រៀបការ​បាន​៧ថ្ងៃ សុំ​លែង​លះ ព្រោះ​«លិង្គ​ស្វាមី​ធំ​ពេក»

បន្ទាប់បីរៀបការហើយ បានមួយសប្ដាហ៍ នាងជាភរិយា ​បានសម្រេចចិត្ត សុំធ្វើការលះលែង។ មូលហេតុ ដែលឈានទៅដល់ ដំណាក់កាលបែកបាក់នេះ បណ្ដាលមកពី លិង្គរបស់លោកស្វាមី មានទំហំធំពេក បង្កការលំបាក នៅពេលរួមរ័ក។
Loading...
  • ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ប៉ារីស​ ថ្ងៃទី១៦ មិនា ២០១៥
  • កែប្រែចុងក្រោយ: March 16, 2015
  • ប្រធានបទ: ស្នេហា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មិនមែនទំហំទេ ដែលត្រូវលើកមកបង្ហាញ ពីមោទនភាពនោះ។ បុរសទូទៅ ប្រហែលជាមានមោទនភាព ព្រោះ​ប្រដាប់​ប្រដារបស់ខ្លួនធំ ហើយស្ត្រីមួយចំនួន ក៏ចង់ភ្លក្សរសជាតិ ផ្លៃត្រប់ដែលមាន កាយសម្បទាមាំមួន ទាំងនេះដែរ។ សម្រាប់​នាង អៃស្សា ដានូប៉ាវ៉ា (Aisha Dannupawa) ដែលទើបនឹងរៀបការនេះវិញ មិនបានគិតដូច្នេះទេ។

នាង អៃស្សា បានឆ្លើយ «ចាស» នៅក្នុងពិធីអាពាហ៍ពិពាហ៍ កាលពីថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅ នៅមុខលោកអាចារ្យ ដើម្បីទទួលបុរស អាលី ម៉ៃហ្សីណារី (Ali Maizinari) ជាស្វាមីតាមច្បាប់។ ប៉ុន្តែមួយសប្ដាហ៍ក្រោយ នាងបានឆ្លើយ «ទេ» នៅមុខចៅក្រម បន្ទាប់ពីនាង បានដាក់ពាក្យបណ្ដឹង ទៅតុលាការ នៃប្រទេសនីហ្សេរីយ៉ា ដើម្បីសុំការលែងលះ ពីស្វាមីនេះវិញ ក្រោមមូលហេតុ «លិង្គធំពេក»។

មេម៉ាយកូនបី នាង អៃស្សា បានមកជួបលោក អាលី ក្នុងក្ដីរំពឹងថា នឹងសាងជីវិតថ្មីជាមួយ បុរសនេះ ជារៀងរហូតទៅ។ តែនៅថ្ងៃរៀបការ ដែលបានប្រព្រឹត្តិទៅ នៅផ្ទះឪពុកម្ដាយរបស់លោក អាលី ទើបនាង អៃស្សា បានធ្វើរបកគំហើញមួយ ដ៏គួរឲ្យតក់ស្លុត។ នាងបានឆ្លើយ នៅមុខចៅក្រម ក្នុងសវនាការថា៖ «ជាសុបិន្ដដ៏អាក្រក់មួយ។ នៅក្នុងឱកាសមួយ ដែល​​ខ្ញុំ​គិតថា គួរតែសប្បាយរីករាយ តែខ្ញុំបែរជាអស់សង្ឃឹមខ្លាំងណាស់ នឹងទំហំលិង្គរបស់គាត់។»

នាង អៃស្សា បានរៀបរាប់ទៀតថា នាងបានសុំយោបល់ ពីម្ដាយបង្កើតរបស់នាង ដើម្បីរកមើលវិធី អាចដោះស្រាយ​បាន។ នាងថ្លែងឡើងថា៖ «ម្ដាយខ្ញុំបានប្រាប់ខ្ញុំ ឲ្យទ្រាំ ហើយថា វានឹងបាត់ឈឺ ក្នុងពេលខាងមុខ។ គាត់ថែមទាំង​ឲ្យថ្នាំ​ខ្ញុំលេប ដើម្បីបំបាត់ការចុកចាប់ទៀត។»

ប៉ុន្តែការរួមរ័កជាលើកទីពីរ បានធ្វើឲ្យនាង មានភាពឈឺផ្សារ កាន់តែខ្លាំងឡើង ទោះនាងបានលេបថ្នាំ បំបាត់ការចុក​ចាប់ ជាមុនក៏ដោយ។ នាងបានពន្យល់ទៀតថា៖ «ពិបាក ទ្រាំជាទីបំផុត»។ គឺបន្ទាប់ពីពេលនោះហើយ ដែលនាង​បាន​សម្រេចចិត្តថា ថានឹងបញ្ចប់សម្ព័ន្ធមេត្រីភាព នៃស្នេហាថ្មីថ្មោងនេះ។

ចំពោះលោក អាលី វិញ ដែលមានអារម្មណ៍ពិបាកយល់ ចំពោះមូលហេតុនៃការសុំលែងលះនេះ ក៏មិនដឹងថា តើលោក​ត្រូវការពារខ្លួន យ៉ាងដូចម្ដេច នៅចំពោះចៅក្រមនោះដែរ។ ប៉ុន្តែលោកមិនមានភាពភ្ញាក់ផ្អើលណាស់ណា នៅចំពោះ​ចំណងស្នេហ៍បែកបាក់ ភ្លាមៗនេះទេ។ លោកបានប្រកាសថា លោកយល់ព្រមទទួលយកការលែងលះ តែក្នុង​ល័ក្ខខ័ណ្ឌ​មួយ៖ នាង អៃស្សា ត្រូវសងបណ្ណាការមកវិញ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...