Posts tagged as "CPP"

យឹម សុវណ្ណ៖ បក្ស​ប្រជាជន​យក​ឆន្ទៈ​រាស្ត្រ ទៅ​ចាក់​ចោល​ក្នុង​«បឹង​ទំពុន»

យឹម សុវណ្ណ៖ បក្ស​ប្រជាជន​យក​ឆន្ទៈ​រាស្ត្រ ទៅ​ចាក់​ចោល​ក្នុង​«បឹង​ទំពុន»

គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាមានប្រធាន អនុប្រធានទី១, អនុប្រធានទី២ និងប្រធានគណៈកម្មការជំនាញ ទាំង​ប្រាំបួននាក់ផ្សេងទៀតរបស់រដ្ឋសភាបានបើកកិច្ចប្រជុំ«បិទទ្វារ» នារសៀលម៉ោងបីថ្ងៃទី០៨ ខែតុលានេះ ដើម្បីប្រជុំ​«ជ្រើសតាំង»សមាជិកសមាជិកាគណៈកម្មការជំនាញ នៃរដ្ឋសភាទាំងប្រាំបួនគណៈកម្មកា ដែលនឹងត្រៀមដាក់​បញ្ចូល​ក្នុងកិច្ចប្រជុំ«ពេញអង្គ»រដ្ឋសភានាថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣ខាងមុខ។


លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ។ (រូបថត គណបក្ស)

រាជធានីភ្នំពេញ - «បើគណបក្សប្រជាជនកម្ពុជាចង់ធ្វើអ្វីដោយខុសច្បាប់ និងដោយម្នាក់ឯងនោះ ក៏ធ្វើទៅចុះ។ យើងខ្ញុំ​មិនខ្វាយ(ខ្វល់)ទេ លោក(គណបក្សប្រជាជនកម្ពុជា) អញ្ជើញធ្វើតាមចិត្តរបស់លោកទៅ [...]

អ្នកវិភាគ៖ រដ្ឋាភិបាល​លោក ហ៊ុន សែន ដើរ​ដល់​ផ្លូវ​ទាល់​ច្រក​ហើយ

អ្នកវិភាគ៖ រដ្ឋាភិបាល​លោក ហ៊ុន សែន ដើរ​ដល់​ផ្លូវ​ទាល់​ច្រក​ហើយ

អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ដែលរដ្ឋសភា និងរដ្ឋាភិបាលឯកបក្សរបស់លោក ហ៊ុន សែន បានកើតឡើង​ក្នុងនីតិកាលទី ៥ នេះ។អ្នកវិភាគនយោបាយនៅកម្ពុជា មានលោកបណ្ឌិត កែម ឡី ជាដើម បានអះអាងថា រដ្ឋាភិបាល​ថ្មី​នេះ មិនសូវទទួលបានការស្វាគមន៍ ពីសំណាក់សហគមន៍អន្តរជាតិនោះទេ ហើយថា ពេលនេះគណបក្សប្រជាជនកម្ពុជា បានដើរដល់ផ្លូវទាល់ច្រកហើយ។


លោក ហ៊ុន សែន នៅមន្ទីររដ្ឋសភាថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

រាជធានីភ្នំពេញ - ព្រឹត្តិការណ៍នយោបាយនៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ពោលគឺចាប់​តាំង​ពីឆ្នាំ ១៩៩៣ ដែលគេបានឲ្យឈ្មោះប្រទេសកម្ពុជាថា ជាប្រទេសកាន់របបប្រជាធិបតេយ្យសេរីពហុបក្ស។ ព្រឹត្តការណ៍​នយោបាយទាំងនោះ បានកើតឡើងនៅក្នុងសង្គមកម្ពុជា [...]

កែម ឡី៖ ដំណើរ​ទៅ​ក្រៅ​ប្រទេស​របស់​ សម រង្ស៊ី ជា​សកម្មភាព​វិជ្ជមាន

កែម ឡី៖ ដំណើរ​ទៅ​ក្រៅ​ប្រទេស​របស់​ សម រង្ស៊ី ជា​សកម្មភាព​វិជ្ជមាន

ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅយប់នេះ នឹងធ្វើដំណើរតាមយន្តហោះ ឆ្ពោះទៅកាន់បណ្តាប្រទេស​នៅ​សហគមន៍អ៊ឺរ៉ុប និងអង្គការសហប្រជាជាតិ នៅទីក្រុងញ៉ូយក សហរដ្ឋអាមេរិក។ ដំណើរទៅក្រៅប្រទេសរបស់លោក សម រង្ស៊ី នៅពេលនេះ ត្រូវបានលោក កែម ឡី អ្នកវិភាគនយោបាយនៅកម្ពុជាលើកឡើងថា គឺជាជំហាន វិជ្ជមានមួយ​សម្រាប់​គណបក្សប្រឆាំង។


