All Articles of MONOROOM.info

រក​ឃើញ​សត្វ​ចម្លែក​មួយ​ទៀត នៅ​រ៉ូស្ស៊ី

រក​ឃើញ​សត្វ​ចម្លែក​មួយ​ទៀត នៅ​រ៉ូស្ស៊ី

តើសត្វចម្លែកនេះ ជាអ្វីទៅ? មកពីណា? ប្រពន្ធផ្សព្វផ្សាយនៅក្នុងស្រុក បានឲ្យដឹងថា វាត្រូវបានរកឃើញ នៅ​ក្បែរស្ទឹងមួយឈ្មោះ «Kovashi» ក្នុងភូមិ «Sosnovy Bor» នៃប្រទេសរ៉ូស្ស៊ី។

ដំបូងឡើយ អ្នកវិទ្យាសាស្ត្រជឿថា សត្វនេះ ជាកូនមាន់រលូត បែកចេញពីពង។ ប៉ុន្តែសារព័ត៌មានមួយ របស់​ប្រទេសអង់គ្លេស «The Daily Express» បានអះអាងថា សេចក្ដីសន្និដ្ឋានខាងដើមនេះ ត្រូវបានបំភ្លេច​ចោល។

មិនមែនជាសត្វត្រី ហើយក៏មិនមែនជាសត្វស្លាបដែរ...

អ្នកវិទ្យាសាស្ត្រមួយរូប ដែលមិនបានបញ្ចេញឈ្មោះ ប្រាប់សារព័ត៌មានអង់គ្លេស បាននិយាយថា៖ «វាហាក់​ដូច​ជាសាកសពមួយ ដែលមិនមែនជាសាកសព របស់សត្វត្រី ឬសត្វស្លាបឡើយ»។

ចំពោះជីវៈវិទូ លោក យ៉េហ្គ័រ ហ្សដេរ៉ូវ (Yegor Zadereev) [...]

អ្នក​ការសែត​ជាតិ​ហុងគ្រី​ម្នាក់ ទាត់​ជន​ភៀស​ខ្លួន ផ្ទុះ​រឿង​អាស្រូវ

អ្នកសារព័ត៌មានជាតិហុងគ្រី អ្នកស្រី Petra Laslzo របស់ស្ថានីយទូរទស្សន៍ N1TV ត្រូវបានបណ្ដេញ​ចេញពី​ការងារ កាលពីថ្ងៃអង្គារមុននេះ បន្ទាប់ពីអ្នកស្រី បានប្រព្រឹត្តិទង្វើខុសប្រក្រតី ទៅលើជនភៀសខ្លួនច្រើននាក់ ខណៈអ្នកស្រីបានចុះ ទៅយកព័ត៌មាននៅទីនោះ។ បើតាមស្ថានីយ៍ទូរទស្សន៍ ដែលគេស្គាល់ថា មាននិន្នាការ​ស្និតនឹងក្រុមស្ដាំនិយមជ្រុល របស់ប្រទេសហុងគ្រី បានអះអាងថា កាយវិការរបស់អ្នកស្រី ជារឿងមួយ មិនអាច​ទទួលយកបាន ហើយស្ថានីយទូរទស្សន៍ បានបណ្ដេញអ្នកស្រីចេញពីការងារ ចាប់ពីពេលជូនដំណឹង​នេះ​ភ្លាម។

ហេតុការណ៍បានកើតឡើង នៅក្រុង «Rozske» ជាប់ព្រំដែនភាគខាងត្បូង នៃប្រទេសហុងគ្រី កាលពីថ្ងៃអង្គារ ដើមសប្ដាហ៍នេះ។ នៅក្នុងរូបភាពដែលថតជាប់ ដោយអ្នកសារព័ត៌មានផ្សេងទៀត បានបង្ហាញឲ្យឃើញថា អ្នកស្រីបានយកជើង ទាក់ឲ្យបុរសម្នាក់ អាយុប្រមាណជា៣០ឆ្នាំ ដែលមានពរកុមារម្នាក់ផង ឲ្យដួលទៅលើដី។ បន្ទាប់ពីនោះមក ក្នុងរូបភាពដដែល គេឃើញអ្នកស្រី [...]

ផៃ ស៊ីផាន យល់​ស្រប​តាម សម រង្ស៊ី តែ...

ផៃ ស៊ីផាន យល់​ស្រប​តាម សម រង្ស៊ី តែ...

«ខ្មែរអ្នកស្នេហាជាតិទាំងអស់ មិនត្រូវចាញ់ល្បិចបំបែកបំបាក់ របស់បរទេសឈ្លានពានទេ ហើយត្រូវរួមគ្នា​ជា​ធ្លុងមួយ ដើម្បីការពារទឹកដីប្រទេសយើង ឲ្យបានគង់វង្ស។» នេះជាការលើកឡើង របស់លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី នៅលើបណ្ដាញសង្គម ដែលជាការយល់ស្រប និងដើម្បីឆ្លើយឆ្លងតប​ជាមួយ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ។

បន្ទាប់ពីយុទ្ធនាការផ្ទៀងផ្ទាត់ផែនទីព្រំដែនកម្ពុជា របស់រដ្ឋាភិបាលកម្ពុជា បានធ្វើឡើងជាហូរហែ និងត្រូវបាន​បញ្ចប់កាលពីសប្ដាហ៍មុន លោក សម រង្ស៊ី បានសរសេរ នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់លោកថា៖ «បញ្ហា​ព្រំដែន និងបូរណភាពទឹកដីប្រទេសកម្ពុជា មិនមែនជាបញ្ហារវាងខ្មែរ និងខ្មែរទេ ហើយក៏មិនមែន ជាបញ្ហារវាង​គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិដែរ»។ មេបក្សរូបនេះ បានរំលេចឡើង នូវអ្នកដែល​ទទួល​ខុសត្រូវ ក្នុងការដោះស្រាយបញ្ហានោះថា ជា«ការពិត គឺជាបញ្ហារវាងខ្មែរ [...]

