ចន ច័ន្ទលក្ខិណា ឆេះដុំ ពេលមានអ្នកថាខ្លួនផិតប្តី
បើទោះជាអ្នកនាង ចន ច័ន្ទលក្ខណា ធ្លាប់ចេញ មកបកស្រាយជារឿយៗថា ការដែលអ្នកនាងនិងស្វាមីសម្រេចចិត្ត ចែកផ្លូវគ្នាពាក់កណ្តាលទីនោះ ដោយសារតែការរស់នៅ មិនចុះសម្រុងគ្នា និងគ្មានជាប់ពាក់ព័ន្ធជាមួយនឹងអ្នកទីបី មកជ្រែកស្នេហ៍ក៏ដោយ ប៉ុន្តែនៅតែមានប្រិយមិត្តមួយចំនួន នៅតែមិនជឿជាក់ ហើយនៅតែលើកឡើងពីបញ្ហានេះថា អ្នកនាងមានអ្នកជំនួសលោកយុត្ថារ៉ា ឆាន្នី ទើបធ្វើឱ្យចំណងស្នេហារវាងអ្នកទាំងពីរត្រូវដាច់។
អស់រយៈពេល ជិតមួយឆ្នាំហើយ ដែលតារាសម្តែងជើងចាស់ អ្នកនាង ចន ច័ន្ទលក្ខិណា និងស្វាមីដែលធ្លាប់រួមរស់ជាមួយគ្នា រហូតបានកូនស្រីមួយជាចំណងដៃ បានលែងលះគ្នា ដាច់ស្រេចជាតាមផ្លូវច្បាប់ ដោយគ្មានសោកស្តាយ ។ ចាប់តាំងពីគូស្វាមី ក្នុងវិថីសិល្បៈមួយគូរនេះ លែងលះគ្នា គេសង្កេតឃើញថា អ្នកនាង ចន ច័ន្ទលក្ខិណា ហាក់កាន់តែបង្ហាញភាពហ៊ឺហារ ស៊ីវិល័យជាងពេលមុនៗ។
មូលហេតុនេះហើយ ទើបមាននារីវ័យក្មេងម្នាក់ តាមរយៈគណនីហ្វេសប៊ុកមួយឈ្មោះថា « [...]