ពស់«លេប»កង្កែប តែមានកង្កែបគ្នាឯងជួយ
នៅពេលដែលខ្លួនអ្នក ត្រូវបានសត្រូវដែលមានកម្លាំងខ្លាំងជាង តាមយាយី ហើយបានជំរុញបន្តិចម្ដងៗ ឲ្យរូបអ្នកឈានទៅក្ស័យមរណានោះ រឿងតែមួយដែលយើងអាចធ្វើបាន គឺមិនត្រូវទម្លាក់អាវុធចោល ឬហុចចុងអាវុធទៅឲ្យសត្រូវវិញនោះឡើយ។ ការតស៊ូ ជាឥស្សរៈភាពមួយដ៏ថ្លៃថ្លា ដើម្បីខ្លួនអ្នក គ្រួសារអ្នក និងសង្គមរបស់អ្នក។ ហើយឥស្សរៈភាពនេះទៀតសោធ លែងអីនឹងមានអ្នកផ្សេង ដែលស្រឡាញអំពើយុត្តិធម៌ នឺងជួយអ្នកជាមិនខាន។ នេះជាអ្វី ដែលបង្ហាញនៅក្នុងរឿង ពស់លេបកង្កែប តែត្រូវបានកង្កែបគ្នាឯងជួយ ឲ្យរួចជីវិត។
កង្កែបមួយក្បាលបាននឹងកំពុងលោត ក្នុងដំណើរបំលាស់ទី ពីកន្លែងមួយទៅកន្លែងមួយ តាមចន្លោះគម្ពោធស្មៅ និងដើមផ្កាចម្រុះ ប្របមាត់ស្រះ ក្នុងសួនកំសាន្ត តែត្រូវបាន«ពស់» មួយក្បាល ហក់ចេញមក ខាំជាប់ជើងក្រោយទាំងពីរ របស់កង្កែប។
ការខាំជាប់ជើងក្រោយពីរនេះ បានបង្កឱកាសតិចតួចបំផុត ដល់កង្កែប ដែលថានឹងអាចរួចខ្លួនពីមាត់របស់សត្រូវនោះ។ យ៉ាងណាក៏ដោយ [...]