Posts tagged as "CPP"

បាតុកម្ម​លើក​ទី​បី​បក្ស​សង្គ្រោះ​ជាតិ ធ្វើ​ចំ​ខួប​ទី​២២​នៃ​សន្ធិសញ្ញា​សន្តិភាព​ក្រុង​ប៉ារីស

បាតុកម្ម​លើក​ទី​បី​បក្ស​សង្គ្រោះ​ជាតិ ធ្វើ​ចំ​ខួប​ទី​២២​នៃ​សន្ធិសញ្ញា​សន្តិភាព​ក្រុង​ប៉ារីស

នេះជាលើកទីបីហើយ ដែលគណបក្សសង្គ្រោះជាតិបានធ្វើមហាបាតុកម្ម ដើម្បីទាមទាឲ្យមានការស្វែងរកយុត្តិធម៌ ជូន​ដល់​ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត។ នៅព្រឹកថ្ងៃទីមួយនៃមហាបាតុកម្ម និងក៏ជាថ្ងៃដែលរំលឹក​ឡើងវិញនូវសន្ធិសញ្ញា​ក្រុង​ប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ លើកទី២២នោះ គណបក្សប្រឆាំង និងបាតុករបានប្រើប្រាស់ឱកាសនេះ ដើម្បីរំលឹក​ទៅ​ភាគី​ហត្ថលេខី  ឲ្យគោរពទៅដល់រាល់ខ្លឹមសារទាំងអស់នៃកិច្ចព្រមព្រៀងឆ្នាំ១៩៩១ ដែលនៅជាធរមាននៅឡើយ។


បាតុកម្មរបស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២៣ខែតុលាឆ្នាំ២០១៣ ដែលលើកយកសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីស មកនិយាយ។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - ថ្ងៃទី២៣ ខែតុលា នាទីលានប្រជាធិបតេយ្យគេសង្កេតឃើញមានវត្តមានព្រះសង្ឃ [...]

វិភាគសុខ ទូច ៖ កុំ​​យក​​ប្រជាជន​ខ្មែរ​ ទៅ​ត​ថ្លៃ​នយោបាយ​ឲ្យ​សោះ

វិភាគសុខ ទូច ៖ កុំ​​យក​​ប្រជាជន​ខ្មែរ​ ទៅ​ត​ថ្លៃ​នយោបាយ​ឲ្យ​សោះ

«អ្នកនយោបាយខ្មែរបច្ចុប្បន្ន កំពុងតែយកប្រជាជនមកតថ្លៃនយោបាយ ឬតថ្លៃអំណាចរបស់ខ្លួន» នេះជាការលើកឡើង របស់លោក សុខ ទូច អ្នកវិភាគដ៏ល្បីឈ្មោះមួយរូប ដែលចង់សំដៅទៅក្រុមអ្នកនយោបាយ នៃគណបក្សធំៗទាំងពីរ ជា​ពិសេសទៅលើការធ្វើមហាបាតុកម្ម របស់គណបក្សសង្រ្គោះជាតិ និងជម្រើសយកការបង្ក្រាបបាតុកម្មណាមួយ ពីសំណាក់​អាជ្ញាធរ ដែលកាន់កាប់អំណាច«ចាស់វស្សា»ដោយគណបក្សប្រជាជនកម្ពុជា។


ជនរងគ្រោះ ម៉ៅ សុខចន្ទ នៅយប់ថ្ងៃទី១៥ខែកញ្ញាឆ្នាំ២៩១៣។ (រូបថត SEBASTIAN STRANGIO)

រាជធានីភ្នំពេញ - «កុំយកប្រជាជនខ្មែរទៅតថ្លៃនយោបាយឲ្យសោះ»។ នេះជាសម្តីរបស់អ្នកវិភាគនយោបាយ លោក​បណ្ឌិត សុខ ទូច  ថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ កាលពីចុងសប្ដាហ៍កន្លងទៅនេះ [...]

អ្នក​វិភាគ៖ នយោបាយ​កម្ពុជា​នឹង​បន្ត​ជាប់​គាំង

អ្នក​វិភាគ៖ នយោបាយ​កម្ពុជា​នឹង​បន្ត​ជាប់​គាំង

អ្នកវិភាគនយោបាយឯករាជ្យកម្ពុជា បានវាយតម្លៃថាស្ថានការណ៍នយោបាយ របស់ប្រទេសកម្ពុជាអាចនឹងបន្តជាប់​គាំង​បន្តទៀត ប្រសិនបើគណៈបក្សនយោបាយធំៗទាំងពីរ ដែលទទួលបានអាសនៈនៅក្នុងរដ្ឋសភា នៅតែប្រកាន់គោលជំហរ​ផ្ទុយគ្នា តាំងពីក្រោយការបោះឆ្នោតមកម្លេះ ហើយនៅតែប្រកាន់ឥរិយាបថរឹងត្អឹងដាក់គ្នាទៅវិញទៅមក ដែលអាចបង្កឲ្យ​មានផលប៉ពាល់ខ្លាំងដល់ជីវភាពប្រជាពលរដ្ឋ។


