ចុះ​ទៅ​ស្រង់​សាកសព​ក្រោយ​នាវា​លិច​បី​ថ្ងៃ រក​ឃើញ​មនុស្ស​នៅ​រស់ (vdo)

បុរសម្នាក់នេះ បានឆ្លងកាត់ជីវិត«បន់ស្រន់» ទាំងក្ដីអស់សង្ឃឹម នៅក្រោមទឹកសមុទ្រជម្រៅជាង៣០ម៉ែត្រ ​អស់​រយៈពេល៣ថ្ងៃ តែមានសំណាងល្អ ដោយមានអ្នកជួយសង្គ្រោះរកគាត់ឃើញមកវិញ។ គាត់នៅមានជីវិត និងមាន​សុខភាពល្អជាធម្មតា តែផ្លូវចិត្ត...
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: December 05, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បុរសម្នាក់នេះ បានឆ្លងកាត់ជីវិត«បន់ស្រន់» ទាំងក្ដីអស់សង្ឃឹម នៅក្រោមទឹកសមុទ្រជម្រៅជាង៣០ម៉ែត្រ ​អស់​រយៈពេល៣ថ្ងៃ តែមានសំណាងល្អ ដោយមានអ្នកជួយសង្គ្រោះរកគាត់ឃើញមកវិញ។ គាត់នៅមានជីវិត និងមាន​សុខភាពល្អជាធម្មតា តែផ្លូវចិត្ត...


បុរសកំសត់ជាតិនីហ្សេរីយ៉ា លោក ហារីសុន ជាប់គាំងនៅក្នុងបន្ទប់ក្រោមទឹកបីថ្ងៃ បន្ទាប់ពីនាវារបស់គាត់បានលិច។ (រូបថតផ្ដិតពីអេក្រង់វីដេអូ)

កម្រតែពិត - សាកសពចំនួន៤ កំពុងត្រូវបានគេស្រង់បានពីក្នុងទឹក តែស្រាប់តែជាចៃដន្យ អ្នកជួយសង្គ្រោះ​បាន​រកឃើញដៃមនុស្សមួយ លូកចេញមកក្រៅ ហើយនៅកម្រើកជាបន្តទៅទៀតបាន។ ជាហេតុការណ៍មួយ ដែលអ្នក​ជួយសង្គ្រោះសឹងតែមិនជឿទាល់តែសោះ ប្រសិនបើគេមិនបានឃើញផ្ទាល់ភ្នែកទេនោះ។

ទីភ្នាក់ងារសារព័ត៌មានអេភី (AP) បានរាយការណ៍ឲ្យដឹងថា បុរសម្នាក់បាននៅរស់មានជីវិត បន្ទាប់ពីនាវា​របស់​គាត់​បានលិចកាលពីបីថ្ងៃមុន នៅកណ្ដាលមហាសមុទ្រអាត្លង់ទិក។ ការលិចនាវា និងយុទ្ធនាការជួយសង្គ្រោះនេះ បាន​កើតឡើងតាំងពីជាង៦ខែមកហើយ តែវីដេអូដែលនិយាយពីការរកឃើញបុរសកំសត់កប់ខ្លួនក្រោមទឹកសមុទ្រ ជាង​៣០ម៉ែត្រ ទើបនឹងដាក់ផ្សាយនៅលើគេហទំព័រចែកផ្សាយវីដេអូ នៅដើមសប្ដាហ៍នេះ។ បុរសនោះមានឈ្មោះថា ហារីសុន អូជេក្បា អូកេណេ (Harrison Odjegba Okene) មានសញ្ជាតិជាជនជាតិនីហ្សេរីយ៉ា។

លោក ហារីសុន បានបន់ស្រន់មិនឈប់មិនឈរ នៅក្នុងប៉ុន្មានថ្ងៃ ដែលរូបគាត់បានជាប់នៅក្នុងបន្ទប់មួយ ដែល​នៅ​មានខ្យល់អាចដកដង្ហើមបាន។ អ្នកជួយសង្គ្រោះបានពន្យល់រឿងនេះ បានយ៉ាងច្បាស់ដូច្នេះថា «នៅពេលដែល​នាវាចាប់ផ្ដើមលិច បុរសដែលមានមុខការជាចុងភៅ កំពុងដោះស្រាយបញ្ហារបស់ខ្លួន នៅក្នុងបង្គន់។ បុរសអ្នក​ដើរសមុទ្ររូបនេះ បានរើខ្លួនចេញពីបង្គន់ដ៏តូចនោះ ហើយបានរកឃើញបន្ទប់មួយ ដែលនៅមានខ្យល់​សម្រាប់​ឲ្យ​គាត់អាចដកដង្ហើមបាន។ គឺនៅទីនេះហើយ ដែលគាត់បានជាប់គាំងអស់រយៈពេលបីថ្ងៃ ដោយគ្មានធ្វើអ្វីក្រៅតែពី នឹកទៅដល់គ្រួសារគាត់និងសមាជិកអ្នកដើរសមុទ្រដូចគាត់ ជាមួយនឹងទឹកកូកាកូឡាមួយដបប៉ុណ្ណោះ ដើម្បីឲ្យគាត់​បានចិញ្ចឹមជីវិត។»

អ្នកទទួលខុសត្រូវមួយរូបរបស់ក្រុមហ៊ុន ដែលទទួលបន្ទុកទៅស្រង់សាកសព លោក ថូនី វ័កឃើរ (Tony Walker) បានពិពណ៌នាហេតុការណ៍ឡើងវិញថា «គាត់នៅក្នុងប្រអប់ដែលនៅមានខ្យល់អាចដកដង្ហើមបាន តែពេលវេលា​ត្រូវបានរាប់ថយក្រោយ ព្រោះគាត់នឹងលែងមានខ្យល់បរិសុទ្ធដក ជាតទៅទៀត»។ នៅពេលដែល​អ្នកចុះស្រង់​សាកសពបានប្រទះឃើញដៃមនុស្សម្នាក់ នៅរស់ហើយអាចកម្រើកបាននោះ ពួកគេមានការភ្ញាក់ផ្អើលជាខ្លាំង។ លោកថូនី បាននិយាយទាំងបើកភ្នែក​ថា «វាជាការរន្ធត់ណាស់ សម្រាប់ទាំងអស់គ្នា ជាពិសេសសម្រាប់បុរសនេះ ដែលនៅជាប់គាំងក្រោមទឹកជាច្រើនថ្ងៃ ហើយមិនដឹងថា តើវាសនាគាត់នឹងទៅជាយ៉ាងណានោះ»៕

សូមទស្សនាវីដេអូ នៅពេលសង្គ្រោះបុរសជាតិនីហ្សេរីយ៉ានេះដូចតទៅ៖

--------------------------------------------------
ដោយ ៖ ឈូករ័ត្ន - ប៉ារីស ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...