អ្នក​ការសែត​ជាតិ​ហុងគ្រី​ម្នាក់ ទាត់​ជន​ភៀស​ខ្លួន ផ្ទុះ​រឿង​អាស្រូវ

ព្រឹត្តិការណ៍ លំហូរចូលនៃជនភៀសខ្លួន ពីប្រទេសស៊ីរី មកកាន់ទ្វីបអ៊ឺរ៉ុបខាងលិច បានបង្កឲ្យផ្ទុះរឿង​អាស្រូវ​ថ្មីៗ៖ ស្ត្រី​អ្នក​សារព័ត៌មាន​ម្នាក់​នេះ បានលើកជើង ទាត់ជនភៀសខ្លួន ខណៈខ្លួនចុះ ទៅប្រកបវិជ្ជាជីវៈ​នៅ​ទី​នោះ។ រូបភាព​ដ៏​អាក្រក់ ត្រូវ​បាន​យក​មក​ផ្សព្វផ្សាយ បង្កឲ្យផ្ទុះជារឿងអាស្រូវ ពេញទ្វីបអ៊ឺរ៉ុប។
ទិដ្ឋភាពរត់គេចខ្លួន របស់ជនភៀសខ្លួន និងសកម្មភាពរបស់អ្នកសារព័ត៌មានស្ត្រី ដែលយកជើងទាត់ជនទាំងនេះ។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី១០ កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: September 12, 2015
  • ប្រធានបទ: អន្តោប្រវេស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកសារព័ត៌មានជាតិហុងគ្រី អ្នកស្រី Petra Laslzo របស់ស្ថានីយទូរទស្សន៍ N1TV ត្រូវបានបណ្ដេញ​ចេញពី​ការងារ កាលពីថ្ងៃអង្គារមុននេះ បន្ទាប់ពីអ្នកស្រី បានប្រព្រឹត្តិទង្វើខុសប្រក្រតី ទៅលើជនភៀសខ្លួនច្រើននាក់ ខណៈអ្នកស្រីបានចុះ ទៅយកព័ត៌មាននៅទីនោះ។ បើតាមស្ថានីយ៍ទូរទស្សន៍ ដែលគេស្គាល់ថា មាននិន្នាការ​ស្និតនឹងក្រុមស្ដាំនិយមជ្រុល របស់ប្រទេសហុងគ្រី បានអះអាងថា កាយវិការរបស់អ្នកស្រី ជារឿងមួយ មិនអាច​ទទួលយកបាន ហើយស្ថានីយទូរទស្សន៍ បានបណ្ដេញអ្នកស្រីចេញពីការងារ ចាប់ពីពេលជូនដំណឹង​នេះ​ភ្លាម។

ហេតុការណ៍បានកើតឡើង នៅក្រុង «Rozske» ជាប់ព្រំដែនភាគខាងត្បូង នៃប្រទេសហុងគ្រី កាលពីថ្ងៃអង្គារ ដើមសប្ដាហ៍នេះ។ នៅក្នុងរូបភាពដែលថតជាប់ ដោយអ្នកសារព័ត៌មានផ្សេងទៀត បានបង្ហាញឲ្យឃើញថា អ្នកស្រីបានយកជើង ទាក់ឲ្យបុរសម្នាក់ អាយុប្រមាណជា៣០ឆ្នាំ ដែលមានពរកុមារម្នាក់ផង ឲ្យដួលទៅលើដី។ បន្ទាប់ពីនោះមក ក្នុងរូបភាពដដែល គេឃើញអ្នកស្រី បានទាត់ជនភៀសខ្លួនផ្សេងទៀត ខណៈជនភៀសខ្លួន​ទាំងនោះ បានរត់គេសខ្លួន ពីការប្រមាញ់របស់នគរបាលហុងគ្រី។

នៅថ្ងៃនោះ ជនភៀសខ្លួនច្រើនសិបនាក់ បានព្យាយាមឆ្លងព្រំដែន របស់ប្រទេសស៊ែប៊ី ចូលមកក្នុងប្រទេស​ហុងគ្រី ហើយបានជួបនឹងការព័ទ្ធស្ទាក់ របស់ក្រុមនគរបាលហុងគ្រី  ដើម្បីប្រមូលក្រុមជនភៀសខ្លួនទាំង​នោះ យកទៅដាក់ក្នុងមជ្ឈមណ្ឌលមួយ។ ប៉ុន្តែកាយវិការរបស់អ្នកស្រី Petra Laslzo ត្រូវបានក្រុមអ្នកសង្កេត​ការណ៍ វាយតម្លៃថា ជាការសម្ដែងនូវការស្អប់ខ្ពើម របស់បណ្ដាជនហុងគ្រីជាច្រើននាក់ ទៅលើជនអន្តោរប្រវេសន៍​ទាំង​នោះ ដែលបានធ្វើដំណើរ ទាំងពាន់ៗនាក់ ចូលមកស្វែងរកសិទ្ធិជ្រកកោន នៅក្នុងបណ្ដាប្រទេស​ជឿន​លឿន នាទ្វីបអ៊ឺរ៉ុបខាងលិច៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...