បញ្ហា​របស់​សង្គម​មនុស្ស គឺ​បញ្ហា​រូបរាង​សម្បក​ក្រៅ !

នៅទីណាក៏ដូចទីណាដែរ។ ការសម្លឹងមនុស្ស តែពីសម្បកក្រៅ បានកើតមានសឹងតែជាទូទៅ។ តើអ្វីទៅដែល​ធ្វើ​ឲ្យ​យើង ហ៊ាននិយាយដូច្នេះ? នៅក្នុងវីដេអូរបស់ក្រុម ន័រណី (Norni) ខាងក្រោម បានពិសោធន៍ឲ្យយើង ដឹងពី​សេចក្ដី​សន្និដ្ឋានដ៏គួរឲ្យព្រួយបារម្ភនេះ។ វីដេអូដែលមានចំណងជើងថា «អយុត្តិធម៌នៃសម្បកក្រៅ»។
Loading...
  • ដោយ: ដ. កែវ
  • កែប្រែចុងក្រោយ: May 17, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅទីណាក៏ដូចទីណាដែរ។ ការសម្លឹងមនុស្ស តែពីសម្បកក្រៅ បានកើតមានសឹងតែជាទូទៅ។ តើអ្វីទៅដែល​ធ្វើ​ឲ្យ​យើង ហ៊ាននិយាយដូច្នេះ? នៅក្នុងវីដេអូរបស់ក្រុម ន័រណី (Norni) ខាងក្រោម បានពិសោធន៍ឲ្យយើង ដឹងពី​សេចក្ដី​សន្និដ្ឋានដ៏គួរឲ្យព្រួយបារម្ភនេះ។ វីដេអូដែលមានចំណងជើងថា «អយុត្តិធម៌នៃសម្បកក្រៅ»។


រឿងពីរផ្ទុយគ្នាស្រឡះ។ (រូបថតផ្តិតពីវីដេអូ)

----------------------------------------
ដោយ ដ. កែវ (ទំនាក់ទំនង៖ [email protected]) - ប៉ារីស ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៤
----------------------------------------

សង្គម - នៅក្នុងវីដេអូដែលលោកអ្នកនឹងទស្សនានៅខាងក្រោមនេះ យុវជនម្នាក់ដែលគេហៅឈ្មោះថា ន័រណី បាន​ស្លៀកពាក់របៀបជាជនអនាថា គ្មានលំនៅដ្ឋាន ហើយបានដើរមកធ្វើពុតជាដួលដេក នៅជិតស្ពាន អាលម៉ា (Alma) ក្នុងរដ្ឋធានីប៉ារីស ដែលសម្បូរមនុស្សចេញចូលមិនដែលដាច់។ បើទោះជាយុវជន ដែលមានរូបរាងសម្លៀកបំពាក់ជា​ជនអនាថានេះ បានស្រែកឲ្យ«ជួយៗ» ប៉ុន្តែមិនមាននរណាម្នាក់ចូលមកយកអាសារនោះឡើយ។ អ្នកឆ្លងកាត់ទីនោះ​មួយចំនួន បានត្រឹមតែអើតមើល រួចក៏ដើរហួសបាត់ទៅ ហាក់ដូចជាមិនបានចាប់អារម្មណ៍សូម្បីបន្តិចឡើយ ពីជន​គ្មានទីជម្រកមួយនេះ។

នៅឆាកទីពីរ យុវជនដដែលបានស្លៀកពាក់ស្អាតបាត មើលទំនងជាអ្នកថ្លៃថ្នូឬកពារសមសួនមួយរូប បានចូលមកធ្វើ​ដេកដួលនៅកន្លែងដដែល។ ប៉ុន្តែនៅលើកនេះ ខុសប្លែកពីលើកមុន ព្រោះទើបតែស្រែកឲ្យ«ជួយ»ត្រឹមប៉ុន្មានម៉ាត់​ដំបូងប៉ុណ្ណោះ មនុស្សម្នាក់បានចូលមកយកអាសារភ្លាម មុននឹងមនុស្សដទៃទៀត ចូលមកជាបន្តបន្ទាប់។

ជារឿងពីរខុសគ្នា«ស្រឡះ»។ ហើយនេះជាអ្វីដែលក្រុមយុវជនទាំងនេះ ចង់បង្ហាញទៅដល់អ្នកទស្សនាទាំងឡាយ។ យុវជន ន័រណី បានថ្លែងប្រាប់អ្នកកាសែតថា៖ «ខ្ញុំធ្វើនេះមិនមែនដើម្បីវិនិច្ឆ័យមនុស្សទេ ប៉ុន្តែដើម្បីជំរុញឲ្យមនុស្ស​ផ្លាស់ប្ដូរគំនិត»។

យុវជននិយាយទៀតថា៖ «បើសូម្បីតែខ្ញុំផ្ទាល់ ក៏ខ្ញុំមិនទានដឹងច្បាស់ថា តើត្រូវទៅចូលជួយជនអនាថាគ្មាន​ផ្ទះសម្បែង​នោះ ឬយ៉ាងណាដែរ»។

នៅក្នុងឈុតឆាកដដែល មិនមាននៅក្នុងវីដេអូខាងក្រោម តែត្រូវបានរៀបចំធ្វើនិងថត នៅកន្លែងផ្សេងដែលសម្បូរ ទៅ​ដោយមនុស្សចេញចូលច្រើនរាប់មិនអស់នោះ (Châtelet) ន័រណី បានស្លៀកពាក់ជាជនអនាថា ទៅធ្វើពុតជា​ដេក​ដួលនៅក្នុងចំណោម ជនអនាថាផ្សេងទៀត។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ បើសូម្បីតែជនអនាថាគ្នាឯង ក៏​មិនបានខ្វល់នឹងការស្រែកហៅរកជំនួយរបស់ន័រណីដែរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...