារបស់គាត់ បានប្រកាសនៅថ្ងៃព្រហស្សត្តិ៍ទី០៦ខែមិថុនា ថាពួកគាត់បានលែង​លះ​គ្នាបន្ទាប់ពីបានរស់នៅ ជាគូស្វាមីភរិយាអស់រយៈពេលជិត៣០ឆ្នាំមក។


លោកប្រធានាធិបតីនៃប្រទេសរ៉ូស្សី វ្លាឌីមៀរ ពូទីន និងភរិយា។ (ALEXEI NIKOLSKY, ARCHIVES AP/RIA-NOVOSTI)

លោកវ្លាឌីមៀរ ពូទីន (Vladimir Poutine) និងលោកស្រី លីអ៊ូមីឡា ពូទីន (Lioudmila Poutine) បានថ្លែងប្រកាស​ពី​ព្រឹត្តិការណ៍លែងលះគ្នានេះ តាមកញ្ចក់ទូរទស្សន៍ជាតិ បន្ទាប់ពីបានទៅចូលរួមទស្សនាការសម្ដែងល្ខោនបូរាណមួយ នៅវិមានក្រឹមឡាំង (Kremlin)។

លោកប្រធានាធិបតីបាននិយាយថា «វាជាការសម្រេចចិត្តរួមមួយ»។

លោកស្រី លីអ៊ូមីឡា ពូទីន មិនសូវចេញមុខជាសាធារណៈទេ បើប្រៀបធៀបនឹងកិច្ចការ [...]

បារាំង៖ ភាព​គ្មាន​ការងារ​ធ្វើនៅ​តែ​«បន្ត​កើន» នៅ​ត្រី​មាស​ទី​មួយ​ឆ្នាំ​នេះ

បារាំង៖ ភាព​គ្មាន​ការងារ​ធ្វើនៅ​តែ​«បន្ត​កើន» នៅ​ត្រី​មាស​ទី​មួយ​ឆ្នាំ​នេះ

តួលេខនៃភាពគ្មានការងារធ្វើ ចេញតែបន្តកើនឡើង នៅរយៈពេលពីឆ្នាំចុងក្រោយនេះ នៅប្រទេសបារាំង។ តួលេខ​ចុង​ក្រោយ ដែលទើបនឹងត្រូវបានប្រកាស បានកើនមកដល់ ១០,៨% បើគិតមកដល់ត្រីមាសទីមួយនេះ។


បណ្ដាជន បន្តកន្ទុយគ្នា ដើម្បីរកការងារធ្វើ។ (spencer platt/getty images/afp)

វិទ្យាស្ថានជាតិសម្រាប់ការធ្វើស្ថិតិ និងសម្រាប់ការសិក្សាផ្នែកសេដ្ឋកិច្ច (Insee) បានចង្អុលបង្ហាញថា តួលេខនៃ​ភាព​គ្មាន​ការងារធ្វើ បានបន្តងើបឡើងទៀត បើប្រៀបធៀបនឹងចុងឆ្នាំមុន ដែលមានតែ១០,៥%នោះ។

ប្រធានាធិបតីបារាំង លោកហ្វ្រង់ស៊័រ ហូឡង់ (François Hollande) បានសន្យាថានឹងធ្វើឲ្យផ្លាស់ប្ដូរ នូវការបន្ដកើនឡើងនេះ ពីពេលនេះទៅដល់ចុងឆ្នាំនេះ។ តែទោះបីជាយ៉ាងណាក៏ដោយ ក៏អ្នកជំនាញសេដ្ឋកិច្ចមួយចំនួន [...]

កម្ពុជា៖ កម្ដៅ​រវាង​កម្មករ​និង​រោងចក្រ​ទំនង​ជាកើន​ឡើង ចុះ​ចំណែក​ក្រុមហ៊ុន​ទទួល​ទិញ​វិញ?

កម្ពុជា៖ កម្ដៅ​រវាង​កម្មករ​និង​រោងចក្រ​ទំនង​ជាកើន​ឡើង ចុះ​ចំណែក​ក្រុមហ៊ុន​ទទួល​ទិញ​វិញ?

ក្នុងរយៈពេលចុងក្រោយនេះ ប្រទេសកម្ពុជាហាក់ដូចជាបានស្គាល់នូវ ភាពកម្រើកឡើងវិញ នូវការទាមទារពីសំណាក់​កម្មករនិយោជិក ដើម្បីសុំឲ្យមានការគោរពសិទ្ធិរបស់ពួកគេ និងកែលម្អលក្ខខ័ណ្ឌការងារ ជាពិសេសនៅក្នុងសហគ្រាស​មួយ ដែលបានផ្គត់ផ្គង់ផលិតផលរបស់ខ្លួន ទៅឲ្យក្រុមហ៊ុនយីហោសម្លៀកបំពាក់កីឡាដ៏ល្បីរបស់ពិភពលោកមួយនោះ។