ប្រធានគណបក្សប្រឆាំង លោក សម រង្សី (រូបខាងឆ្វេង) និងនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន កាលពីខែកុម្ភះឆ្នាំ២០០៦ ក្នុងរាជធានីភ្នំពេញ។ (រូបថត AFP)

រាជធានីភ្នំពេញ - អ្នកស្រាវជ្រាវសង្គមនយោបាយឯករាជ្យ នៅក្នុងប្រទេសកម្ពុជា លោកបណ្ឌិត កែម ឡី ក្នុងកិច្ចសម្ភាស​ជាមួយវិទ្យុអាស៊ីសេរីនៅថ្ងៃទី២០ ខែតុលាឆ្នាំ២០១៣ បានបញ្ជាក់ថា៖ [...]

សេចក្ដីថ្លែងការណ៍​ដែល​ប្រែ​ក្លាយ​គណបក្ស​ប្រជាជន ជា​«មេមាន់»?

សេចក្ដីថ្លែងការណ៍​ដែល​ប្រែ​ក្លាយ​គណបក្ស​ប្រជាជន ជា​«មេមាន់»?

ទីបំផុតទៅ សេចក្តីថ្លែងការណ៍មួយ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៣ របស់គណបក្សប្រជាជនកម្ពុជា ស្តីពីកំណែទម្រង់​ការបោះឆ្នោតខាងមុខ បានផ្សាយចេញជាសាធារណៈ ថាខ្លួននឹងសហការជាមួយគណបក្សសង្គ្រោះជាតិ ក៏ដូចជាអង្គការ​សង្គមស៊ីវិលជាតិ និងអន្តរជាតិក្នុងការកែទម្រង់ការបោះឆ្នោត ដើម្បីឲ្យស្របតាមគោលការណ៍លិទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ។ តើសេចក្ដីថ្លែងការណ៍នេះ មានអត្ថន័យស្មើ នឹងដើរជាន់កែងខ្លួនឯងឬយ៉ាងណា?


កញ្ចាប់សុវត្ថិភាពនៃលទ្ធផលឆ្នោត ពីការិយាល័យមួយចំនួនក្នុងខេត្តសៀមរាប ដែលត្រូវយកមកបើកផ្ទៀងផ្ទាត់ឡើងវិញ។ (រូបថត MONOROOM.info/ O.Vary)

រាជធានីភ្នំពេញ - ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ លោក ញ៉ែម ប៉ុញ្ញាឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ [...]

បក្ស​ប្រជាជន​កម្ពុជា​បង្កើន​តម្លៃ​សង្គម​ស៊ីវិល ក្រោយ​បាត់​២២​កៅអី

បក្ស​ប្រជាជន​កម្ពុជា​បង្កើន​តម្លៃ​សង្គម​ស៊ីវិល ក្រោយ​បាត់​២២​កៅអី

បន្ទាប់ពីការធ្លាក់ចុះយ៉ាងកំហុគ ពីចំនួន៩០ អាសនៈក្នុងអាណត្តិទី៤ មកត្រឹម៦៨ អាសនៈក្នុងអាណត្តិទី៥ ដែលធ្វើឲ្យ គណបក្សប្រជាជនកម្ពុជា  ដែលបានគ្រប់គ្រងប្រទេសជាង៣០ ឆ្នាំនោះ ហាក់ដូចជា​ភ្ញាក់ខ្លួនបន្តិច ហើយទំនងជា​ផ្តើមឲ្យ​តម្លៃ សម្លេងរបស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ក៏ដូចជាគណបក្សជំទាស់។ ការបាត់បង ដែលគណបក្សកាន់​អំណាចមួយនេះ ស្ទើរតែស្មានមិនដល់ ខណៈដែលគណបក្សជំទាស់ទទួលបានអាសនៈ កើនទ្វេឡើង។


ក្រុមមេដឹកនាំសង្គមស៊ីវិល នៅបន្ទប់ស្ថានការណ៍នៃអង្គការខុបហ្វ្រែល ថ្ងៃទី០២ខែកញ្ញា។ (រូបថត MONOROOM.info/O. Vary)

រាជធានីភ្នំពេញ - ក្រោយការបង្កើតសភា និងរដ្ឋាភិបាលឯបក្ស គណបក្សប្រជាជនកម្ពុជា បានធ្វើការប្ដេជ្ញាចិត្ត ដោយ​សន្យាយ៉ាងមុតមាំ ក្នុងការកែទម្រង់ របៀបគ្រប់គ្រង និងដឹកនាំប្រទេស [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...