បឹងយក្សឡោម ជាបឹងស្អាតបំផុត ក្នុងចំណោមបឹងទាំង១៥ក្នុងពិភពលោក
- ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៧ សីហា ២០១៤
- កែប្រែចុងក្រោយ: August 30, 2014
- ប្រធានបទ: ទេសចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«យក្សឡោម» ជាបឹងមួយ ស្ថិតនៅចំកណ្តាលភ្នំក្នុងឃុំយក្សឡោម ស្រុកបានលុង ខេត្តរតនៈគិរី។ បឹងយក្សឡោម ជារមណីយដ្ឋានធម្មជាតិ ដ៏ស្រស់ត្រកាលគ្មានពីរ ដែលបានកើតឡើងដោយសារបន្ទុះភ្នំភ្លើង តាំងពីរាប់រយឆ្នាំមុន។ ទិដ្ឋភាពក្នុងបឹងយក្សឡោម មើលទៅដាច់កន្ទុយភែ្នក មានព្រៃព្រឹក្សា ដុះអមជុំវិញ បឹងដែលជាម្លប់សម្រាប កម្សាន្ត រីឯផៃ្ទទឹកមានពណ៌ខៀវស្រងាត់ ទឹកត្រជាក់ថ្លាឈ្វង់ស្ទើរតែអាចឆ្លុះមុខបាន រហូតធ្វើឲ្យអ្នកទស្សនា មិនចង់ឃ្លាតពីកនែ្លងនេះឡើយ។
យោងតាមគេហទំព័រ earthporm ដែលបានធ្វើចំណាត់ថ្នាកបឹង កើតពីបន្ទុះភ្នំភ្លើង និងមានសម្រស់ស្រស់ស្អាតជាងគេបំផុត ក្នុងនោះបឹងយក្សឡោមរបស់ប្រទេសកម្ពុជា ដែលគេបានអះអាងថា ជាបឹងដែលកើតពីបន្ទុះភ្នំភ្លើង កាលពីជាង ៤០០០ ឆ្នាំមុននោះ និងមានជម្រៅ ជាង ៤៧ ម៉ែត្រ គឺជាបឹងមួយដ៏ស្រស់ស្អាតបំផុតលំដាប់ទី១២ ក្នុងចំណោមបឹងស្អាតបំផុតទាំង ១៥ នៅលើពិភពលោក។
បើទោះបីជាបឹងយក្សឡោមរបស់ប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១២ ជាបឹងដែលស្រស់ស្អាតបំផុតនោះ ប៉ុន្តែមិនអន់ជាងបឹងកើតពីបន្ទុះភ្នំភ្លើង ដែលស្អាតជាងគេបំផុតជាប់ចំណាត់ថ្នាក់ទី១ ដែលស្ថិតនៅលើភ្នំ Mazama ក្នុងរដ្ឋ Oregon ភាគខាងលិចសហរដ្ឋអាមេរិក ដែលមានជម្រៅ ៥៩៤ ម៉ែត្រប៉ុន្មានឡើយ។ ភ្ញៀវទេសចរណ៍ដែលបានកំសាន្តនៅទីនោះ សុទ្ធតែលាន់មាត់សរសើរគ្រប់គ្នាថា បឹងយក្ស បឹងនេះមានទេសភាពស្អាត ទឹកបឹងមានពណ៌ខៀវស្រងាត់ ទៅទស្សនាហើយមិនចង់មកវិញ។
ខាងក្រោមនេះជាបឹងដែលកើតពីបន្ទុះភ្នំភ្លើងទាំង១៥ ដែលត្រូវបានគេធ្វើចំណាត់ថ្នាក់ជាបន្តបន្ទាប់ដូចតទៅ៖
១- បឹង Mazama ក្នុងរដ្ឋ Oregon សហរដ្ឋអាមេរិក
២- បឹង Albertine Rift នៅអាហ្រិក
៣- បឹង Pinabuto–Luzon នៅហ្វីលីពីន
៤- បឹងQuilotoa នៅអេក្វាឌ័រ
៥- បឹង Kelimutu នៅកោះ Flores Island ឥណ្ឌូនេស៊ី
៦- បឹង Heaven នៅភ្នំ Baekdu ជាប់ព្រំដែនប្រទេសចិន និងកូរ៉េខាងជើង
៧- បឹង Licancabur នៅឈីលី
៨- បឹង Taal នៅហ្វីលីពីន
៩- បឹងនៅលើភ្នំ Katmai រដ្ឋ Alaska សហរដ្ឋអាមេរិក
១០- និងទី១១ បឹង Viti Geothermal នៅតំបន់ Askja និងបឹង Kerid នៅអៀកឡង់
១២- បឹងយក្សឡោម នៅកម្ពុជា
១៣- បឹង Deriba នៅស៊ូដង់
១៤- បឹងនៅលើភ្នំ Ruapehu ញ៉ូវែលសេឡង់
១៥- បឹង Okama នៅកោះ Honshu ប្រទេសជប៉ុន ៕