ទិញសំបុត្រយន្ដហោះ ឲ្យសត្វស្ទាំង៨០ក្បាលជិះយ៉ាងសុខដុម
រឿងនេះ ត្រូវបានបង្ហើបឲ្យដឹងមុនគេ ដោយម្ចាស់គណនីមួយរូប ដាក់ឈ្មោះ «Lensoo » នៅលើបណ្ដាញសង្គម «Reddit» ដោយការបង្ហោះរូបថតប៉ុន្មានសន្លឹក បង្ហាញពីសត្វស្ទាំងជាច្រើនក្បាល កំពុងមានវត្តមាន នៅក្នុងយន្ដហោះ ដូចជាអ្នកដំណើរដទៃទៀតដែរ។ ម្ចាស់របស់សត្វស្ទាំង ដែលជាព្រះអង្គម្ចាស់មួយអង្គ នៃរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត បានចំណាយប្រាក់របស់ទ្រង់ ទិញសំបុត្រយុន្ដហោះ ចំនួន៨០កៅអី ពីក្រុមហ៊ុនអាកាសចរណ៍ «Qatar Airways» ដើម្បីអនុញ្ញាតឲ្យសត្វស្ទាំងទាំង៨០ក្បាលនេះ អាចធ្វើដំណើរជាមួយទ្រង់ ដោយសុខដុមរមនា និងដោយសុវត្ថិភាព។
ម្ចាស់គណនេយ្យ «Lensoo» បានសរសេរអម ជាមួយនឹងរូបថត ដូច្នេះថា៖ «មិត្តភ័ក្ររបស់ខ្ញុំ ដែលជាអ្នកបើកបរយន្ដហោះ បានផ្ញើររូបថតនេះ មកឲ្យខ្ញុំ»។
ប្រិយមិត្តច្បាស់ជាចម្លែក ក្នុងចិត្តណាស់មែនឬទេ ដែលបានឃើញទិដ្ឋភាពដូច្នេះ? តែរឿងបែបនេះ មិនមែនថាមិនធ្លាប់កើតមាន [...]