កម្ពុជា​ក្លាយ​ជា​ប្រទេស​ទី២៨ ក្នុង​ពិភពលោក ដែល​មាន​កុមារ​ក្រិន

ប្រទេសកម្ពុជា ត្រូវបានអង្គការពិភពលោក មួយចំនួន ដែលធ្វើការទាក់ទងនឹងស្បៀងអាហារ ចាត់ចំណាត់ថ្នាក់ទី២៨ ជាប្រទេសដែលមានកុមារក្រិន។
Loading...
  • ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទាក់ទង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី១៧ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 18, 2014
  • ប្រធានបទ: តួលេខថ្មី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក ឡាវ ប៉ុនរិទ្ធី មន្រ្តី​កម្មវិធី​នៃ​អង្គការ​អាល្លឺម៉ង់ ប្រឆាំង​នឹង​ភាព​អត់​ឃ្លាន​បាន​ឱ្យ​ដឹង​ថា បញ្ហា​កុមារ​​ក្រិន​នៅ​កម្ពុជា គឺ​ប៉ះ​ពាល់​រហូត​ដល់​ទៅ​៤០% នៃ​កុមារ​ទាំង​អស់ ដែល​មាន​អាយុ​ក្រោម​៥ឆ្នាំ នៅ​ក្នុង​ប្រទេស​កម្ពុជា។ បញ្ហា​នេះ ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស មាន​ចំណាក់​ថ្នាក់​ទី​២៨ នៅ​ក្នុង​ពិភពលោក ដែល​មាន​កុមារ​ក្រិន។

ជា​ស្ថានភាព​ពិត​នៅ​ក្នុង​ប្រទេស​ក្រីក្រ​មួយ​នេះ ព្រោះ​គេ​បាន​រក​ឃើញ កុមារ​ដែល​រង​នូវ​កង្វះ​អាហារូបត្ថម្ភ ​មាន​ចំនួន​ដល់​ទៅ​៤៤ភាគ​រយ បាន​ប្រឈម​ទៅ​នឹង​កង្វះ​ជាតិ​ស័ង្កសី ផ្តល់​មិន​បាន​គ្រប់​គ្រាន់ ទៅ​ឱ្យ​​​រាង​កាយ ហើយ​បណ្តាល​ឱ្យ​កើត​ទៅ​ជា​ជំងឺ​ក្រិន។

លោក ឡាវ ប៉ុនរិទ្ធី បានបន្តថា៖ «ក្មេងក្រិនក៏មានសភាពធ្ងន់ធ្ងរដែរ យើងមើលទៅឃើញថា មានតែ​ទីក្រុង​ភ្នំពេញ បាត់ដំបង ប៉ៃលិន ទេដែលមានកម្រិតមធ្យម ពី២០ ទៅ២៩ភាគរយ។ ចំណែកខេត្តកណ្តាល ព្រៃវែង ស្វាយរៀង បន្ទាយមានជ័យ គឺមានកម្រិតខ្ពស់ ហើយក្រៅពីហ្នឹង គឺទូទាំងប្រទេសទាំងសុទ្ធ​តែធ្ងន់ធ្ងរ​ច្រើន​ជាង៤០%នៃក្មេងក្រិន អញ្ចឹងហើយបានជាកម្ពុជាយើងមិនសូវមានមនុស្ស។»

លើសពីនេះទៅទៀត កុមាដែរមានសភាពស្គមស្គាំង គ្មានទម្ងន់សមាមាត្រទៅនឹងអាយុនោះ ក៏មានការកើន​ឡើងគួរឱ្យកត់សម្គាល់ផងដែរ។ បញ្ហានេះ កើតមានកាន់តែធ្ងន់ធ្ងរ ជាពិសេសនៅរាជធានីភ្នំពេញ បាត់ដំបង ក្រុងប៉ែលិន និងឧត្តមានជ័យ។ មានតែខេត្តមួយចំនួនទេ ដូចជា បន្ទាយមានជ័យ ស្ទឹងត្រែង ព្រះវិហារ ជាដើម ដែលមានអាត្រាទាប។

លោកបន្តថា បើទោះបីជាកម្ពុជាការកាត់បន្ថយ នូវអាត្រាកង្វះអាហារូបត្ថម្ភ គួរឱ្យកត់សម្គាល់ហើយក៏ដោយ ប៉ុន្តែនៅតែមានបញ្ហា កុមារមិនគ្រប់ទម្ងន់។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «បើយើងមើល៥ឆ្នាំ ចុងក្រោយ​នេះ គឺមានការកើនឡើង ដែលនេះគឺជាសញ្ញាមួយ ដែលគួរឱ្យព្រួយបារម្ភ។ គឺចន្លោះពីឆ្នាំ២០០៣ ដល់​២០០៧ មានត្រឹមតែ២៨.៤ទេ។ តែដល់៥ឆ្នាំចុងក្រោយនេះ ពីឆ្នាំ២០០៩ដល់២០១៣ មានដល់២៩% ហើយ​សង្ឃឹមថា វានឹងមិនកើនទៀតនោះទេ។»

ប្រទេស​ទី៤៣ ដែលមានភាពអត់ឃ្លានជាងគេ

មិនតែប៉ុណ្តោះ ក្នុងចំណោមប្រទេសអត់ឃ្លានទាំង៧៦ ប្រទេសកម្ពុជាត្រូវបានគេចាត់ចំណាត់​ជាប្រទេស​ទី៤៣ ដែលមានភាពអត់ឃ្លានជាងគេ។ មានន័យថា ប្រជាជន​ជាង១៥.៤ភាគរយ​នៅតែមានបញ្ហាកង្វះ​អាហារូបត្ថម្ភនៅឡើយ។

អគ្គលេខាធិការរងក្រុមប្រឹក្សា ស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ លោក សុខ ស៊ីឡូ បានបញ្ជាក់ថា បញ្ហាកង្វះអាហារូបត្ថម្ភ គឺកើតឡើងទាំងចំពោះប្រទេសអ្នកមាន និងអ្នកក្រ។ ហើយបញ្ហានេះ វា​ទាក់ទង​ទៅ​នឹង​អន្តរវិស័យ ដែលមានការរួមចំណែកទាំងវិស័យសុខាភិបាល ការអប់រំ និងវិស័យកសិកម្មជាដើម ដូច្នេះ​បើ​ពឹងផ្នែកទៅលើតែការបរិភោគចំណីអារហាតែមួយមុខ គឺមិនអាចស្រាយបញ្ហាកង្វះអាហារូបត្ថម្ភនេះ​បាន​ទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...