សម្រាប់ស្រ្តី៖ ទង្វើទាំង៥ ជួយឲ្យស្រ្តីមានទំនុកចិត្តលើខ្លួនឯង
- ដោយ: ក. សេងហុង ដោយ ក.សេងហុង (ទំនាក់ទំនង៖ [email protected]) -ភ្នំពេញ ថ្ងៃទី ២២ ឧសភា ២០១៤
- កែប្រែចុងក្រោយ: May 23, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជីវិត - ខាងក្រោមនេះ គឺជាទង្វើរទាំង៥ ដែលស្រ្តីមានទំនុកចិត្តលើខ្លួនឯងធ្វើ។
១. រស់នៅជាមួយក្តីស្រមៃ
ក្តីស្រមៃរបស់អ្នក នឹងជួយជំរុញអ្នកដោយស្វ័យប្រវត្តិ។ អ្នកប្រហែលជាអាចកម្ចាត់ភាពភ័យខ្លាច ព្រមទាំងជំរុញចលនារបស់អ្នកទៅមុខ ដើម្បីជំរះឧបសគ្គទាំងឡាយដែលកើតមាន។ ចំណុចនេះហើយ ដែលនឹងក្លាយជាទ្រព្យសម្បត្តិដ៏ពិសេសសម្រាប់អ្នក បើអ្នកព្យាយាមដើរទៅរក និងចាប់វាមកនោះ។ ក្តីស្រមៃនឹងបង្កើនទំនុកចិត្តដល់អ្នក ធ្វើអ្វីដែលអ្នកចង់ធ្វើ ដោយគំនិតសុដ្ឋិនិយម។
២. ពួកគេធ្វើរឿងដែលគួរឲ្យកត់សម្គាល់
អ្នកគិតប្រកបដោយភាពអស្ចារ្យមួយចំនួន មានដូចជា សិល្បករឆ្នើម វាគ្មិនឆ្នើម មេធាវីឆ្នើម។ល។ តែងធ្វើអ្វីគ្រប់យ៉ាងនៅជុំវិញខ្លួនប្រកបដោយទំនុកចិត្ត ប្រកបដោយទង្វើរគួរឲ្យកត់សម្គាល់។ពួកគេមិនត្រឹមតែ ធ្វើនូវអ្វីដែលពួកគេគួរតែធ្វើប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏គិត ពីអារម្មណ៏របស់អ្នកនៅជុំវិញខ្លួនគេផងដែរ។ អ្នកគួរផ្ចង់អារម្មណ៏របស់អ្នកជាមុនសិន មុនពេលអ្នកធ្វើវាឡើង។ ឧទាហរណ៏ដូចជាអ្នកចង់លើកដុំថ្មមួយទៅកន្លែងណាមួយ អ្នកត្រូវតាំងចិត្តឲ្យមុតមាំ និងដឹងពីមូលហេតុដែលអ្នកធ្វើវា របៀបត្រូវនាំវា និងគោលដៅច្បាស់លាស់។
៣. ស្រឡាញ់ពេលវេលានៅម្នាក់ឯង
ការធ្លាក់ចុះនៃទំនួលខុសត្រូវកើតឡើង នាពេលគម្រោងជាច្រើន មិនត្រូវបានបង្កើត ឬទទួលបានភាពបរាជ័យ។ គ្រានោះ អ្នកគួរតែទុកខ្លួនអ្នកឲ្យនៅម្នាក់ឯង ដើម្បីត្រិះរិះរកដំណោះស្រាយ រកគំនិតថ្មីៗ រកអ្វីដែលប្លែកៗ និងធ្វើកាយវិការផ្សេងៗដែលអ្នកគិតថា មានប្រយោជន៏ចំពោះអ្នក ជាពិសេសបណ្តុះគំនិតនៃការស្រឡាញ់ខ្លួនឯង។
៤. ស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះវត្ថុជុំវិញខ្លួន
ស្រ្តីដែលមានទំនុកចិត្តលើខ្លួនឯង តែងតែធ្វើច្រើនជាងនិយាយ។ ពួកគេចូលចិត្តស្តាប់ការរិះគន់របស់អ្នកដទៃ រួចយកគំនិតទាំងនោះមកពិចារណា និងកែប្រែបើវាពិតជាបែបនោះ។ ស្ត្រីដែលមានទំនុកចិត្តលើខ្លួនឯង តែងមានធម៌មេត្តា និងពោរពេញដោយក្តីស្រឡាញ់ជុំវិញខ្លួន។ ពួកគេដឹងថាជីវិតមិនមែនជារឿងនិទានទេ ដូច្នេះហើយ ពួកគេតែងតែមានភាពជាអ្នកដឹកនាំក្នុងខ្លួន ព្រមទាំងបង្កើនទំនុកចិត្តរបស់អ្នក ឲ្យមានលក្ខណៈធម្មជាតិជាមួយនឹងការស្រឡាញ់។
៥. សួរសំនួរខ្លួនឯង ដើម្បីរកដំណោះស្រាយប្រកបដោយទំនុកចិត្ត
ពួកយើងអាចវាយតម្លៃ ទៅលើដំណោះស្រាយអ្វីមួយ តាមរយៈអត្ថន័យរបស់វា និងអំពីអ្វីដែលគួរតែធ្វើ។ខួរក្បាលរបស់យើងនឹងដំណើរកាន់តែមានប្រសិទ្ធិភាពតាមរយៈ ការសំនួរ។ ជាធម្មតា អំណាចនៃសំនួរដែលសួរខ្លួនឯង និងធ្វើឲ្យយើងមានទំនុកចិត្តលើទង្វើរខ្លួនឯងកាន់តែខ្លាំង ព្រោះយើងយល់ពីខ្លួនឯងរិតតែច្បាស់។នាពេលយើងដឹងខ្លួនឯងច្បាស់ ទំនុកចិត្តនឹងកាន់តែកើតមានឡើង៕