ណៃ វ៉ង់ដា៖ នៅ​កម្ពុជា ពលរដ្ឋ​អស់​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ

ណៃ វ៉ង់ដា៖ នៅ​កម្ពុជា ពលរដ្ឋ​អស់​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ

រឿងនយោយ គឺជារឿងរបស់ប្រជាពលរដ្ឋទាំងអស់គ្នា។ ប្រជាពលរដ្ឋទាំងអស់ មានសិទ្ធិ«ពលរដ្ឋ និងសិទ្ធិ​នយោបាយ»។ ហើយប្រជាពលរដ្ឋទាំងអស់ ក៏មានសិទ្ធិទទួលបានព័ត៌មាន មានសិទ្ធិនូវការបញ្ចេញមតិ ជា​មួយ​នឹងការវិភាគ សព្វបែបយ៉ាង គ្រប់រឿងរ៉ាវ រួមទាំងបញ្ហា«នយោបាយ»ផង។ ប៉ុន្តែប្រទេសកម្ពុជា ពលរដ្ឋ​មិន​មានសិទ្ធិដូច្នេះនោះទេ។ សេរីភាពនៃការបញ្ចេញមតិ និងស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា មានការធ្លាក់ចុះ គួរ​អោយព្រួយបារម្ភ។ នេះជាការលើកឡើង របស់អនុប្រធានអង្កេតការសិទ្ធិមនុស្ស នៃសមាគមការពារសិទ្ធិ​មនុស្ស អាដហុក លោក ណៃ វ៉ង់ដា។

លោកបានពន្យល់ថា ប្រសិនបើប្រទេសនោះ ជាប្រទេសប្រជាធិបតេយ្យពិតប្រាកដនោះ គេ (នាយករដ្ឋមន្រ្តី ឬប្រធានាធិបតី) ឲ្យប្រជាពលរដ្ឋគេមានសិទ្ធិ ក្នុងការបញ្ចេញ មតិ«នយោបាយ»។ លោកបន្តថា ពលរដ្ឋនៃ​ប្រទេសនោះ គេហ៊ានរហូតដល់ រិះគន់«ថ្នាក់ដឹកនាំជាន់ខ្ពស់»ទៀត ដូចជានាយករដ្ឋមន្រ្តី ប្រធានាធិបតី និង​ខ្សែ​រាជវង្សជាដើម។

[...]
រវាង​ការ​«ផ្ទៀង​ផ្ទាត់»​ផែនទី និង​ការ​«បាត់​ដី» ណា​មួយ​សំខាន់?

រវាង​ការ​«ផ្ទៀង​ផ្ទាត់»​ផែនទី និង​ការ​«បាត់​ដី» ណា​មួយ​សំខាន់?

មន្ត្រីរដ្ឋាភិបាល ជាពិសេសលោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការចម្រុះខណ្ឌសីមា និងបោះបង្គោល​ព្រំដែន​កម្ពុជា  សុទ្ធតែអះអាងថា ខ្សែបន្ទាត់ ដែលមានក្នុងផែនទី មកពីបារាំង «ត្រួតស៊ីគ្នា» នឹងខ្សែរបន្ទាត់ របស់​ផែនទី របស់រដ្ឋាភិបាល ដែលកំពុងតែប្រើប្រាស់សព្វថ្ងៃ។ ជាមួយគ្នានេះ ការផ្ទៀងផ្ទាត់ផែនទីមកពី UN ក៏ត្រូវ​បាន​អះអាងថា ដូចគ្នានឹងផែនទីរដ្ឋាភិបាលដែរ។ ការថ្លែងរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល បាន​ធ្វើឡើង​សឹង​​តែ​រាល់​លើក ជារៀងនៅក្រោយ ការផ្ទៀងផ្ទាត់ផែនទីនានា នៅវិមានសន្តិភាព (វិមានរដ្ឋាភិបាល)។

ការអះអាងខាងលើ របស់លោក វ៉ា គឹមហុង មិនបានធ្វើឲ្យមន្រ្តី និងអ្នកគាំទ្រមួយចំនួន នៃក្រុមប្រឆាំង អស់ចិត្ត​នោះឡើយ ព្រោះតែបញ្ហាផ្ទៀងផ្ទាត់ផែនទីនេះ មិនបានបង្ហាញ ពី«ការពិត» ថាតើនៅតាម​ព្រំដែន មានការ​បាត់​បង់ដីឬអត់។ តាមលោក គង់ គាំ ប្រធានគណបក្ស សម រង្ស៊ី បានបង្ហាញ នូវទស្សនៈផ្ទាល់ខ្លួន​ថា បើទោះបី​ជា​ផែនទី ដែលបានទទួលមកពី [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...