Posts tagged as "CPP"

តើ​នាយក​រដ្ឋ​មន្រ្តី​ខ្មែរ​មាន​សមត្ថ​កិច្ច​ធ្វើ​អ្វី​ខ្លះ​?

តើ​នាយក​រដ្ឋ​មន្រ្តី​ខ្មែរ​មាន​សមត្ថ​កិច្ច​ធ្វើ​អ្វី​ខ្លះ​?

របបសភានិយម ត្រូវបានរដ្ឋធម្មនុញ្ញប្រទេសកម្ពុជាឆ្នាំ១៩៩៣ កំណត់ទុក ក្នុងនោះមាន នាយករដ្ឋមន្រ្តីចេញពីសភាជា​ប្រមុខរដ្ឋាភិបាល និងព្រះមហាក្សត្រជាព្រះប្រមុខរដ្ឋ។ បើគិតចាប់ពីរដ្ឋធម្មនុញ្ញត្រូវបានអនុម័ត្រ មកទល់ច្ចុប្បន្ន ប្រទេស​កម្ពុជាទើបតែមាននាយករដ្ឋមន្រ្តីពីរនោះទេ គឺសម្តេច ក្រុមព្រះនរោត្តម ឬណរិទ្ធ បានក្លាយជានាយករដ្ឋមន្រ្តីអាណត្តិទី១ បានមួយរយៈ និងក្រៅពីនេះ កាន់កាប់ដោយលោក ហ៊ុន សែន ទាំងអស់។ តើនៅក្នុងច្បាប់ បានតម្រូវឲ្យនាយករដ្ឋមន្រ្តី​ធ្វើអ្វីខ្លះ?


ខាងមុខ៖ លោក ហេង សំរិន (ខាងឆ្វេង) និងលោក ហ៊ុន សែន ក្នុងថ្ងៃបើកនិតិកាលទីប្រាំនៃរដ្ឋសភា ថ្ងៃទី២៣​ខែកញ្ញា​ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - ដើម្បីស្រាយចម្ញល់នេះ [...]

ជាម យៀប៖ រដ្ឋ​សភា​ដំបូង​ជា​រដ្ឋសភា​«ពេញ​លក្ខណៈ»​ច្បាប់

ជាម យៀប៖ រដ្ឋ​សភា​ដំបូង​ជា​រដ្ឋសភា​«ពេញ​លក្ខណៈ»​ច្បាប់

គណបក្សប្រជាជនគោរពច្បាប់មួយរយភាគរយ គោរពតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល ច្បាប់ស្តីពីការបោះឆ្នោត ជ្រើស​តាំងតំណាងរាស្រ្ត គោរពតាមព្រះរាជសារ ព្រះមហាក្សត្រនរោត្តម សីហ មុនី និងគោរពតាមមាត្រា៨២ថ្មី នៃរដ្ធធម្មនុញ្ញ។ នេះជាការលើកឡើងរបស់លោក ជាម យៀប មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ រដ្ឋសភាទើបនឹងតែងតាំងថ្មី។


រូបថតអនុស្សាវរីយ៍រវាងព្រះមហាក្សត្រ និងក្រុមអ្នកតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃ​ទី២៣ ខែកញ្ញា ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាលោក ជាម យៀប បញ្ជាក់ថា ក្នុងកិច្ចដាក់ឲ្យដំណើរការ នៃកិច្ច​ប្រជុំរដ្ឋសភាដំបូងនេះ [...]

ហ៊ុន សែន ថា​អ្វី​ដែល​ការសែត​ខេម​បូឌា​ដេលី​សរសេរ ជា​រឿង​«ធម្មតា»

ហ៊ុន សែន ថា​អ្វី​ដែល​ការសែត​ខេម​បូឌា​ដេលី​សរសេរ ជា​រឿង​«ធម្មតា»

បន្ទាប់ពីការសែតខេមបូឌាដេលី ចេញផ្សាយអត្ថបទមួយដែលមានចំណងជើងថា «ការថ្លែងសុន្ទរកថា៦ម៉ោងរបស់លោក ហ៊ុន សែន ត្រូវអ្នកទស្សនាសម្តែងការធុញទ្រាន់» បានជម្រុញឲ្យលោក ហ៊ុន សែន ធ្វើការប្រតិកម្មភ្លាមៗ ចំពោះខ្លឹមសារ​នៅក្នុងអត្ថបទមួយនោះ។


លោក ហ៊ុន សែន (កណ្ដាល ) នៅថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០១៣ នៅស្ទឹងមានជ័យ។ (រូបថត TTXVN/AFP)

