ផ្ទុះសេខ្សែរភ្លើងឆេះផ្ទះទាំងព្រឹក នៅជិតផ្សារថ្មី
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី១១ មិនា ២០១៥
- កែប្រែចុងក្រោយ: March 11, 2015
- ប្រធានបទ: គ្រោះអគ្គិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅវេលាម៉ោង៧ និង៣០នាទី ព្រឹកថ្ងៃទ១១ ខែមិនា ឆ្នាំ២០១៥នេះ មានហេតុការណ៍ភ័យផ្អែមមាត់មួយ បានកើតឡើង បង្កឲ្យខូចខាតផ្ទះល្វែងមួយជាន់។ ផ្ទះដែលបានឆេះខូចខាតនោះ ស្ថិតក្នុងក្រុម ទី១២ ភូមិទី៣ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានម្ចាស់ផ្ទះឈ្មោះ អ្នកស្រី វ៉ាន់ កនិកា ជាអាជីវករលក់ហូលផាម៉ួង នៅផ្សារទួលទំពូង។ អគ្គីភ័យឆាបឆេះ ដ៏សន្ធោសន្ធៅ ត្រូវបានពន្លត់ទៅវិញ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ អស់ចំនួន៥គ្រឿង និងប្រើពេល អស់ប្រមាណជា១ម៉ោង។
ប្រភពព័ត៍មាន បានឲ្យដឹងថា ផ្ទះលេខ៦៣ ដែលឆាបឆេះនោះ មិនមានអ្នកស្នាក់នៅទេ គ្រាន់តែជាកន្លែង សម្រាប់ស្តុកឥវ៉ាន់ក្រណាត់ លក់ប៉ុណ្ណោះ ព្រោះផ្ទះឆេះនេះ ជាជាន់ទីពីរ ចំណែកឯម្ចាស់ផ្ទះ ស្នាក់នៅជាន់ផ្ទាល់ដី។ គ្រោះអគ្គីភ័យនេះ បានឆាបយកឥវ៉ាន់ ដែលនៅក្នុងផ្ទះនោះ អស់មួយចំនួនធំ តែមិនមានអ្នករបួស ឬស្លាប់ដោយសារហេតុការណ៍នេះទេ។
ប្រពភព័ត៍មានបានបន្តថា ដំបូងឡើយ មានកាពិបាក ក្នុងការជួយសង្គ្រោះផ្ទះនេះណាស់ ដោសារតែនៅជាន់លើ ចំណែកឡានទឹកប្រាំគ្រឿង ដំបូងសុទ្ធតែគ្មានជណ្តើរ។ ភ្លាមៗនោះ ឡានទឹកមានជណ្តើរ បានមកដល់ ហើយបានធ្វើសកម្មភាពពន្លត់បានសម្រេច នៅម៉ោង៨ និង៣០នាទី។ ប្រភពបានបញ្ជាក់ទៀតថា ម្ចាស់ផ្ទះមិនបានផ្តល់ទិន្នន័យណាមួយ ពីការខូចខាតទេ ព្រោះនៅមានភាពតក់ស្លុតខ្លាំង។
តាមការបញ្ជាក់ របស់របស់ចៅសង្កាត់ផ្សារថ្មីទី៣អ្នកស្រី ប៊ុន ធីតា បានឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូដឹងថា គាត់នៅមិនទាន់បាន ទទួលទិន្នន័យច្បាស់លាស់ ពីការខូចខាតនោះនៅឡើយ។ តែអ្នកស្រីបានប្រាប់ថា មូលហេតុដែលឆាបឆេះនេះ បណ្តាលមកពីរការផ្ទុះសេខ្សែរភ្លើង។ អ្នកស្រីចៅសង្កាត់បន្តថា ដំបូងមានឡានទឹកចំនួន៧គ្រឿង មកសង្គ្រោះ តែប្រើអស់តែ៥គ្រឿង ក៏ពន្លត់បានជាស្ថាពរ ក្នុងនោះឡានមានជណ្តើរមួយគ្រឿង ឡានអត់ជណ្តើរ៤គ្រឿង។
អ្នកស្រី ប៊ុន ធីតា បានលើកឡើងជាចុងក្រោយថា គាត់សូមផ្តែផ្តាំដល់ពលរដ្ឋ ដែលរស់នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្តាខេត្តមេត្តា បង្កើនការប្រុងប្រយ័ត ឲ្យបានខ្ពស់ជាងមុន។ ទោះជាការប្រើប្រាស់ភ្លើងដោយផ្ទាល់ ឬដោយអគ្គិសនីនោះទេ តែវានឹងមានហនិភ័យខ្ពស់ណាស់ ប្រសិនជាមិនបានប្រុងប្រយ័ត្ន៕