« ខ្ញុំ​ខ្សោយ ត្រូវ​សម្រាក​១ទៅ​២​អាទិត្យ» ពាក្យ​ចុង​ក្រោយ​របស់ សុខ សេរី

«ខ្ញុំឈឺធ្ងន់ណាស់ ប៉ុន្មានថ្ងៃនេះ។ បន្ដោងសេរ៉ូម បញ្ចូលអុកស៊ីហ៊្សែន ខ្សោយ។ ហូបហើយក្អួត ក្អួតហើយហូប អត់មានកម្លាំងសោះ ។ ហើយត្រូវការឈប់សម្រាក មួយអាទិត្យ ទៅពីរអាទិត្យ។» នេះជាសម្តីខ្សាវៗ យ៉ាងខ្លី របស់លោក សុខ សេរី ពីក្នុងពេលលោក សម្រាកព្យាបាលជំងឺ ក្នុងមន្ទីពេទ្យកាល់ម៉ែត្រ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញថ្ងៃទី១៦ មីនា ២០១៥
  • កែប្រែចុងក្រោយ: March 16, 2015
  • ប្រធានបទ: ជីវិត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក សុខ សេរី នាពេលកន្លងមក ក្នុងការបំពេញការងារ របស់លោក ជាអ្នកសារព័ត៌មាន លោកតែង ធ្វើទំនាក់ទំនង ជាមួយបណ្តាមិត្តរួមអាជីពទាំងអស់ ដែលលោកស្គាល់ តាមរយៈកម្មវិធី វ៉ាត់អាប់ (WhatsApp) ក្នុងទូរស័ព្ទរបស់លោក។ គឺតាមរយៈកម្មវិធីនេះហើយ ដែលទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានទទួលនូវសម្លេងរបស់លោក និងអាចជាសម្លេងចុង​ក្រោយរបស់លោក មុនពេលលាចាកលោក។

លោក សុខ សេរី និពន្ធនាយកព័ត៌មានស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ (SEATV) និងជាអតីតអ្នកយកព័ត៌មាន ជាង​១០ឆ្នាំ ឲ្យវិទ្យុអាស៊ីសេរី បានទទួលមរណភាពដោយជំងឺស្ទះសសៃឈាម និងជំងឺសួត កាលពីថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០១៥ វេលាម៉ោង ជិត១០ព្រឹក ក្នុងវ័យ៤៣ឆ្នាំ។ តាមប្រភពដែលស្និត នឹងគ្រួសាររបស់លោក បានបញ្ជាក់ប្រាប់ថា ក្រៅពីជំងឺដ៏រ៉ាំរ៉ៃទាំងពីរខាងលើ លោក សុខ សេរី ទំនងជារងគ្រោះ នឹងជំងឺទឹកនោមផ្អែមមួយទៀត។

យ៉ាងណាក៏ដោយ លោកតែងតែធ្វើការតស៊ូ ទៅពិនិត្យ និងព្យាបាលជាប្រចាំ។ ផ្ទុយទៅវិញ ស្ថានភាពជំងឺពីមួយថ្ងៃ ទៅ​មួយថ្ងៃ ហាក់មិនមានភាពស្រាកស្រាន្ដ ហើយលោកចេះតែមាន សភាពកាន់តែហេវហត់ និងអស់កម្លាំង ស្ទើតែមិន​ចង់​និយាយស្តីរួច។ លោកក៏បានសម្រេចចិត្តខាងលើ ក្នុងអំឡុងពេលលោកអវត្តមាននេះ។

តាមប្រភពនៃអ្នករួមអាជីព ពីស្ថានីយ៍វិទ្យុទូរទស្សន៍អាស៊ីអាគ្នេយ៍ បានបង្ហើបប្រាប់ថា លោក សុខ សេរី បានស្នើច្បាប់​សម្រាក ព្យាបាលជំងឺ ជាងមួយសប្តាហ៍ហើយ រហូតមកទល់នឹងពេល ដែលលោកបានទទួលមរណៈភាព។ ប៉ុន្តែក្នុង​អំឡុងពេលនោះ លោកបានផ្តាំផ្ញើរ នូវបណ្តាំមួយចំនួន ទៅកាន់មិត្តរួមការងារ និងរួមអាជីពរបស់លោក ដូចខាង​ក្រោម។ បច្ចុប្បន្ននេះ សពរបស់លោក ត្រូវបានក្រុមគ្រួសារ រៀបចំតម្កល់ នៅវត្តឧត្តរាវតី ក្នុងខណ្ឌឫស្សីកែវ ដើម្បីធ្វើ​បុណ្យ​តាម​ទំនៀមទំលាប់។

សម្លេងរបស់លោក ក្នុងពេលសម្រាកពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបាន៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...