Posts tagged as "Hun Sen"

កោះ​ត្រល់៖ រដ្ឋាភិបាល​ថា​ទារ​មក​វិញ​«មិន​បាន» តែ​អ្នក​វិភាគ​ថា​«បាន»

កោះ​ត្រល់៖ រដ្ឋាភិបាល​ថា​ទារ​មក​វិញ​«មិន​បាន» តែ​អ្នក​វិភាគ​ថា​«បាន»

ជាថ្មីម្តងទៀតរដ្ឋាភិបាល គ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថាប្រទេសកម្ពុជា ពិតជាមិនអាច​ទាមទារកោះត្រល់ ពីប្រទេសវៀតណាមមកវិញបានទេ ហើយអ្វីដែលគណបក្សសង្រ្គោះជាតិលើកឡើង គឺគ្រាន់តែ​ជាឈុត​ឆាកនយោបាយ ។ តែសម្រាប់អ្នកវិភាគនយោបាយឯករាជ្យ បានថ្លែងថា កម្ពុជាមិនគម្បី​ថាខ្លួនឯងមិន​អាច​ទាមទារបាន ក្នុងពេលដែលខ្លួនឯង នៅតែមានលទ្ធភាពទាមទារកោះត្រល់ ពីវៀតណាមមកវិញ។


ឆ្នេរនៅលើកោះត្រល់។ (រូបថត ឯកសារ)

អធិបតេយ្យជាតិ - ការបញ្ជាក់ ពីការមិនអាចទាមទារកោះត្រល់បាន ដោយរដ្ឋាភិបាលកម្ពុជារបស់លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន ជាប្រតិកម្មតបចំពោះគណបក្សសង្រ្គោះជាតិ ម្តងហើយម្តងទៀត អះអាងថា នឹងទាមទារកោះ​ត្រល់​មកវិញតាមច្បាប់អន្តរជាតិ ពេលដែលគណបក្សខ្លួន [...]

សម រង្ស៊ី ចោទ ហ៊ុន សែន ថា​មាន​«លក្ខខណ្ឌ​បី»​ជា​មួយ​វៀតណាម

សម រង្ស៊ី ចោទ ហ៊ុន សែន ថា​មាន​«លក្ខខណ្ឌ​បី»​ជា​មួយ​វៀតណាម

ប្រធានគណបក្សសង្រ្គោះជាតិ លោកសម រង្ស៊ី បានចោទប្រកាន់ រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ដឹកនាំ​ដោយ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថាយ៉ាងហោចណាស់ ក៏មានលក្ខខណ្ឌបីសំខាន់ៗ ជាមួយប្រទេសវៀតណាម។


លោក សម រង្ស៊ី នៅក្នុងដំណើរតាមដងទន្លេ ទៅមើលបង្គោលព្រំដែនកម្ពុជាវៀតណាម។ (រូបថតផ្តិតពីវីដេអូ)

អធិបតេយ្យជាតិ - លក្ខខណ្ឌយ៉ាងហោចណាស់បី ដែលប្រមុខគណបក្សជំទាស់កម្ពុជាលោក សម រង្ស៊ី អះអាង​ថា រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្វើឡើងតាមការបង្គាប់បញ្ជា របស់​ប្រទេស​វៀតណាម ដែលនាំឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ផលប្រយោជន៍ និងអធិបតេយ្យភាព របស់ប្រទេសកម្ពុជា។ ថ្លែងក្នុងឱកាសចូលរួមពិធីរម្លឹកខួប លើទី៦៥ [...]

សម រង្ស៊ី ថា​កោះ​ត្រល់ ត្រូវ​តែ​ជា​របស់​ខ្មែរ

សម រង្ស៊ី ថា​កោះ​ត្រល់ ត្រូវ​តែ​ជា​របស់​ខ្មែរ

បន្ទាប់ពីអនុប្រធានលោក កឹម សុខា បានអះអាង ពីការទាមទារកោះត្រល់ ពីប្រទេសវៀតណាម ត្រលប់មកវិញ តាម​ផ្លូវច្បាប់នោះ ជាថ្មីម្តងទៀត លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានបន្ទរពីក្រោយអនុប្រធានរបស់ខ្លួន ដោយអះអាងយ៉ាងច្បាស់ថា កោះត្រល់ត្រូវតែជារបស់កម្ពុជា។


