ស្ត្រីសម្រាលកូនបានជាសត្វត្រី រងការរិះគន់ច្រើនជាង
វាជារឿងមួយដ៏គួរឱ្យហួសចិត្ត នៅពេលដែលស្រ្តីមានផ្ទៃពោះ តែ១៥ថ្ងៃ បែរជាកើតបានកូនត្រីផ្ទក់ទៅវិញ។ បើតាមរូបថតប៉ុន្មានសន្លឹក ដែលត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុកបង្ហោះ និងនាំគ្នាចែករំលែកយ៉ាងព្រោងព្រាតនោះ បានបង្ហាញពីស្ត្រីវ័យក្មេងម្នាក់ ដែលអះអាងថាទើបតែរៀបការរួច បែរជាកើតកូនចេញជាសត្វត្រីមួយក្បាលទៅវិញ។
«ស្រ្តីដែលមានបុត្រជាត្រីនោះ បានឱ្យដឹងថា នាងបានយល់សុបិន្តឃើញ មានទេពធីតាមួយអង្គ បានឲ្យត្រីនាងចំនូនបូន តែនាងយកតែមួយទេ ព្រោះនាងថាទៅវិញថា នាងមិនអាចបង្កើតបានច្រើនដល់ម្លឹងទេ។ បន្ទាប់ពីថ្ងៃយល់សុបិន្ត ចំនួន១៥ថ្ងៃ នាងបានមើលពោះរបស់នាង ហាក់បីដូចជាធំទៅៗ។ រហូតដល់ថ្ងៃកាន់សីល នាងឈឺចុកចាប់ហើយហៅឆ្មប និងអ្នកជិតខាងមកជួយ រួចក៍បានកូនត្រីនោះតែម្តង។» [...]