Posts tagged as "Facebook"

ទូរស័ព្ទ​ដៃ​ហ្វេសប៊ុក​ថ្មី នឹង​បង្ហាញ​ខ្លួន​នៅ​ដើម​ខែ​មេសា

ទូរស័ព្ទ​ដៃ​ហ្វេសប៊ុក​ថ្មី នឹង​បង្ហាញ​ខ្លួន​នៅ​ដើម​ខែ​មេសា

មានពាក្យចចាមអារាមមួយចំនួន បានដឹងមុនថា ការរួមសហការគ្នារវាង ក្រុមហ៊ុនអេចធីស៊ី (HTC) របស់តៃវ៉ាន់ និងក្រុម​ហ៊ុនហ្វេសប៊ុក (Facebook) បានបង្កើតឡើងនូវប្រភេទទូរស័ព្ទដៃទំនើបថ្មីមួយ ឈ្មោះថា ទូរស័ព្ទដៃហ្វេសប៊ុក (Facebook Phone)។


រូបជំនួស។ រហូតមកទល់នឹងពេលនេះ គេនៅមិនទាន់ស្គាល់រូបរាងទូរស័ព្ទហ្វេសប៊ុក នោះយ៉ាងម៉េចនៅឡើយ។

ទូរស័ព្ទដៃទំនើបថ្មីនេះ ត្រូវបានគេដឹងថា មានប្រព័ន្ធប្រតិបត្តិការណ៏ គូកល អេនដ្រយ ៤.២ អូអេស (Google Android 4.2 OS)។ វាមានទំហំអេក្រង់ ៤.៣អ៊ីញ កាម៉ារ៉ាក្រោយមានទំហំ ៥ម៉េកាភិចស្យែល និងកាម៉ារ៉ាមុខមានទំហំ ១.៦ម៉េកា​ភិចសែល សំរាប់ហៅជាវីឌីអូ ហើយមានអង្គចងចាំ ១៦ជីកាបៃ។ វាមិនទាន់បានគេដឹងតម្លៃនៅឡើយទេ ប៉ុន្តែទូរស័ព្ទថ្មីនេះ បង្កើត​ឡើងមានទ្រង់ទ្រាយ [...]

ប្រកាសមុនតាមហ្វេសប៊ុក ពី«ការ​សម្លាប់​ខ្លួន​ដ៏​អស្ចារ្យ» មុន​នឹង​ធ្វើ​មែន

ប្រកាសមុនតាមហ្វេសប៊ុក ពី«ការ​សម្លាប់​ខ្លួន​ដ៏​អស្ចារ្យ» មុន​នឹង​ធ្វើ​មែន

យុវជនជនជាតិអ៊ីតាលីម្នាក់ បានប្រកាសកាលពីថ្ងៃច័ន្ទទី១១ខែកុម្ភះនេះ ពី«ការសម្លាប់ខ្លួនដ៏អស្ចារ្យ»មួយ របស់ខ្លួន តាម​បណ្ដាញសង្គមហ្វេសប៊ុក ហើយបន្ទាប់មកក៏បាន ហក់ពីស្ពានដ៏ខ្ពស់មួយ នៅការីនទី (Carinthie) ផ្នែកនារតីនៃទីក្រុង​វីយ៉ែន។


ស្ពានមានកំពស់ជាង៥០ម៉ែត្រ នៅតំបន់ការីនទីនៃប្រទេសអូទ្រីស។

«ការសម្លាប់ខ្លួនដ៏អស្ចារ្យ»

នគរបាលប្រចាំតំបន់បាននិយាយថា យុវជនអាយុ២៤ឆ្នាំ ដែលមានដើមកំណើតមកពីតាវីស៊ីយ៉ូ (Tarvisio- នៃខេត្ត Frioul-Vénétie julienne ប្រទេសអ៊ីតាលី) មិនបាននិយាយពីមូលហេតុ ដែលនាំអោយគាត់ឈានទៅសម្លាប់ខ្លួនយ៉ាងដូច្នេះទេ។ តែយុវជនគ្រាន់តែបានប្រកាស ជូនដំណឹងជាមុន តាមបណ្ដាញសង្គមហ្វេសប៊ុក ថាជា«ការសម្លាប់ខ្លួនដ៏អស្ចារ្យ»មួយ។

បន្ទាប់មកយុវជននេះ [...]

