ពលរដ្ឋម្ចាស់ឆ្នោតចង់ឲ្យ មានការផ្តល់ព័ត៌មានពីស្ថាប័នរដ្ឋ
បញ្ហាទំនាក់ទំនងសភាប្រកបដោយភាពជោគជ័យ ជាគ្រឹះដ៏ចាំបាច់សម្រាប់រដ្ឋាភិបាលប្រជាធិបតេយ្យ ដែលមានតុល្យភាព គណនេយ្យភាព និងប្រសិទ្ធិភាព។ ករណីនេះអាចអភិវឌ្ឍន៍ទៅបាន ចាំបាច់ត្រូវមានអ្នកនាំពាក្យប្រចាំស្ថាប័នសាម៉ី។ តួនាទីសម្រាប់«អ្នកនាំពាក្យ»មានសារៈសំខាន់ណាស់សម្រាប់សង្គមប្រជាធិបតេ្យ។ (វា) ជាការផ្តល់ភាពងាយស្រួលមួយសម្រាប់«ព័ត៌មាន»នៃស្ថាប័នពាក់ព័ន្ធ ជូនដល់សាធារណៈជន ពិសេសប្រជាពលរដ្ឋដែលជាម្នាស់ឆ្នោត តាមរយៈបណ្តាញផ្សព្វផ្សាយនានា។ នេះបើតាមការលើកឡើងរបស់លោក អាឡាស្ទែរ ខាធូ ទីប្រឹក្សាមូលនិធិខុនរ៉ាដ អាដិនណៅអ៊ែរ លើផ្នែកទំនាក់ទំនងសភា។
សិក្ខាសាលារៀបចំដោយការិយាល័យមូលនិធិខុនរ៉ាដ អាដិនណៅអ៊ែរ(KAS) កាលពី ថ្ងៃទី១៣ ខែធ្នូ នៅសណ្ឋាគារអ៊ីនធើខន។ (រូបថត MONOROOM.info/O.vary)