ព្រឹត្តិការណ៍ប្រឈមមុខគ្នា រវាងកងកម្លាំងនគរបាល និងក្រុមកម្មករ នៅថ្ងៃទី០៣ខែមិថុនា នៅរោងចក្រសាប៊្រីណា ក្នុងខេត្តកំពង់ស្ពឺ។ (រូបថត REUTERS/Samrang-Pring)

ហេតុការណ៍ដែលកើតចុងក្រោយបង្អស់ បានផ្ទុះឡើងនៅចុងខែឧសភា នៅក្នុងរោងចក្រកាត់ដេរមួយ ក្នុងខេត្តកំពង់ស្ពឺ ដែលធ្វើការឲ្យម៉ាកសម្លៀបំពាក់កីឡារបស់អាមេរិក មានឈ្មោះថា ណៃគ៍។ កម្មករអ្នកធ្វើការនៅទីនោះ [...]

យន្ដហោះ​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​មួយ​គ្រឿង​ បាន​សម្រេច​ការ​ហោះហើរ​ចម្ងាយ​ឆ្ងាយ (VDO)

យន្ដហោះ​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​មួយ​គ្រឿង​ បាន​សម្រេច​ការ​ហោះហើរ​ចម្ងាយ​ឆ្ងាយ (VDO)

យន្ដហោះដំបូងគេ ដែលដើរដោយពន្លឺព្រះអាទិត្យ មានឈ្មោះហៅថា សូលាអាមភូល្ស៍ (Solar Impulse) បានត្រឡប់​មក​កន្លែងដើមវិញ នៅក្រុងសាំងល្វី (Saint-Louis) នៃរដ្ឋមីស៊ូរី (Missouri) សហរដ្ឋអាមេរិក នៅថ្ងៃអង្គារកន្លងមកនេះ បន្ទាប់​ពីបានធ្វើការហោះហើរ ដ៏ឆ្ងាយចេញពីក្រុងដាឡាស (Dallas)  នៃរដ្ឋតិចសាសនោះមក។

ក្នុងដំណើរត្រឡប់មកវិញនេះ យន្ដហោះដើរដោយពន្លឺព្រះអាទិត្យ ត្រូវបានកាន់ចង្កូតដោយ អាកាសយានិកលោក ប៊ែរត្រង់ ពីការ (Bertrand Piccard) ជាជនជាតិស្វីសមួយរូប។ យន្ដហោះបានចុះចតដោយសុវត្ថិភាព នៅព្រឹកថ្ងៃអង្គារ ក្នុងក្រុង​សាំងល្វី ហើយនេះជាការហោះហើរសាកល្បងលើកទី៣ហើយ ដែលគេបានបង្ហោះយន្ដហោះ បំពាក់ដោយ​បច្ចេកវិទ្យា​ថ្មីនេះ ឆ្លងកាត់ប្រទេសអាមេរិក ក្នុងចម្ងាយមួយឆ្ងាយជាងគេ ដោយប្រើពេលរហូតដល់២១ម៉ោង។

[...]
មូស្គូ៖ អគ្គិភ័យ​ក្នុង​រន្ធរថភ្លើង​ក្រោម​ដី បង្ក​ឲ្យ​មនុស្ស​របួស (VDO)

មូស្គូ៖ អគ្គិភ័យ​ក្នុង​រន្ធរថភ្លើង​ក្រោម​ដី បង្ក​ឲ្យ​មនុស្ស​របួស (VDO)

មនុស្សរាប់សិបនាក់បានរងរបួស ហើយមនុស្សរាប់ពាន់នាក់ផ្សេងទៀត ដែលសុទ្ធសឹងជាអ្នកដំណើរ ត្រូវបានជម្លៀស​ចេញជាបន្ទាន់កាលពីថ្ងៃពុធ ខណៈពេលដែលអគ្គិភ័យមួយបានឆាបឆេះឡើង នៅក្នុងរន្ធរថភ្លើងក្រោយដីនៅទីក្រុងមូស្គូ ជាពិសេស នៅពេលដែលមនុស្សម្នា កំពុងពពាក់ពពូនជិះចេញទៅធ្វើការ។


រថភ្លើងមួយខ្សែបានឈប់កណ្ដាលផ្លូវ ហើយអ្នកជួយសង្គ្រោះ បានជម្លៀសមនុស្សចេញ។ (រូបថត របស់អ្នកដំណើរ)

មួយផ្នែកធំនៃបណ្ដាញគមនាគមន៍សាធារណៈ ត្រូវបានរងភាពរអាក់រអួល។ បើតាមសេចក្ដីប្រកាសព័ត៌មាន​មួយរបស់​ក្រសួង ប្រកាសអសន្នរបស់ប្រទេសរ៉ូស្សី បាននិយាយថា អគ្គិភ័យបានចាប់ផ្ដើមឡើង បន្ទាប់ពីខ្សែភ្លើងមួយខ្សែ បានផ្ទុះ​ចេញជាអណ្ដាតភ្លើង នៅក្នុងរន្ធរថភ្លើង ដែលនាំទៅស្ថានីយ៍ចំណត អូកហតនី រីយ៉ាដ (Okhotny Ryad) [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...