នៅឃុំបឹងប្រាំ ពលរដ្ឋរត់«គេច»ខ្លួន ព្រោះអាជ្ញាធរឈូសដីចំការខ្លួន
ប្រជាពលរដ្ឋបួនគ្រួសារ ក្នុងចំណោមជាងបីរយគ្រួសារ បានចោទអាជ្ញាធរឃុំបឹងប្រាំថា បាននាំកម្លាំង៦០នាក់ អាវុធមួយដើម និងគ្រឿងចក្រពីគ្រឿង កំពុងឈូសឆាយដីខ្លួន និងគម្រាមចាប់ខ្លួន បើសិនជាហ៊ានមករារាំង។ សកម្មភាព ឈូសឆាយ ដែលយ៉ាងហោចណាស់ធ្វើឲ្យ មានពលរដ្ឋមួយរូបត្រូវបានរត់គេសខ្លួន និងសមាជិកគ្រួសារផ្សេងទៀត រងនូវការវាយសំពង។
រនាំងដាក់ឃាំងផ្លូវលំ និងមានរោងទាហានយាម (ខាងឆ្វេងដៃ) នៅឃុំបឹងប្រាំ ស្រុក បវេល ខេត្តបាត់ដំបង។ (រូបថត ឯកសារ)
វិបត្តិដីធ្លី - បន្ទាប់ពីត្រូវបានប្រជាពលរដ្ឋ ចោទថាបានយកតុលាការ មកគម្រាមដើម្បីយកដីធ្លី ស្រែចំការរបស់ពួកគាត់នោះមក នៅពេលនេះ ទំនងជាក្រុមអាជ្ញាធរទាំងនោះ [...]