រាជធានីភ្នំពេញ - អត្ថបទចុះផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣ នេះរបស់ការសែតខេមបូឌាដេលី ដែលគេដឹងជាទូទៅ​ថា មានខ្លឹមសារលើកឡើងពីការធុញទ្រាន់ និងការរិះគន់របស់ប្រជាពលរដ្ឋ អំពីគោលនយោបាយ និងការប្ដេជ្ញារបស់លោក ហ៊ុន សែន ក្នុងការដឹងនាំប្រទេស សម្រាប់អាណត្តិថ្មី។

ជាការឆ្លើយតបចំពោះខ្លឹមសារអត្ថបទការសែតនេះ [...]

ហ៊ុន សែន និងសម រង្ស៊ី យល់​ឃើញ​ខុស​គ្នា​អំពី​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស

ហ៊ុន សែន និងសម រង្ស៊ី យល់​ឃើញ​ខុស​គ្នា​អំពី​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស

អនុប្រធានគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន និង លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានធ្វើការ​បក​ស្រាយខ្លឹមសារកិច្ចព្រមព្រៀងក្រុងប៉ារីសផ្ទុយគ្នា ខណៈរដ្ឋសភា និងរដ្ឋាភិបាលបានបង្កើតឡើង​ដោយឯកបក្ស​ទាំង​ប្រទាំង​ប្រទើស។ ការបកស្រាយរបស់ឥស្សរជននយោបាយទាំងពីររូប បានបង្ករឲ្យមានចម្ងល់ដល់សាធារណៈជន អំពីកម្មវត្ថុ​ពិត​ប្រាកដរបស់កិច្ចព្រមព្រៀងក្រុងប៉ារីស។


ប្រធានគណបក្សប្រឆាំង លោក សម រង្សី (រូបខាងឆ្វេង) និងនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន កាលពីខែកុម្ភះឆ្នាំ២០០៦ ក្នុងរាជធានីភ្នំពេញ។ (រូបថត AFP)

រាជធានីភ្នំពេញ - ក្នុងពិធីធ្វើសន្និសីតការសែតថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៣ នៅទីស្នាក់ការកណ្តាលរបស់គណបក្ស ដើម្បី​បង្ហាញពីគោល​ជំហរជាបន្តរបស់ខ្លួន [...]

​បក្ស​ប្រជាជន និង​បក្ស​សង្គ្រោះជាតិ ចោទ​គ្នា​ថា​ធ្វើ​«រដ្ឋ​ប្រហារ»​រដ្ឋ​ធម្មនុញ្ញ

​បក្ស​ប្រជាជន និង​បក្ស​សង្គ្រោះជាតិ ចោទ​គ្នា​ថា​ធ្វើ​«រដ្ឋ​ប្រហារ»​រដ្ឋ​ធម្មនុញ្ញ

ការប្រជុំរដ្ឋសភាលើកដំបូងថ្ងៃទី២៣ ខែកញ្ញា ការបោះឆ្នោតតែងតាំងរដ្ឋាភិបាលតាមវិធីបោះឆ្នោតដោយ«កញ្ចប់» ជាការ​រំលោភលើរដ្ឋធម្មនុញ្ញយ៉ាងធ្ងន់ធ្ងរ។ រាល់ការរៀបចំ«ក្បាលម៉ាស៊ីន» ទាំងរដ្ឋសភា ទាំងរដ្ឋាភិបាល ជាការវិលត្រឡប់ទៅរក​របបកុម្មុយនីស ដែលប្រើប្រាស់នូវប្រព័ន្ធ«បក្សតែមួយ» ដែលផ្ទុយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស១៩៩១ ដោយបាន​កំណត់​ថាកម្ពុជាប្រកាន់នូវរបប«ប្រជាធិបតេយ្យសេរីពហុបក្ស»។ ជាសភា និងជារដ្ឋាភិបាលមិនតំណាងឲ្យ​ឆន្ទៈប្រជាពលរដ្ឋ​នោះ​ឡើយ ពិសេសនេះជាការធ្វើ«រដ្ឋប្រហារ»រដ្ឋធម្មនុញ្ញ។ នេះជាការលើកឡើងរបស់លោក សម រង្ស៊ី មេដឹកនាំប្រឆាំងនៅ​កម្ពុជា។


លោក សម រង្ស៊ី និងលោក កឹម សុខា នៅទីលានប្រជាធិបតេយ្យ ថ្ងៃទី២៦ខែសីហា។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - លោក សម រង្ស៊ី [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...