ឆ្នេរខ្សាច់ នៅកោះត្រល់។

យុត្តិធម៌ - ក្នុងដំណើរចុះទៅកាន់ខេត្តកំពត នៅចុងសប្តាហ៍នេះលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បាន​អះអាងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន យ៉ាងមុតមាំថា តាមពិតកោះត្រល់ជាកោះរបស់ខ្មែរ តែត្រូវបាន​ប្រទេស​វៀតណាម ដណ្តើមយកពីប្រទេសកម្ពុជា។

ប្រមុខគណបក្សជំទាស់ដដែល បញ្ជាក់ថា៖ «ខ្ញុំសូមជម្រាបថា កោះត្រល់នៅជិតខេត្តកំពត ក្រុងកែបកម្ពុជា ជិតជាង​ឆ្ងាយណាស់ [...]

ហ៊ុន សែន៖ បក្ស​សង្រ្គោះ​ជាតិ​ចូល​ចិត្ត​ធ្វើ​រឿង​«ប្លែកៗ» ចំពោះ គ.ជ.ប

ហ៊ុន សែន៖ បក្ស​សង្រ្គោះ​ជាតិ​ចូល​ចិត្ត​ធ្វើ​រឿង​«ប្លែកៗ» ចំពោះ គ.ជ.ប

លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៤ នេះបានថ្លែងសារនយោបាយ ដោយចំអកឲ្យ​គណបក្សសង្រ្គោះជាតិ ថាមានគោលជំហរមិនច្បាស់លាស់ ចំពោះភាពឯករាជ្យរបស់គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប)។


លោក ហ៊ុន សែន ក្នុងពេលថ្លែងជាភាសាវៀតណាម ទៅកាន់អ្នកមុខអ្នកមាត់នៃប្រទេសវៀតណាម។ (រូបភាពថតពីវីដេអូទូរទស្សន៍វៀតណាម)

ការបោះឆ្នោត - «ថាមិនចូលចិត្ត គ.ជ.ប ឥឡូវបោះឆ្នោតក្រោមដំបូលរបស់ គ.ជ.ប ដដែល។ (...) មិនទទួលស្គាល់ គ.ជ.ប ឲ្យ គ.ជ.ប លាលែង ប៉ុន្តែដល់ទៅបោះឆ្នោតប៉ុន្មានថ្ងៃមុន គ.ជ.ប ដដែល»។ នេះជាការអត្ថាធិប្បាយ​របស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាងបីពាន់នាក់ នៅមណ្ឌល [...]

ហ៊ុន សែន បដិសេធ​ដាច់​អហង្ការ នូវ​រដ្ឋាភិបាល​និរទេស​ថៃ​លើ​ដី​កម្ពុជា

ហ៊ុន សែន បដិសេធ​ដាច់​អហង្ការ នូវ​រដ្ឋាភិបាល​និរទេស​ថៃ​លើ​ដី​កម្ពុជា

ដោយយោងលើរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានអះអាង នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៤ នេះថារដ្ឋាភិបាលប្រទេសកម្ពុជា នឹងមិនលូកលាន់ចូលទៅក្នុង វិបត្តិនយោបាយផ្ទៃក្នុង​របស់ប្រទេសថៃ នោះទេ។ ការអះអាងរបស់លោក បានធ្វើឡើង ស្របពេលដែលមានមន្ទិសង្ស័យ ថារដ្ឋាភិបាកម្ពុជា​អាចនឹងទទួល​យក ការស្នើសុំបង្កើតរដ្ឋាភិបាលនិរទេសថៃ លើទឹកដីកម្ពុជា។


នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន។

នយោបាយថៃ -ក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាងបីពាន់នាក់ នៅ​មណ្ឌល កម្សាន្តកោះពេជ្រ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានអត្ថាធិប្បាយថា រហូតមដល់ពេលនេះភាគីកម្ពុជា មិនទាន់​ទទួលបានតំណឹង ពីការស្នើសុំ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...