នៅ​មន្ទីរ​ប៉ង់តាហ្គោន បុគ្គលិក​អាច​កាន់​«គ្រាប់​បែក»​ចូល​ធ្វើ​ការ​បាន!

គ្មានបញ្ហាទេ បើអ្នកចង់យកគ្រាប់បែកជាប់នឹងខ្លួន ចូលទៅធ្វើការនៅក្នុងមន្ទីរប៉ង់តាហ្គោន (Pentagone - ក្រសួង​ការពារជាតិអាមេរិក) អ្នកគ្រាន់តែបំពេញសំនុំបែបបទបន្តិចទៅ អ្វីៗនឹងរួចរាល់ហើយ។ លោក ស្ទីវេន ខាវើរី (Steven Calvery) នាយកងរក្សាសន្តិសុខ ឲ្យអាគារដែលល្បីពេញពិភពលោក ថាស្ថិតក្រោមការឃ្លាំមើល​​សុវត្ថិភាព​យ៉ាង​ខ្លាំងបំផុតនោះ បានបង្កើតឲ្យមានការបំពេញបែបបទនេះ ក្រោយបន្ទាប់ពីមានហេតុការណ៍មួយបាន​កើត​ឡើង កាលពីខែមុន។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: December 05, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្មានបញ្ហាទេ បើអ្នកចង់យកគ្រាប់បែកជាប់នឹងខ្លួន ចូលទៅធ្វើការនៅក្នុងមន្ទីរប៉ង់តាហ្គោន (Pentagone - ក្រសួង​ការពារជាតិអាមេរិក) អ្នកគ្រាន់តែបំពេញសំនុំបែបបទបន្តិចទៅ អ្វីៗនឹងរួចរាល់ហើយ។ លោក ស្ទីវេន ខាវើរី (Steven Calvery) នាយកងរក្សាសន្តិសុខ ឲ្យអាគារដែលល្បីពេញពិភពលោក ថាស្ថិតក្រោមការឃ្លាំមើល​​សុវត្ថិភាព​យ៉ាង​ខ្លាំងបំផុតនោះ បានបង្កើតឲ្យមានការបំពេញបែបបទនេះ ក្រោយបន្ទាប់ពីមានហេតុការណ៍មួយបាន​កើត​ឡើង កាលពីខែមុន។


មន្ទីរប៉ង់តាហ្គោន ឬ ក្រសួងការពារជាតិអាមេរិក។ (រូបថត Wikipedia.org)

ចម្លែកនៅអាមេរិក - កាលពីថ្ងៃ១៩ខែវិច្ឆិកាកន្លងទៅ បុគ្គលិកស៊ីវិលមួយរូបបម្រើការឲ្យមន្ទីរប៉ង់តាហ្គោននេះ ត្រូវ​បានចាប់ឃាត់ខ្លួន នៅតាមច្រកចូល នៅខណៈពេលដែលបុរសនេះ បានព្យាយាមចូលទៅក្នុងអាគារ ដោយនាំយក​ទៅជាមួយ នូវគ្រាប់បែកឆ្នៃមួយគ្រាប់។ តាមពិតទៅ គ្រាប់បែកនោះមិនអាចបង្កគ្រោះថ្នាក់អ្វីទេ ព្រោះជាគ្រាប់បែក​ធ្វើឲ្យដៃគ្មានជាតិផ្ទុះ ឬហៅថាគ្រាប់បែកស្អុយតែប៉ុណ្ណោះ ហើយបុរសនោះមានបំណង ចង់យកវាមកបង្ហាញ តាម​ការបញ្ជារបស់អ្នកទទួលខុសត្រូវជាន់ខ្ពស់ក្នុងស្ថាប័ននេះ។

បុគ្គលិកស៊ីវិលរូបនេះ ដែលបានភ្លេចសុំការអនុញ្ញាតដោយលាយលក្ខណ៍អក្សរ ហើយធ្វើឲ្យគេឃាត់ខ្លួននៅ​នឹង​ច្រក​ចូលនោះ ត្រូវបានអនុញ្ញាតនៅទីបំផុត ឲ្យចូលទៅក្នុងអាគារ បន្ទាប់ពីមានទូរស័ព្ទអន្តរាគមន៍ និងធ្វើការ​ផ្ទៀង​ផ្ទាត់​មួយ​ចំនួនមក។

ចាប់ពីពេលនោះមក លោក ស្ទីវេន ខាវើរី បានកំណត់ឲ្យមាន«និតិវិធី»តឹងរ៉ឹង សម្រាប់បុគ្គលិណាក៏ដោយ ដែលចង់​នាំយកអាវុធមិនដំណើរការ ឬគ្រាប់បែកស្អុយចូលទៅក្នុងបរិវេណអាគារ។ លោកបានសរសេរ នៅក្នុងសេចក្ដី​ប្រកាស​ព័ត៌មានមួយថា «វាសំខាន់ណាស់ ដែលត្រូវប្រកាសដល់បុគ្គលិកទាំងអស់ ឲ្យដឹងពី"និតិវិធី សុំការអនុញ្ញាត" ជាលាយលក្ខណ៍អក្សរជាមុន ដើម្បីអាចនាំចូលទៅក្នុងអាគារនូវវត្ថុទាំងនេះ ទៅកន្លែងធ្វើការ»។

ការឆែកឆេរដ៏ភ្ញាក់ផ្អើលមួយ កាលពីខែវិច្ឆិកាដដែលនេះ កងរក្សសន្តិសុខអាគារ បានរកឃើញនិងបានចាប់ទុក នូវ​កាំបិតចំនួន២១ គ្រាប់បែកស្អុយ៧គ្រាប់ និងគ្រាប់កាំភ្លើង៥បង់ ដែលបុគ្គលិកបានដាក់មកជាប់នឹងខ្លួន។ ចំណាត់​ការឆែកឆេរនោះ បាននាំទៅដល់ការឃាត់ខ្លួនបុគ្គលិកស៊ីវិលម្នាក់ថែមទៀត ធ្វើការឲ្យបញ្ជាការដ្ឋាន​កងទ័ពជើង​គោក​អាមេរិក ខណៈពេលបុគ្គលិករូបនោះ មាន«គ្រឿងញៀន»ដាក់នៅជាប់នឹងខ្លួន។

ប៉ុន្តែបើបានបំពេញសំនុំបែបបទ «សុំអនុញ្ញាត»ហើយ នោះនឹងគ្មានបញ្ហាអ្វីទាំងអស់។ នេះបើតាមការបញ្ជាក់ របស់​លោក ស្ទីវេនដដែល។ លោកបានបន្ថែមទៀតថា «វាមិនមែនជារឿងខុសធម្មតាទេ ដែលអ្នកទាំងនេះយកកាំភ្លើងខ្លី ឬកាំភ្លើងបាញ់ម្ដងបានមួយគ្រាប់ ចូលទៅក្នុងកម្មវិធីអ្វីមួយ ឬសម្រាប់ជូនជាអំណោយទៅឲ្យគ្នានោះ»៕

--------------------------------------------------
ដោយ ៖ ឈូករ័ត្ន - ប៉ារីស ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...