បូក​សរុប​ចុង​ឆ្នាំ​២០១២៖ ព្រឹត្តិការណ៍​សំខាន់ៗ​កន្លង​មក ក្នុង​ពិភពលោក​ (ភាគ១)

បូក​សរុប​ចុង​ឆ្នាំ​២០១២៖ ព្រឹត្តិការណ៍​សំខាន់ៗ​កន្លង​មក ក្នុង​ពិភពលោក​ (ភាគ១)

ក្នុងឆ្នាំនេះ ព្រឹត្តិការណ៍ ដែលសំខាន់ជាងគេបំផុត កើតមាននៅក្នុងពិភពលោក មានសង្គ្រាមរាំងជល់ក្នុងស្រុក របស់​ប្រទេសស៊ីរី ភាព​តានតឹងនៅតំបន់មជ្ឈឹមបូព៌ា និងការជាប់ឆ្នោតឡើងវិញ នៃប្រធានាធិបតីសហរដ្ឋអាមេរិក។ តែជាមួយ​គ្នានេះ ក៏មានផងដែរ នូវ​ព្រឹត្តិការណ៍សំខាន់ៗ ជាច្រើនផ្សេងទៀត ដែលប្រព័ន្ធផ្សព្វផ្សាយទាំងឡាយ បានធ្វើសេចក្ដី​រាយការណ៍ វិភាគ និងធ្វើបទយកការណ៍ យ៉ាងរំជើបរំជួល។ សូមអញ្ជើញអានព្រឹត្តិការណ៍ ទាំងនេះឡើងវិញ។


នាវាដើរកំសាន្តដ៏ធំ ឈ្មោះកូស្តា កុងក័រឌីយ៉ា បានផ្អៀងរកលិច។ រូបថត wikimedia.org។

- ខែមករា ថ្ងៃទី១៣ នៅអ៊ីតាលី៖ នាវាដើរកំសាន្តដ៏ធំ ឈ្មោះកូស្តា កុងក័រឌីយ៉ា (Costa Concordia) [...]

ពិភពលោក​ឆ្នាំ​២០៣០ នឹង​ក្លាយ​​ជា​យ៉ាង​ដូចម្ដេច?

ពិភពលោក​ឆ្នាំ​២០៣០ នឹង​ក្លាយ​​ជា​យ៉ាង​ដូចម្ដេច?

ក្រុមប្រឹក្សាចំណេះដឹងជាតិអាមេរិក ទើបនឹងបានចេញផ្សាយ របាយការណ៍មួយ និយាយវិភាគពីព្រឹត្តិការណ៍ធំៗទាំងឡាយ ដែលនឹង​អាចកើតមានឡើងនៅឆ្នាំ២០៣០។


ពិភពលោក បាំងបិទដោយ ពន្លឺព្រះអាទិត្យ។ រូបភាពចក្ខុវិស័យ ជាលក្ខណៈ 3D។

ជារៀងរាល់៤ឆ្នាំម្ដង ស្ថាប័នចំណេះដឹងរបស់អាមេរិកមួយនេះ តែងបញ្ចេញអោយគេដឹងពី ចក្ខុវិស័យដែលនឹងអាចកើតមានឡើង នៅ២០ឆ្នាំខាងមុខ។ របាយការណ៍របស់ក្រុមប្រឹក្សានោះ មានរួមបញ្ចូល ទាំងភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច បច្ចេកវិទ្យា ... អនុសាស​ខ្លះទៀតដូចជា៖ [...]

ហ្វេសប៊ុក បើក​អោយ​មាន​ទំព័រ​សំរាប់​គូរ​ស្នេហា

ហ្វេសប៊ុក បើក​អោយ​មាន​ទំព័រ​សំរាប់​គូរ​ស្នេហា

ប្រសិនបើអ្នកបង្ហាញឈ្មោះ ដៃគូរស្នេហារបស់អ្នកនៅលើទំព័រមុខរបស់អ្នក ទំព័រមួយដែលមានលក្ខណៈរួមជីវិតរវាងអ្នក និងដៃគូរស្នេហារបស់អ្នក នឹងមានចេញមកជាស្វ័យប្រវត្តិ ចាប់ពីថ្ងៃនេះតទៅ។

រហូតមកដល់ថ្ងៃនេះ បង្ហាញនៅបណ្ដាញសង្គមថា អ្នកមិននៅទំនេរ អ្នកគ្រាន់តែបំពេញនៅលើនោះ ពីចំណងទំនាក់ទំនង​ថា​ មានលក្ខណៈផ្លូវការ ហើយប្រកាសវាទៅអ្នកផ្សេងទៀត អោយដឹងពីសេចក្ដីសុខរបស់អ្នក (បើទោះជាពេលខ្លះ ការ​ប្រកាសនេះជាការពិតមែន ឬគ្រាន់តែជាការលេងសើចរវាងអ្នក និងមិត្តភ័ក្រអ្នកក៏ដោយ)។ ហើយពេលខ្លះដែល​ចំណង​ទំនាក់ទំនងនោះ បានចូលដល់ដំណាក់កាលនៃការចែកផ្លូវ អ្នកក៏គ្រាន់តែធ្វើប្រកាសនៅលើទំព័រនេះដដែល គឺអាចចាត់ទុក​ជាការស្រេច។ តែចាប់ពីថ្ងៃនេះទៅ មិនចាំបាច់ថាអ្នកចង់ឬមិនចង់ទេ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...