លោកសម រង្ស៊ី ចុះជួបពលរដ្ឋអ្នកលក់ត្រកួន មុនពេលលោកឡើងយន្ដហោះ ថ្ងៃទី០៧ខែតុលាឆ្នាំ២០១៣។ (រូបថត គណបក្ស)

រាជធានីភ្នំពេញ - អ្នកវិភាគនយោបាយឯករាជ្យនៅកម្ពុជា លោក កែម ឡី បានធ្វើការអត្ថាធិប្បាយជុំវិញ ដំណើរទៅក្រៅ​ប្រទេសរបស់លោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំងប្រាប់ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វួ នៅថ្ងៃនេះថា នេះគឺជាយុត្តិសាស្រ្ត​ដ៏ល្អមួយ [...]

កម្ពុជា៖ ភាព​ទាល់​ច្រក​នយោបាយ​ក្រោយ​ការ​បោះឆ្នោត នៅ​តែ​បន្ត​មាន

កម្ពុជា៖ ភាព​ទាល់​ច្រក​នយោបាយ​ក្រោយ​ការ​បោះឆ្នោត នៅ​តែ​បន្ត​មាន

គិតពីក្រោយថ្ងៃបោះឆ្នោតទី២៨ ខែកក្កដា រហូតមកដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៣ពេលនេះ ក្រុមមន្រ្តីរបស់គណបក្ស​ប្រជាជនកម្ពុជា និង​គណបក្សសង្រ្គោះជាតិបានជួបចរចាជាមួយគ្នា ចាប់ពីកំរិតទាបរហូតដល់កំរិតកំពូល យ៉ាងហោច​​ក៏​៥លើកដែរ តែគណបក្ស​ទាំងពីរនៅតែ មិនទាន់អាចបង្ហាញសញ្ញាវិជ្ជមានណាមួយ ដើម្បីទម្លាយភាពទាល់ច្រកនយោបាយ​នៅឡើយទេ ខណៈគណបក្សទាំងពីរនៅតែប្រកាន់គោលជំហរ«បញ្ច្រាស»គ្នា តែរៀងខ្លួននោះ។


ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី០៦ខែសីហាឆ្នាំ២០១៣។ (រូបថត MONOROOM.nfo/ U. Bory)

រាជធានីភ្នំពេញ - ក្នុងពិធីសមាជរបស់គណបក្សសង្រ្គោះជាតិថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៣ នៅទីលានប្រជាធិបតេយ្យ លោក កឹម សុខា អនុប្រធាន​គណបក្ស​ បានថ្លែងទៅកាន់អ្នកគាំទ្រថា បើទោះជារដ្ឋាភិបាល [...]

ជាម យៀប៖ ខួរ​ក្បាល​សម រង្ស៊ី ១០០មាន ៤០​បារំាង ៤០​អាមេរិក និង​ខ្មែរ​តែ​២០

ជាម យៀប៖ ខួរ​ក្បាល​សម រង្ស៊ី ១០០មាន ៤០​បារំាង ៤០​អាមេរិក និង​ខ្មែរ​តែ​២០

គឺជាតួលេខដែលផ្ដល់ដោយ មន្ត្រីជាន់ខ្ពស់មួយរូបរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីឆ្លើយតបទៅនឹងការប្រកាស ធ្វើ​មហាបាតុកម្មលើកទី៣ របស់គណបកសង្គ្រោះជាតិ នៅថ្ងៃទី ២៣ ខែតុលាខាងមុខនេះ នៅទីលានប្រជាធិបតេយ្យ​រាជធានី​ភ្នំពេញ ដើម្បីបន្តទាមទាររកយុត្តិជូន ពលរដ្ឋ និងប្រឆាំងទៅនឹងលទ្ធផលបោះឆ្នោត ដែលប្រកាសដោយ គ.ជ.ប។ លោក ជាម យៀប បានប្រតិកម្មធ្ញន់ៗ ចំពោះការរៀបចំធ្វើមហាបាតុកម្មថា គ្មានប្រយោជន៍ និងបានរិះគន់យ៉ាងចាស់ដៃ​ចំពោះ​មេ​បក្សប្រឆាំង។


លោក កឹម សុខា (ខាងឆ្វេង) និងលោក សម រង្ស៊ី នៅក្នុងសន្និសិទការសែតគណបក្សសង្គ្រោះជាតិ ថ្ងៃទី២០ខែកញ្ញា​ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - «សម រង្ស៊ី មានខួរក្បាល៤០ ភាគរយទៅបារាំង និង ៤០ ភាគរយទៀត ទៅអាមេរិក តែ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...